ព្រះរាជាណាចក្រកម្ពុជាឋិតនៅក្រោមការគ្រប់គ្រងនៃប្រទេសបារាំង តាំងពីឆ្នាំ១៨៦៣ ហើយបានទទួលឯករាជ្យពេញទីនៅឆ្នាំ ១៩៥៣។ ក្នុងរយៈពេលកន្លះសតវត្ស កម្ពុជាបានដូរចម្រៀងគោរពទង់ជាតិ ជាច្រើនគ្រា យោងទៅតាមកំណែរដ្ឋធម្មនុញ្ញ ដើម្បីឲ្យស្របតាមមនោគមវិជ្ជានៃរបបនិមួយៗ។
ក្នុងសម័យសង្គមរាស្ត្រនិយម (១៩៥៥-១៩៧០) ក្រោមអធិបតី សម្ដេចនរោត្តមសីហនុ , ព្រះរាជាណាចក្រកម្ពុជាមានចម្រៀងជាតិមានចំណងជើង នគររាជ៖
១. សូមពួកទេវតា រក្សាមហាក្សត្រយើង ឲ្យបានរុងរឿងដោយជ័យមង្គល ស្រីសួស្ដី យើងខ្ញុំព្រះអង្គសូមជ្រកក្រោមម្លប់ ព្រះបារមី នៃព្រះនរបតីវង្សក្សត្រាដែល សាងប្រាសាទថ្ម គ្រប់គ្រងដែនខ្មែរបុរាណថ្កើងថ្កាន។
២. ប្រាសាទសិលា កំបាំងកណ្ដាលព្រៃ គួរឲ្យស្រមៃនឹកដល់យសសក្ដិ មហានគរ ជាតិខ្មែរដូចថ្មគង់វង្សនៅល្អ រឹងប៉ឹងជំហរ យើងសង្ឃឹមពរភ័ព្វព្រេងសំណាង របស់កម្ពុជា មហារដ្ឋកើតមានយូរអង្វែងហើយ។
៣. គ្រប់វត្តអារាម ឮសូរតែសព្ទធម៌ សូត្រដោយអំណររំលឹកនឹកគុណ ពុទ្ធសាសនា ពួកយើងជាអ្នកជឿជាក់ស្មោះស្ម័គ្រ តាមបែបដូនតា គង់តែទេព្តានឹងជួយជ្រោមជ្រែង ផ្គត់ផ្គង់ប្រយោជន៍ឲ្យ ដល់ប្រទេសខ្មែរជាមហានគរ។
ចម្រៀងជាតិក្នុងសម័យសាធារណរដ្ឋខ្មែរ (១៩៧០-៧៥) ដែលមានទំនងបែបបទចម្រៀងបដិវត្តន៍ នៅប្រទេសសង្គមនិយម។ ចម្រៀងជាតិនេះ ត្រូវបានតាក់តែងឡើងដោយក្រុម សាកលវិទ្យាល័យវិចិត្រសិល្បៈ ដែលមានលោក ហង្ស ធុនហាក់ ជាសាកលវិទ្យាធិការ៖
«ជនជាតិខ្មែរល្បីពូកែមួយក្នុងលោក
មានជ័យជោគកសាងប្រាសាទសិលា
អារ្យធម៌ខ្ពស់បវរជាតិសាសនា
កេរ្តិ៍ដូនតាទុកលើភពផែនដី។
ខ្មែរក្រោកឡើងខ្មែរក្រោកឡើងខ្មែរក្រោកឡើង
តស៊ូដម្លើងសាធារណរដ្ឋ
ខ្មាំងលុកចូលខ្មែរប្រយុទ្ធមិនតក់ស្លុត
យកជ័យបំផុតជូនជាតិខេមរា
ឯករាជ្យភ្លឺថ្លាជាមហាប្រទេសតទៅ។»
មានជ័យជោគកសាងប្រាសាទសិលា
អារ្យធម៌ខ្ពស់បវរជាតិសាសនា
កេរ្តិ៍ដូនតាទុកលើភពផែនដី។
ខ្មែរក្រោកឡើងខ្មែរក្រោកឡើងខ្មែរក្រោកឡើង
តស៊ូដម្លើងសាធារណរដ្ឋ
ខ្មាំងលុកចូលខ្មែរប្រយុទ្ធមិនតក់ស្លុត
យកជ័យបំផុតជូនជាតិខេមរា
ឯករាជ្យភ្លឺថ្លាជាមហាប្រទេសតទៅ។»
ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ចម្រៀងជាតិបានដូរហើយ បានចែងក្នុងរដ្ឋធម្មនុញ្ញា មានចំណងជើងថា៖ ១៧មេសា មហាជ័យជោគ ។
ឈាមកក្រហមច្រាល ………. ស្រោចស្រពក្រុងវាល ………. កម្ពុជាមាតុភូមិ
ឈាមកម្មករ ………. កសិករដ៏ឧត្តម ………. ឈាមយុទ្ធជន
យុទ្ធនារីបដិវត្ត ………. ឈាមប្រែក្លាយជា ………. កំហឹងខ្លាំងក្លា
តស៊ូមោះមុត ………. ដប់ប្រាំពីរមេសា ………. ក្រោមទង់បដិវត្ត
ភាពរំដោះ ………. អំពីភាពខ្ញុំគេ ………. ជយោ!ជយោ!
ដប់ប្រាំពីរមេសា ………. ជោគជ័យមហាអស្ចារ្យ ………. មានន័យធំធេង
លើសសម័យអង្គរ ………. យើងរួបរួមគ្នា ………. កសាងកម្ពុជា
នឹងសង្គមថ្មី ………. បវរប្រជាធិបតេយ្យ ………. សមភាពនឹងយុត្តិធម៌
តាមមាគ៌ាម្ចាស់ការ ………. ឯករាជរឹងមាំ ………. ប្ដេជ្ញាដាច់ខាត
ការមាតុភូមិ ………. ទឹកដីឧត្តមបដិវត្ត ………. ដ៏រុងរឿងជយោ!
ជយោ!ជយោ! ………. កម្ពុជាថ្មី ………. ប្រជាធិបតេយ្យ
សំបូរថ្កុំថ្កើង ………. ប្ដេជ្ញាជ្រោងគ្រវី ………. ទង់បដិវត្ត
ក្រហមខ្ពស់ឡើង ………. សាងមាតុភូមិយើង ………. ឲ្យចំរើនលោតផ្លោះ
មហារុងរឿង ………. មហាអស្ចារ្យ។

ខាងក្រោមនេះគឺជាចម្រៀងគោរពទង់ជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃរដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩-៨៦)
១. ពលរដ្ឋកម្ពុជាជាកំលាំងប្ដូរផ្ដាច់
សច្ចាកំទេចអស់ពួកបច្ចាមិត្ត
តាំងចិត្តសាមគ្គទើបមានមហិទ្ធិឫទ្ធិ
ស៊ូប្ដូរជីវិតបង្ហូរឈាមប្ដូរយកជ័យ។
សច្ចាកំទេចអស់ពួកបច្ចាមិត្ត
តាំងចិត្តសាមគ្គទើបមានមហិទ្ធិឫទ្ធិ
ស៊ូប្ដូរជីវិតបង្ហូរឈាមប្ដូរយកជ័យ។
២. កងទ័ពកម្ពុជាពុះពោរក្លាហានសំរុក
ឧបសគ្គរាំងមុខឆ្លងកាត់សំរេចបាន
កំទេចខ្មាំងចង្រៃពូជសាមាន្យ
នាំសេរីថ្កើងថ្កានជូនប្រជានជ។
ឧបសគ្គរាំងមុខឆ្លងកាត់សំរេចបាន
កំទេចខ្មាំងចង្រៃពូជសាមាន្យ
នាំសេរីថ្កើងថ្កានជូនប្រជានជ។
៣. វីរកម្ពុជាបុត្រមោះមុតក្នុងសង្គ្រាម
ប្ដេជ្ញាសងឈាមនឹងខ្មាំងសត្រូវ
ទង់ជ័យប្រាសាទពណ៌ឈាមខ្ពស់សន្ធៅ
នាំជាតិទៅសាងសុខក្សេមក្សាន្ត។
ប្ដេជ្ញាសងឈាមនឹងខ្មាំងសត្រូវ
ទង់ជ័យប្រាសាទពណ៌ឈាមខ្ពស់សន្ធៅ
នាំជាតិទៅសាងសុខក្សេមក្សាន្ត។
0 comments:
Post a Comment