បុរសជនជាតិអង់គ្លេសឈ្មោះ Jack Letts និង កុមារដែលជាជនភៀសខ្លួន
១) បុរសស្បែកសរជនជាតិអង់គ្លេសដំបូងបំផុត ត្រូវបានគេចុះផ្សាយជាសាធារណៈថាបានទៅចូលរួមជាមួយក្រុមរដ្ឋឥស្លាម ISIS នៅក្នុងប្រទេស ស៊ីរី នេះបើយោងតាមកាសែត The Sunday Time។ បុរសឈ្មោះ Jack Letts អាយុ ២០ ឆ្នាំ កើតនៅក្នុងទីក្រុង Oxford បានទៅចូលរួមជាមួយក្រុមរដ្ឋឥស្លាមយ៉ាងសម្ងាត់អស់រយៈពេល ២ ឆ្នាំមកហើយ។
២) ការរញ្ជួយដីដ៏ខ្លាំងមួយក្នុងកម្រិត ៦,៦ រង្វាស់វ៉ិចទ័រ បានវាយប្រហារភាគខាងកើតត្បូងចម្ងាយ ១៦២ គីឡូម៉ែត្រ ពីទីក្រុង ម៉ាឡាកា ប្រទេស អេស្ប៉ាញ នេះបើតាមការវាស់ស្ទង់ពីអ្នកភូមិសាស្ត្រអាមេរិក។
៣) ចក្រភពអង់គ្លេស អាចនឹងទទួលយកជនភៀសខ្លួនដែលជាកុមារ ដែលពួកគេបានផ្លាស់ប្តូរទីលំនៅដោយសារសង្គ្រាមនៅស៊ីរី ហើយបានធ្វើដំណើរចូលទៅកាន់ប្រទេសអឺរ៉ុបជាច្រើន នេះបើតាមមន្ត្រីរដ្ឋាភិបាលអង់គ្លេសថ្លែងកាលពីថ្ងៃអាទិត្យ។
៤) យ៉ាងហោចណាស់មនុស្ស ២៤ នាក់បានស្លាប់ដោយសារព្យុះព្រិលដ៏ធំមួយនៅសហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍កន្លងទៅ ហើយពេលនេះរដ្ឋមួយចំនួនវិលមករកភាពប្រក្រតីវិញហើយ ដោយមានតែរដ្ឋធានីវ៉ាស៊ីនតោន និង ទីក្រុង ញូវយ៉កប៉ុណ្ណោះដែលបន្តបិទទ្វាសាលារៀននិងអគាររដ្ឋាភិបាលមួយចំនួននៅបិទទ្វា។
៥) អធិការបតី អង់គ្លេស និង មហាសេដ្ឋីលំដាប់លេខ ១ ពិភពលោក លោក Bill Gates បានបង្ហាញពីគម្រោងរួមគ្នាក្នុងការចាយប្រាក់ពាន់លានដុល្លារដើម្បីលុបបំបាត់ ជំងឺដ៏កាចសាហាវដែលអាចសម្លាប់ជីវិតមនុស្ស គឺជំងឺគ្រុនចាញ់។
៦) បំណែកដែកមួយដែលគេសង្ស័យថាជាបំណែកយន្តហោះ បានអណ្ដែតមកទើរលើកោះភាគខាងត្បូងប្រទេសថៃ ប៉ុន្តែអាជ្ញាធរម៉ាឡេស៊ី មិនអាចបញ្ជាក់បានទេថាវាមានជាប់ទាក់ទងជាមួយនឹងជើងយន្តហោះ MH370 ដែលបានបាត់ខ្លួនជិត ២ ឆ្នាំកន្លងទៅហើយនោះ។
ប្រភព៖Thebnews
0 comments:
Post a Comment