ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់ៗ​ប្រចាំ​ដែល​កើត​ឡើង​នៅ​ជុំវិញ​ពិភពលោក​នា​​ថ្ងៃ​ ១៨ មករា

Advertisements
១) ជន​ជាតិ​អាមេរិក​បី​រូប​ត្រូវ​បាន​ចាប់​ជំរិត​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​ នៅ​ក្នុង​រដ្ឋ​ធានី បាដាត ប្រទេស អ៊ីរ៉ាក់ នេះ​បើ​តាម​បណ្តាញ​សារព័ត៌មាន​អារ៉ាប់ Al Arabiya រាយការណ៍​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ ជនជាតិ​អាមេរិក ៣ នោះ​បាន​បាត់​ខ្លួន​អស់​រយៈ​ពេល ២ ថ្ងៃ​កន្លង​មក​ហើយ​ នេះ​បើ​តាម​មន្ត្រី​សន្តិសុខ​ប្រចាំ​ក្រុង​បាដាត។ ២) ប្រទេស Burkina Faso បាន​ចាប់​ផ្តើម​ពិធី​កាន់​ទុក្ខ​ជាតិ​រយៈ​ពេល ៣ ថ្ងៃ​ចាប់​តាំង​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ ដោយ​ប្រធានាធិបតី​ប្រទេស​នេះ​ថ្លែង​ថា​សន្តិសុខ​ក្នុង​រដ្ឋ​ធានា​ត្រូវ​បាន​រឹត​បន្តឹង និង នៅ​តាម​ព្រំដែន​ផង​ដែរ បន្ទាប់​ពី​ក្រុម al-Qaida បាន​វាយ​ប្រហារ​ទៅ​លើ​សណ្ឋាគារ និង ហាង​កាហ្វេ​ដ៏​ពេញ​និយម​មួយ​សម្រាប់​ភ្ញៀវ​បរទេស​ដែល​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ២៨ នាក់​ស្លាប។ ៣) មន្ត្រី​ប៉ូលិស​ ប្រទេស ម៉ាឡេស៊ី នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​ចេញ​សេចក្តី​ព្រមាន​ខ្លាំងៗ​ទៅ​លើ​ជន​ណា​ដែល​ដើរ​ឃោសនា​ថា​អាច​នឹង​មាន​ការ​វាយប្រហារ​កើត​ឡើង​នៅ​ជុំវិញ​រដ្ឋ​ធានី​របស់​ម៉ាឡេស៊ី។ ៤) បណ្តាញ​សារព័ត៌មាន​ចិន​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ បាន​ព្រមាន​បេក្ខភាព​ប្រធានាធិបតី​ តៃវ៉ាន់ លោក​ស្រី Tsai Ing-wen ដែល​ប្រឆាំង​ចិន​ចង់​ផ្តាច់​ទឹកដី​ចេញ​ពី​ចិន​ដី​គោក ដោយ​ចិន​ថា​ខ្លួន​ហាន​ប្រើ​គ្រប់​សកម្មភាព​ទាំង​អស់​ដើម្បី​វាយ​បំបាក់​ប្រសិន​មាន​ការ​ប្រកាស​ឯករាជ្យ​ណា​មួយ។ ៥) ក្រុម​ឧទ្ទាម ឃឺដ បាន​ធ្វើ​ការ​បំផ្ទុះ​នៅ​តាម​ផ្លូវ​ភាគ​ខាង​ត្បូង​ប្រទេស ទួរគី កាល​ពី​យប់​មិញ​ដែល​បាន​បណ្តាល​ឲ្យ​មន្ត្រី​ប៉ូលិស ៣ នាក់​បាន​បាត់​បង់​ជីវិត នេះ​បើ​តាម​ការ​ថ្លែង​ពី​ភ្ញាក់​ងារ​សន្តិសុខ​ក្នុង​តំបន់។ ៦) បុរស​ដែល​មាន​តែ​ខួរ​ក្បាល​ខាង​ឆ្វេង​មួយ​រូប​បាន​ស្លាប់​បាត់​បង់​ជីវិត​ហើយ​បន្ទាប់​ពី​ធ្វើ​ការ​ពិសោធន៍​ថ្នាំ នៅ​ភាគ​ខាង​ជើង​ប្រទេស​បារាំង កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ នេះ​បើ​តាម​ការ​ថ្លែង​ប្រាប់​ពី​មន្ទីរ​ពេទ្យ​ដែល​បុរស​នោះ​សម្រាក​ព្យាបាល។ មន្ទីរ​ពេទ្យ Rennes ថ្លែង​ថា មនុស្ស​ស្ម័គ្រ​ចិត្ត​មក​ធ្វើ​ការ​ពិសោធន៍​ថ្នាំ ៥ រូប​ផ្សេង​ទៀត​បាន​ស្ថិត​មក​ក្នុង​ស្ថាន​ភាព​ប្រក្រតី​វិញ​ហើយ។ ប្រភព៖ Thebnews
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment