យុវវ័យ ឆាប់ប្រឡូកក្នុងការរួមភេទប្រឈម នឹងបញ្ហាច្រើន
ការឆាប់ប្រឡូកក្នុងរឿងផ្លូវភេទរបស់យុវវ័យ ជាពិសេស សិស្សនិស្សិត ដែលកំពុងសិក្សា អាចជាបញ្ហាយ៉ាងស្មុគស្មាញ ទាំងក្នុង ពេលបច្ចុប្បន្ន ក៏ដូចថ្ងៃអនាគត។ផលប៉ះពាល់ ដែលយុវវ័យប្រឈមក្នុងការរួមភេទ មុននឹងឈានដល់ការរៀបការគឺ មានផ្ទៃពោះ រំលូតកូន ឬមានកូនមុនពេលរៀបការ, មានអារម្មណ៍សោកសៅ, ដោយសារផ្លាស់ប្តូរដៃគូរួមភេទញឹកញាប់, កើតរោគនៅអវយវៈភេទ, ការសិក្សាចុះខ្សោយ អាប់ឱនកិត្តិយស កេរ្តិ៍ឈ្មោះ។
ការដែលយុវវ័យប្រព្រឹត្តការរួមភេទដោយសេរី កាន់តែខ្លាំងឡើងៗ ធ្វើឱ្យយល់ឃើញថា កិត្តិយស ឬតម្លៃរបស់ខ្លួន បើប្រៀបធៀបនឹងអ្នកដទៃ មានភាពខុសគ្នាឆ្ងាយណាស់ និងត្រូវគេបោកប្រាស់ម្តងហើយម្តងទៀត។យុវវ័យជាច្រើនដែលធ្លាប់មានបទពិសោធន៍ក្នុងការរួមភេទ តែងតែប្រើប្រាស់ តណ្ហាជាចំណងស្នេហា ច្រើនជាងការកើតមានអារម្មណ៍ស្រលាញ់គ្នាដោយចិត្តនិងចិត្ត ជាពិសេស ចំពោះយុវវ័យជាស្ត្រីភេទ ពេលដែលជួបបុរសត្រូវចិត្ត ដែលមាន- អារម្មណ៍គិតថា ខ្លួនឯងមានអតីតកាលមិនល្អ ។
0 comments:
Post a Comment