ជំនាញទាំង ៧ នេះនឹងបន្តត្រូវការខ្លាំងនៅគ្រប់បណ្តាឧស្សាហកម្ម ក្នុងឆ្នាំ ២០២០ ខាងមុខ
បើយោងតាមរបាយការណ៍ World Economic Forum បានចេញផ្សាយនៅដើម្បីសប្តាហ៍នេះថានៅឆ្នាំ ២០២០ ខាងមុខការងារចំនួន ៧,១ លានការងារនឹងបាត់បង់ ដោយការកើនឡើងផ្នែកបច្ចេកវិទ្យា ប៉ុន្តែ World Economic Forum ក៏បង្ហាញឲ្យឃើញផងដែរថា ស្របពេលគ្នានេះនៅមានការងារចំនួន ៧ ក៏បន្តកើនឡើងផងដែរ។
១) ជំនាញខាងវិភាគ ទិន្នន័យ (Data Analysts) ៖ យោងតាមរបាយការណ៍ជំនាញខាងការវិភាគទិន្នន័យ នឹងមានការកើនឡើងខ្លាំង នឹងកាន់តែសំខាន់គ្រប់ឧស្សាហកម្មទាំងអស់នៅឆ្នាំ ២០២០។
២) ជំនាញកុំព្យូទ័រ និង ផ្នែកគណិតវិទ្យា ៖ នៅឆ្នាំ២០២០ខាងមុខនឹងមានការងារមួយចំនួនធំនឹងធ្លាក់ចូលក្រោមការធ្វើការជាមួយកុំព្យូទ័រ និង ផ្នែកគណិតវិទ្យា។
៣) ស្ថាបត្យករ និង វិស្វកម្ម ៖ ជំនាញទាំងពីរនឹងបន្តមានស្ថិរភាពក្នុងរង្វង់ពេល៤ ឆ្នាំខាងមុខ ហើយវានឹងបន្តកើនឡើងនៅឆ្នាំ ២០២០។
៤) អ្នកឯកទេសខាងការលក់ ៖ ទោះបីជាបច្ចេកវិទ្យាបានធ្វើឲ្យថយចុះកម្លាំងពលកម្មពិតមែន ប៉ុន្តែជំនាញការចរចាផ្នែកលក់ គឺមិនអាចខ្វះបានឡើយ។
៥) អ្នកគ្រប់គ្រងជាន់ខ្ពស់ (Senior Managers) ៖ ដំណែងមួយនេះក៏នឹងមានការកើនឡើងច្រើនដែរ នៅក្នុងរង្វង់ឆ្នាំ ២០២០ ខាងមុខ លើគ្រប់វិស័យឧស្សាហកម្ម។
៦) អ្នកជំនាញឌីហ្សាញផលិតផល (Product Designers) ៖ ទោះបីជាបច្ចេកវិទ្យារីកចម្រើនខ្លាំងប៉ុណ្ណាក៏ដោយ ប៉ុន្តែការឌីហ្សាញគឺនៅតែទាមទារការប្រើខួរក្បាលរបស់មនុស្ស។
៧) ផ្នែកធនធានមនុស្ស និង ជំនាញអភិវឌ្ឍអង្គការ (Human Resources and Organizational Development Specialists ) ៖ ការជ្រើសរើសមនុស្ស ការរៀបចំរចនាសម្ព័ន្ធ ច្បាស់ណាស់មិនអាចប្រើប្រាស់កុំព្យូទ័រ នោះឡើយ គឺនៅពឹងផ្អែកនៅលើខួរក្បាលរបស់មនុស្សនៅឡើយ។
ប្រភព៖ Thebnews
0 comments:
Post a Comment