រឿងនិទានខ្មោច៖ សាកសពឡានកិន

Advertisements
កាលពីខ្ញុំអាយុ១៧ឆ្នាំខ្ញុំបានជួបរឿងដ៏រន្ធត់មួយដែលបានធ្វើឲ្យខ្ញុំភ័យតក់ស្លុតក្នុងចិត្តយ៉ាងខ្លាំង។ គឺកាលនោះខ្ញុំបានជិះឡានទៅដឹកអ្នករោងចក្រយ៉ុងវ៉ានៅតាខ្មៅ ជាមួយម្ចាស់ឡានដែលជាអ្នកជិតខាង របស់ខ្ញុំក្នុងគោលបំណងទៅដើរលេងសប្បាយតែប៉ុណ្ណោះ។ ទៅដល់ម៉ោងប្រាំ៧យប់ចាំគេដល់ជិតភ្លឺ ទើបពួករោងចក្រចេញទើបអាចត្រលប់ទៅផ្ទះវិញ។ នៅពេលត្រលប់ទៅវិញខ្ញុំជិះលើដំបូលឡានជាមួយគ្នីគ្នាបួនប្រាំនាក់ ព្រោះក្នុងឡានសុទ្ធតែស្រីៗ និងចង្អៀតគ្មានកន្លែងអង្គុយទេ។ ជិះនៅលើដំបូលឡាននៅពេលយប់ដូច្នេះរងាណាស់ ហើយផ្សងនិង គ្រោះថ្នាក់ទៀតផង តែហេតុតែចង់សប្បាយក៏ទ្រាំៗទៅ។ រាល់ពេលឲ្យតែជិះកមដល់ឆ្លងកាត់តាមទួលក្រសាំងជាជាយក្រុងតាខ្មៅដែលមានតែវាលស្រែ និង មិនសូវមានផ្ទះទេនោះ ខ្ញុំតែងតែទទួលបានអារម្មណ៍រីករាយ ព្រោះបានឃើញថ្ងៃទើបតែរះនៅទិសខាង កើតដែលមានពណ៌ក្រហមច្រាលពេញផ្ទៃមេឃ។ តែលើកនេះទីនោះបែរជាធ្វើឲ្យខ្ញុំដិតដាមក្នុងអារម្មណ៍ ក្នុងរឿងដ៏រន្ធត់ទៅវិញ។ គឺនៅពេលដែលធ្វើដំណើរមកដល់ទួលក្រសាំងកំពុងតែរីករាយជាមួយនិងទេសភាពថ្ងៃរះ ស្រាប់ តែធំក្លិនឆ្អាបឈាមយ៉ាងខ្លាំង មិនយូរប៉ុន្មានខ្ញុំក៏បានឃើញសាកសពមនុស្សបែកវ៉ុលពេញផ្លូវ ដាច់ដៃដាច់ ជើងចេញពីគ្នាអស់ មើលលែងស្គាល់រូបរាងជាមនុស្សព្រោះឡានកិនមិនដឹងជាប៉ុន្មានឡានមកហើយទេ។ ចំណាំងភ្លើងឡានបានជះឲ្យខ្ញុំឃើញយ៉ាងច្បាស់ ស្រីៗនៅក្នុងឡានបាននាំគ្នាស្រែកយ៉ាងទ្រហឹងតែម្តង ឯ ខ្ញុំវិញក៏ភ័យឡើងញ័រទ្រូងដែរ ពេលនោះឡានបានជិះកិនសាកសពនោះឮសូរតែច្រិច! ព្រោះចៀស មិនបាន។ តាមខ្ញុំយល់សាកសពនោះស្លាប់ដោយសារតែគេប្លន់ ព្រោះនៅទីនោះជាកន្លែងស្ងាត់ឆ្ងាយពីភូមិ ហើយល្បីថាសំបូរចោរប្លន់ណាស់ ជាពិសេសពួកដាក់ខ្សែលួសពាំងផ្លូវទាក់ក ពួកអ្នកដំណើរជាដើម។ឯ អ្នកខ្លះទៀតយល់ថាធ្លាក់ពីលើដំបូលឡានស្លាប់។ រូបភាពទាំងនោះបានដក់ជាប់ក្នុងចិត្តខ្ញុំជានិច្ច នៅតាមផ្លូវមានអ្នកចុះជាបន្តបន្ទាប់ដោយសារតែមក ដល់ផ្ទះគេ ក្នុងឡានក៏មានកន្លែងទូលាយខ្ញុំក៏បានចុះទៅអង្គុយក្នុងឡានវិញ។ មកដល់ក្នុងឡានពួកស្រីៗ នាំគ្នានិយាយអំពីហេតុការដែលគេបានជួបដូចខ្ញុំដែរ ពួកគេភ័យជាងខ្ញុំទៅទៀត មានអ្នកខ្លះនៅពេលមក ដល់ផ្ទះ ចុះពីលើឡានភ្លាមក៏ស្ទុះទៅឱបបងប្អូនរបស់ខ្លួនដោយសារតែភ័យខ្លាចពេក។ ម៉ោងប្រាំជិតប្រាំមួយទើបពួករោងចក្រចុះអស់ពីលើឡាន ខ្ញុំងងុយដេកខ្លាំងណាស់នៅពេលត្រលប់ មកដល់ផ្ទះវិញខ្ញុំក៏ចូលទៅដេកតែម្តង តែមកដល់លើគ្រេស្រាប់តែដេកលែងលក់ព្រោះតែនឹកឃើញសាក សពដែលបានជួបនៅតាមផ្លូវនោះ គឺឲ្យតែ បិទភ្នែកពេលណាឃើញតែសាកសពនោះតែរហូត។ ដោសសារតែផ្ទះខ្ញុំនៅនៅខាងមុខផ្សារទើបពេលស្រាងៗមានឮសូរមាត់មនុស្សចេចចាច ខ្ញុំក៏បាន ចេញទៅអង្គុយខាងក្រៅផ្ទះ។ នៅពេលបានឃើញមនុស្សម្នាច្រើនមកផ្សារខ្ញុំក៏មានអារម្មណ៍លែងសូវ ភ័យតក់ស្លុត តែបន្តិចក្រោយមកខ្ញុំក៏បានទទួលដំណឹងមួយដែលមិនគួរឲ្យជឿទាល់តែសោះ គឺខ្ញុំឮគេ និយាយថា សាកសពដែលខ្ញុំបានជួបប្រទះតាមផ្លូវនោះគឺជាអ្នករស់នៅក្នុងភូមិជាមួយខ្ញុំដែរ ហើយសាក សពនោះនឹងយកមកធ្វើបុណ្យនៅក្នុងវត្តក្បែរផ្ទះខ្ញុំតែម្តង។ ដឹងដំណឹងនេះហើយរឹតតែធ្វើឲ្យខ្ញុំមិនស្រួលក្នុងចិត្តខ្លាំងជាងមុនទៅទៀត ខ្ញុំចង់តែរត់ទៅនៅផ្ទះ បងប្អូនមួយរយៈគេចអំពីសម្លេងបុណ្យខ្មោចនោះទេ តែខ្ញុំធ្វើមិនបានព្រោះខ្មាសគេ។ ឡានដឹកសាកសពបានមកដល់ក្នុងវត្ត ពួកអ្នកភូមិខ្ញុំបាននាំគ្នាទៅមើលគ្រប់គ្នា តែខ្ញុំមិនហ៊ានទៅ មើលនោះទេព្រោះខ្ញុំបានឃើញម្តងរួចមកហើយ ហើយវាបានធ្វើឲ្យខ្ញុំភ័យតក់ស្លុតដក់ក្នុងកែវភ្នែកទៀត ផង។ពួកអ្នកដឹកសាកសពក្រោយពេលយកសាកសពចេញពីលើឡានហើយក៏បានបាចអង្ករ ដើម្បីឲ្យជ្រះ ចង្រៃ មានគេម្នាក់បានសួរពួកអ្នកដឹកខ្មោចនោះថា«តើអ្នកជឿរឿងអបិយជំនឿដែរមែនទេ បានជាបាច អង្ករដូច្នេះ?»គេក៏បានឆ្លើយតបវិញថា«ជឿព្រោះកន្លងមកគេធ្លាប់ខ្មោចនៅក្នុងឡានដឹកសាកសពលងរួច មកហើយ»។ សម្លេងស្មូតបានលាន់ឮរំពងពេញភូមិ ហើយសម្លេងនោះបានធ្វើឲ្យខ្ញុំមានអារម្មណ៍តានតឹងយ៉ាង ខ្លាំង។ខ្ញុំលេបបាយមិនចូលនោះទេ ព្រោះនឹកឃើញដល់សាកសពដែលខ្ញុំបានឃើញ។ ប្រហែលជាកន្លះខែក្រោយមកក៏មានលេចឮដំណឹងមកថា ខ្មោចឡានកិននោះបានលងចាស់ៗ ដែលរស់នៅក្នុងវត្ត នៅកន្លែងដែលធ្វើពិធីបុណ្យសពនោះ។ ខ្ញុំជាមនុស្សពូកែខ្លាចខ្មោចណាស់ តែចូល ចិត្តចង់ដឹងរឿងហ្នឹង ក៏បានទៅសួរពួកគាត់ផ្ទាល់តែម្តង ពួកគាត់ប្រាប់ថា បានជួបអញ្ចឹងមែន។ ខ្ញុំឆ្ងល់ណាស់ព្រលឹងខ្មោចគួរតែនៅតែតោលនៅកន្លែងស្លាប់ម្តេចក៏មកលងនៅក្នុងវត្តទៅវិញ?ច ម្ងល់នេះខ្ញុំក៏បានយកទៅសួរលោកអាចារ្យម្នាក់គាត់បានប្រាប់ខ្ញុំថា«នេះមកពីកាលដែលដឹកសាកសព មកសាច់ញាតិខ្មោចបានអុជធូបអញ្ចើញគេមក គឺគេអុចតាមផ្លូវមករហូត ទីណាមានស្ពានគេឈប់អុចធូប នៅទីនោះដើម្បីសុំឲ្យគេបើកផ្លូវអនុញ្ញាតឲ្យបុគ្គលស្លាប់នោះធ្វើដំណើរមក»។
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment