ឃ្លា​សាមញ្ញ​ទាំង ១០ ដែល​បង្កប់​ដោយ​ឥទ្ធិពល​ដើម្បី​បង្កើន​ភាព​ជា​អ្នក​ដឹក​នាំ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ

Advertisements
១) ខ្ញុំ​សូម​អគុណ​ ការ​កោត​សរសើរ​ គឺ​ជា​ការ​លើក​ទឹក​ចិត្ត និង ជំរុញ​ទឹក​ចិត្ត​ ហើយ​ការ​និយាយ​ថា​អគុណ គឺ​ជា​រឿង​ដ៏​សាមញ្ញ និង មិន​ចំណាយ​ប្រាក់​អ្វី​ទាំង​អស់​ដើម្បី​បង្ហាញ​ពី​ការ​កោត​សរសើរ​នរណា​ម្នាក់។ ការ​យក​ចិត្ត​ទុក​ដាក់​ ចំពោះ​ភាព​ជោគជ័យ​នរណា​ម្នាក់​ គឺ​ជា​ផ្តល់​នូវ​ទំនុក​ចិត្ត​បន្ថែម​ទៀត​ដល់​ពួក​គេ និង ក្រុម​ការងារ​របស់​អ្នក ដែល​វា​ជា​ការ​បង្ហាញ​គំរូ​ដ៏​ល្អ​ នៃ​ភាព​ជា​អ្នក​ដឹក​នាំ​របស់​អ្នក។ ២) អាច​ប្រាប់​ខ្ញុំ​បន្ថែម​លើស​នេះ​បាន​ទេ​ ភាព​ជោគជ័យ​នៃ​អ្នក​ដឹកនាំ​ គឺ​ជា​មនុស្ស​ដែល​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​គំនិត​បង្កើត​ថ្មី​របស់​មនុស្ស​ដទៃ ហើយ​តែង​តែ​ចង់​ដឹង​ច្រើន​ ពី​គំនិត​របស់​មនុស្ស​ដទៃ។ ៣) ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ចំពោះ​អ្នក អ្នក​ដឹក​នាំ​ដែល​គួរ​ឲ្យ​គោរព​ គឺ​ជា​មនុស្ស​ដែល​មាន​ចិត្ត​សប្បុរស​ ជាមួយ​នឹង​ពាក្យ​លើក​ទឹក​ចិត្ត​ទៅ​កាន់​មនុស្ស​ដទៃ។ នៅ​ពេល​ដែល​អ្នក​តែង​ធ្វើ​ការ​កត់​សម្គាល់ និង ទទួល​ស្គាល់​នៅ​នូវ​ការងារ​លំបាក​ទាំង​ឡាយ​ដែល​ក្រុម​ការងារ​សម្រេច​បាន​ នោះ​អ្នក​គួរ​ផ្ដល់​កិត្តិយស​ជូន​ពួក​គេ​មិន​មែន​ខ្លួន​ឯង​ដែល​ជា​អ្នក​ដឹក​នាំ​ពួក​គេ​នោះ​ឡើយ។ ៤) តើ​អ្នក​គិត​យ៉ាង​ម៉េច​ដែរ? មាន​ពាក្យ​មួយ​តែង​ពោល​ថា ស្តាប់​ឲ្យ​ច្រើន​ជាង​និយាយ។ ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​មួយ​រូប នៅ​ពេល​ដែល​អ្នក​ពន្យល់​ដល់​ក្រុម​ការងារ​របស់​អ្នក​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ​ហើយ អ្នក​គួរ​តែ​ចេះ​សួរ​ពួក​គេ​ត្រលប់​វិញ​តើ​ពួក​គេ​យល់​យ៉ាង​ណា​ចំពោះ​អ្វី​ដែល​និយាយ និង ដើម្បី​ដឹង​ថា​តើ​ពួក​គេ​ទទួល​បាន​ការ​យល់​កម្រិត​ណា​សម្រាប់​ការ​និយាយ​របស់​អ្នក ហើយ​វា​ក៏​បង្ហាញ​ពី​ភាព​បើក​ទូលាយ​មួយ​សម្រាប់​អ្នក និង​ពួក​គេ​ដើម្បី​វែកញែក​ពិភាក្សា​គ្នា។ ៥) វា​ជា​ការ​សម្រេច​ចិត្ត​របស់​អ្នក នៅ​ពេល​ដែល​អ្នក​ផ្តល់​សិទ្ធ​ឲ្យ​នរណា​ម្នាក់​ធ្វើ​ការ​សម្រេច​ចិត្ត​លើ​រឿង​អ្វី​មួយ​ នោះ​មាន​ន័យ​ថា​អ្នក​កំពុង​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ​បង្កើត​ភាព​ជា​អ្នក​ដឹក​នាំ​ដោយ​ខ្លួន​ពួក​គេ​ផ្ទាល់​ និង​ជំរុញ​ឲ្យ​បង្កើត​នៃ​ភាព​ជឿជាក់ និង​មាន​ភាព​ឯករាជ​ក្នុង​ការ​គិត​ពិចារណា​ដោយ​ខ្លួន​ឯង។ ៦) អ្នក​កំពុង​ធ្វើ​រឿង​ដ៏​អស្ចារ្យ មធ្យោបាយ​ដ៏​ល្អ​ដើម្បី​ជួយ​ឲ្យ​មនុស្ស​ដទៃ​ ឈាន​ទៅ​ដល់​កម្រិត​កំពូល​ នៃ​សក្ដានុពល​របស់​ពួក​គេ គឺ​តាម​រយៈ​ការ​ផ្ដល់​ជូន​នូវ​ការ​លើក​ទឹកចិត្ត។ ៧) ខ្ញុំ​ជឿ​លើ​អ្នក មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​បណ្ដុះ​ឲ្យ​មាន​ការ​ជឿ​ទុកចិត្ត​ គឺ​ការ​ផ្តល់​ភាព​ជឿ​ជាក់​ទៅ​លើ​ពួក​គេ នៅ​ពេល​ដែល​មនុស្ស​នៅ​ជុំវិញ​ខ្លួន​អ្នក​ពោរពេញ​ដោយ​ទំនុក​ចិត្ត​ រាល់​គោលដៅ និង​យុទ្ធសាស្ត្រ​ទាំង​ឡាយ​ដែល​អ្នក​ដាក់​ឲ្យ​ពួក​គេ​ធ្វើ មាន​ភាគ​រយ​ខ្ពស់​ក្នុង​កា​ទទួល​ជោគជ័យ។ ៨) ខ្ញុំ​សុំទោស គ្មាន​អ្វី​ដែល​មាន​សារសំខាន់​ចំពោះ​បុគ្គលិក ជាង​ការ​និយាយ​សុំទោស​ពី​មេដឹកនាំ​ខ្លួន មក​កាន់​បុគ្គលិក​នោះ​ទេ។ នេះ​ជា​សញ្ញា​មួយ​ដែល​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​អ្នក​ដែល​ហាន​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន ហើយ​វា​ក៏​ជា​ការ​ពញ្ញាក់​ស្មារតី​របស់​មនុស្ស​ដទៃ​ឲ្យ​ធ្វើ​ដូច​អ្នក​នៅ​ពេល​ពួក​គេ​ប្រព្រឹត្ត​កំហុស។ ៩) ខ្ញុំ​អត់​ដឹង មាន​គ្រប់​រូប​សុទ្ធ​តែ​មាន​ចំណុច​ខ្លាំង​នឹង​ចំណុច​ខ្សោយ​ រួម​ទាំង​មេដឹកនាំ​ផង នៅ​ពេល​ដែល​អ្នក​ហាន​សារភាព​ដោយ​ដោយ​ស្មោះ​ត្រង់​ចំពោះ​ដែន​កំណត់​នៃ​ចំណេះ​ដឹង​ខ្លួន​ឯង នោះ​មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​ចេះ​ដាក់​ខ្លួន ស្មោះ​ត្រង់ និង មាន​ទំនុក​ចិត្ត​ចំពោះ​មនុស្ស​ដទៃ។ នៅ​ពេល​ដែល​អ្នក​កំពុង​ស្វែង​រក​ចម្លើយ​ណា​មួយ នោះ​មាន​ន័យ​ថា​អ្នក​កំពុង​ដោះ​ស្រាយ​បញ្ហា​ និង បើក​ចិត្ត​ទូលាយ​ដើម្បី​ទទួល​យក​យោបល់​មក​ពី​មនុស្ស​ខាង​ក្រៅ។ ១០) តើ​ខ្ញុំ​អាច​បម្រើ​អ្នក​ដោយ​វិធី​ណា? ប្រសិន​បើ​អ្នក​ចង់​ជួយ​អ្នក​ដទៃ​ឲ្យ​ទទួល​បាន​ជោគជ័យ មធ្យោបាយ​ដ៏​ល្អ គឺ​តាម​រយៈ​ការ​សួរ ដើម្បី​ទទួល​បាន​នូវ​ចំណុច​គោលដៅ​ ដែល​ពួក​គេ​ត្រូវ​ការ។ ប្រភព៖ Thebnews
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment