គ្មានប្រាក់បើកឲ្យបុគ្គលិក ថៅកែម្នាក់សម្លាប់ស្ត្រី វ័យក្មេង ១៦នាក់ដោយ ព្យួរឆ្កាងកាត់ក្បាល

Advertisements
ចិន៖ ហេតុការណ៍គួរឲ្យ តក់ស្លុតមួយ ដែលបានធ្វើឲ្យកក្រើក ពេញប្រទេសចិន នាពេលថ្មីនេះ ដោយបុរសជាម្ចាស់ សណ្ឋាគារម្នាក់ ព្រោះតែគ្មានប្រាក់ គ្រប់គ្រាន់ សម្រាប់បើកប្រាក់ខែ ឲ្យបុគ្គលិក បានសម្លាប់បុគ្គលិក ដោយយកទៅព្យួរឆ្កាង នៅកន្លែងផ្សេងៗ ក្នុងសណ្ឋាគារ មុននឹងកាត់ក្បាល ស្ត្រីទាំង ១៦នាក់នោះ នេះបើយោងតាមព័ត៌មាន របស់គេហទំព័រ clipmass.com ដែលបានចុះផ្សាយ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ ។ យោងតាមរបាយការរបស់ ប៉ូលិស បានឲ្យដឹងថា នៅថ្ងៃកើតហេតុ មានបុគ្គលិកម្នាក់ របស់សណ្ឋាគារ មួយកន្លែងនោះ បានទូរស័ព្ទ ទៅប៉ូលលិស ថាឲ្យប្រញាប់ មកសណ្ឋានគារ ជាបន្ទាន់ ព្រោះមានសាកសពស្ត្រី គ្មានក្បាល ដែលត្រូវគេចងព្យួរឆ្កាង ច្រើននាក់ នៅក្នុងទីកន្លែងផ្សេងៗ របស់សណ្ឋាគារ ។ នៅពេលប៉ូលិសទៅដល់ បានធ្វើការត្រួតពិនិត្យ នៅក្នុងការិយាល័យ របស់ជនល្មើស សម្លាប់មនុស្សមិន ញញើតដៃម្នាក់ ឈ្មោះ យ៉ាង ជាម្ចាស់សណ្ឋាគារ បានរកឃើញ តុក្កតាសិចជាច្រើន និងប្រមូលរបស់របរ អ្នកស្លាប់ គិតជាទឹកប្រាក់សរុបប្រមាណ ១៥០០ដុល្លារអាម៉េរិក ។ប៉ូលិសនិយាយថា ឃាតក ឈ្មោះ យ៉ាង ដំបូងបានធ្វើឲ្យស្ត្រី ទាំងនោះសន្លប់ បន្ទាប់មកនាំយកទៅ ចងព្យូរឆ្កាង នៅតាមទីកន្លែងផ្សេងៗ របស់សណ្ឋាគារ ហើយយកទូរស័ព្ទដៃ ថតរូបទុកជាអនុស្សាវរីយ មុននឹងកាត់ក្បាលពួកគេ ។ នៅទីបំផុតប៉ូលិស ធ្វើការឆែកឆេ រកឃើញសពស្ត្រី គ្មានក្បាលចំនួន ១៦នាក់ ដែលត្រូវបានចង ព្យួរឆ្កាងនៅក្នុង បន្ទប់ទឹកហាង កាហ្វេរបស់ សណ្ឋាគារ និងក្នុងសួនច្បារ ក្រោយសណ្ឋាគារ ព្រមទាំងស្ត្រីពីរនាក់ទៀត សន្លប់សល់ដង្ហើមចង្រិត ត្រូវបានឃាតកដៃដល់ ចងព្យួរឆ្កាងនៅកណ្តាល អាកាសប្រុងនឹងសម្លាប់ កាត់ក្បាល នាពេលបន្ទាប់ ប៉ុន្តែសំណាងល្អ ត្រូវប៉ូលិសទៅទាន់នឹង បានជួយសង្គ្រោះ ។ ជនល្មើសឈ្មោះ យ៉ាងបានសារភាពថា អំពើឃាតកម្មនេះ កើតឡើង ដោយសាររូបគេគ្មានប្រាក់ បើកឲ្យបុគ្គលិកស្ត្រីៗ ទាំងអស់ ចំនួន ១៨នាក់ ក្រោយពេលគេ បានបើកឲ្យអ្នកបំរើ នៅក្នុងសណ្ឋាគារ ៤នាក់រួចមក ហើយពេលស្ត្រីទាំង ១៨នាក់នោះ មកទារបើកលុយ ដោយសារសម្ពាធផ្លូវចិត្ត រូបគេក៏បានចាប់បង្ខាំងស្ត្រីទាំង ១៨នាក់នោះ ហើយចាប់ផ្តើម សម្លាប់ម្នាក់ម្តងៗ ។ សូមជម្រាបថាហេតុការណ៍ មួយនេះ បែកធ្លាយដោយសារ បុគ្គលិកម្នាក់របស់ ឃាតករ ក្រោយបាន បើកប្រាក់ខែរួចហើយ ពេលត្រឡប់ មកដល់ផ្ទះវិញ ក៏នឹកឃើញថាខ្លួន ភ្លេចអត្តសញ្ញាណប័ណ្ណ ហើយក៏បានត្រឡប់ មកសណ្ឋាគារ ។ ពេលមកដល់ឃើញ ស្ថានភាពខុសប្លែកពីធម្មតា ស្ងាត់គ្មានភ្ញៀវ ក៏សម្រេចចិត្តចូលតាម ទ្វារក្រោយហើយទ្វារ ក៏ជាប់គន្លឹះទៀត ពេលនោះបុគ្គលិក ម្នាក់នោះ បានឡើង លើកៅអីចូលទៅតាម បង្អួចដើម្បីដកគន្លឹះទ្វារ ហើយក៏ប្រទះឃើញសព ដ៏គួរឲ្យតក់ស្លុតបំផុត ក៏បានទូរស័ព្ទ ហៅប៉ូលិសតែម្តងទៅ ។ យ៉ាងណាក៏ដោយគេ មិនបានប្រាប់អំពីទីតាំង ច្បាស់លាស់របស់ សណ្ឋាគារមួយនោះទេ ហើយក៏មិនប្រាប់អំពី អត្តសញ្ញាណ របស់សពស្ត្រី ទាំងនោះដែរ ៕
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment