ដេកមិនគ្រប់គ្រាន់ធ្វើឲ្យមនុស្សឡើងទម្ងន់

Advertisements
ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាកង្វះខាតដំណេកអាចធ្វើឲ្យអ្នកធាត់បាន។ឯកសារ មួយដែលត្រូវបានបង្ហាញជូនសភា អឺរ៉ុបទទួលបន្ទុកលើជំងឺធាត់ហួសប្រមាណនៅក្នុងទីក្រុង លីយ៉ុងប្រទេសបារាំងបាននិយាយថា ការដេកមិនបានគ្រប់គ្រាន់អាចនឹងបញ្ឈប់ មុខ ងារអ័រម៉ូនមួយដែលគ្រប់គ្រងចំណង់ ឃ្លានអាហារ និងបង្កើនអ័រម៉ូនដែលជំរុញចំណង់បរិភោគ។ជាលទ្ធផលកត្តានេះអាចនឹងបង្កើនចំណង់ឃ្លាន អាហារដល់ទៅ ២៥ ភាគរយ។សេចក្តីថ្លែងការណ៍មួយស្តីពីការស្រាវជ្រាវដែលដឹកនាំដោយលោកKarine Spiegel មកពីសាកលវិទ្យាល័យ លី យ៉ុងបាននិយាយថា“ប្រសិនបើបញ្ហានេះប្រែក្លាយទៅជាការកើនឡើងកំរិតកាល់ឡូរីពេលនោះមនុស្សដែលដេកមិនគ្រប់គ្រាន់អាចនឹងទទួលទាន អាហារពី៣៥០ ទៅ ៥០០កាល់ឡូរីក្នុងមួយថ្ងៃ”។ នំប៊័រហ្គ័រមួយដុំមានរង្វាស់រហូតដល់ទៅ ៥០០កាល់ឡូរី។ការសិក្សានេះត្រូវបានប្រៀប ធៀបជា មួយទិន្នន័យបានមកពីគម្រោងស្រាវជ្រាវផ្សេងៗស្តីពីភាពធាត់ហួសប្រមាណនិងអំឡុងពេលនៃ ការដេក។ លទ្ធផលសិក្សានេះផ្តោតសំខាន់ ទៅ លើកុមារ និងមនុស្សពេញវ័យក្មេងៗ។រយៈពេលប្រាំមួយម៉ោងត្រូវបានចាត់ទុកថាជាអំឡុងពេលដេកមិនគ្រប់ គ្រាន់សម្រាប់មនុស្សពេញវ័យហើយ រយៈពេលប្រាំពីរនិងប្រាំបីម៉ោងគឺជាអំឡុងពេលដែលផ្តល់នូវសុខភាពល្អ៕ ប្រភព www.khmerherald.com
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment