ក្រុមរដ្ឋឥស្លាម ISIS ចាប់ផ្តើមពង្រឹងវត្តមានចូលមកកាន់អាស៊ីខាងត្បូង
កាលពីចុងសប្តាហ៍មុន ក្រុមរដ្ឋឥស្លាម ISIS ដែលអះអាងថាខ្លួនបានធ្វើការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកអត្តឃាតដំបូងនៅឥណ្ឌូណេស៊ីរួមមកនោះ គឺជាសញ្ញាបញ្ជាក់ឲ្យឃើញថា ក្រុមឥស្លាមដ៏មានឥទ្ធិពលមួយនេះកំពុងស្វែងរកការពង្រីកឥទ្ធិពលរបស់ខ្លួនចូលមកកាន់អាស៊ីខាងត្បូង នេះបើយោងតាមកាសែត The New York Times និងបណ្តាសារព័ត៌មានមួយចំនួនទៀត។
ប៉ុន្តែការវាយប្រហារនៅមជ្ឈមណ្ឌលកណ្តាលទីក្រុង ហ្សាកាតា នោះត្រូវគេដឹងថាក្រុមសកម្មប្រយុទ្ធមិនបានទទួលការជំរុញពីក្រុម ISIS ទេ អ្វីដែលគេដឹងគឺពួកគេបានទទួលតែជំនួយហិរញ្ញវត្ថុប៉ុណ្ណោះ នេះបើយោងតាមសារព័ត៌មាន Associated Press។ Bahrum Naim បុរសសញ្ជាតិឥណ្ឌូណេស៊ីរូបនេះត្រូវបានអាជ្ញាធរធ្លាប់កាត់ឲ្យជាប់គុកអស់មួយឆ្នាំរួចទៅហើយកាលពី ២០១១ ពីបទកាន់កាប់អាវុធខុសច្បាប់។
បន្ទាប់ពីអាជ្ញាធរឥណ្ឌូណេស៊ី ដោះលែងវិញ Bahrum Naim បានទៅចូលរួមប្រយុទ្ធជាមួយក្រុមរដ្ឋឥស្លាមនៅស៊ីរី ដែលនេះជាហេតុធ្វើឲ្យ អាជ្ញាធរឥណ្ឌូណេស៊ី ដាក់ការសង្ស័យថារូបគេជាមេខ្លោងនៅពីក្រោយការវាយប្រហារនៅហ្សាកាតា។ លោក Sidney Jones អ្នកជំនាញខាងភេរវកម្ម និង ជានាយកគ្រប់គ្រងវិទ្យាស្ថានវិភាគគោលនយោបាយ និង ជម្លោះ (Institute for Policy Analysis of Conflict) ប្រចាំទីក្រុង ហ្សាកាតា ប្រាប់កាសែត The New York Times ថា កាលពី៦ខែមុន ឥណ្ឌូណេស៊ី បានមើលឃើញថាមានការកើតឡើងនៃគម្រោងផែនការភេរវកម្មនៅឥណ្ឌូណេស៊ី ដែលនេះជាភស្តុតាងបង្ហាញយ៉ាងច្បាស់ថា វត្តមាន ក្រុម ជីហាត (Jihadi) កំពុងតែមាន និង រៀបចំរចនាសម្ព័ន្ធបានយ៉ាងល្អទៀតផងនៅឥណ្ឌូណេស៊ី ហើយពួកគេបានប្តេជ្ញាចិត្តធ្វើការវាយប្រហារអត្តឃាត តាមគោលការណ៍របស់ក្រុមរដ្ឋឥស្លាម ISIS។
គួរបញ្ជាក់ថាឥណ្ឌូណេស៊ី គឺជាប្រទេសដែលមានពលរដ្ឋកាន់សាសនាឥស្លាមធំជាងគេនៅលើពិភពលោក។
ប្រភព៖ Thebnews
0 comments:
Post a Comment