អាមេរិក​ចំណាយ​ប្រាក់ ១១ លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ដើម្បី​ធ្វើ​សង្គ្រាម​កម្ទេច​ក្រុម​រដ្ឋ​ឥស្លាម ISIS

Advertisements
ការ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម​ ISIS តាម​រយៈ​ការ​វាយ​ប្រហារ​តាម​ដែន​អាកាស​កំពុង​តែ​ធ្វើ​ឲ្យ​ការ​ប្រមូល​ពន្ធ​នៅ​អាមេរិក​កើន​ឡើង​ខ្ពស់ ដែល​មាន​ទឹក​ប្រាក់​សរុប​ដល់​ទៅ ១១ លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ នេះ​បើ​យោង​តាម​ទិន្នន័យ​ចុង​ក្រោយ​នៃ​ក្រសួង​ការពារ​ជាតិ។ ការ​វាយប្រហារ​តាម​ដែន​អាកាស​បាន​ធ្វើ​ឲ្យ​អាមេរិក​ចំណាយ​អស់​ប្រាក់​ប្រមាណ​ជា ៥,៥ ពាន់​លាន​ដុល្លារ ចាប់​តាំង​ពី​អាមេរិក​ផ្តើម​ធ្វើ​ប្រតិបត្តិការ​តាម​ដែន​អាកាស នៅ​ខែ​សីហា ឆ្នាំ ២០១៤ កន្លង​មក។ សារព័ត៌មាន​ Military Times បាន​កត់​សម្គាល់​ថា​ ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​អាមេរិក​ក្នុង​ការ​ធ្វើ​សង្គ្រាម​ បាន​កើន​ឡើង​ទឹក​ប្រាក់ ២ លាន​ដុល្លារ​បន្ថែម​ទៀត​លើ​ទឹកប្រាក់​ចាស់​ចាប់​តាំង​ពី​ខែ​មិថុនា​មក។ នៅ​សប្តាហ៍​មុន​កាសែត The Washington Post ចុះ​ផ្សាយ​ថា​សង្គ្រាម​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម​តាម​ដែន​អាកាស របស់​អាមេរិក​កំពុង​ពង្រីក​ថវិកា​ចំណាយ​បន្ថែម​ទៀត​ គឺ​ច្រើន​ជាង​ការ​រំពឹង​ទុក​របស់​ក្រុម​អ្នក​សង្កេតការណ៍​ទៅ​ទៀត។ គួរ​បញ្ជាក់​ថា​ការ​វាយប្រហារ​តាម​ដែន​អាកាស​ភាគ​ច្រើន​ គឺ​ធ្វើ​ឡើង​រួម​គ្នា​ជាមួយ​ក្រុម​ប្រតិបត្តិការ​ជើង​គោក គឺ​ក្រុម​សកម្ម​ប្រយុទ្ធ​ក្នុង​តំបន់ ជា​អ្នក​បញ្ជាក់​ពី​ទីតាំង​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ីរី និង អ៊ីរ៉ាក់។ ប្រភព៖Thebnews
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment