ភាព​ជោគជ័យ​នឹង​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​អ្នក ប្រសិន​បើ​អនុវត្ត​នៅ​ចំណុច​ទាំង ៨ នេះ

Advertisements
១) ត្រូវ​យល់​ពី​មូលហេតុ​របស់​មនុស្ស​ដទៃ អតិថិជន​មិន​បាន​ទិញ​ផលិតផល ឬ សេវាកម្ម​ដែល​អ្នក​បាន​បង្កើត​ឡើង​នោះ​ទេ តាម​ពិត​ពួក​គេ​គឺ​ទិញ​នូវ​មូលហេតុ​ដែល​អ្នក​ធ្វើ​វា​ទៅ​វិញ​នោះ​ទេ។ នៅ​ពេល​ដែល​បណ្តា​ក្រុមហ៊ុន អាជីវកម្ម​នានា​ ប្រាប់​អ្នក​ពី​អ្វី​ដែល​ពួក​គេ​កំពុង​លក់ និង​ពី​វិធី​ដែល​អ្នក​អាច​ទិញ​ទិញ​វា​បាន មាន​ន័យ​ថា​ពួក​គេ​ទាំង​អស់​នោះ កំពុង​តែ​ចែក​រំលែក​ពី​ហេតុផល​ ហេតុអ្វី​បាន​ជា​ពួក​គេ​ធ្វើ​វា អ្វី​ដែល​ពួក​គេ​ធ្វើ​ ហើយ​នឹង​ហេតុអ្វី​បាន​ជា​អ្នក​គួរ​តែ​ទិញ​វា នឹង​ប្រើប្រាស់​វា។ ២) បង្កើត​វិន័យ​ឲ្យ​ខ្លួន​ឯង​ ជា​ទម្លាប់​របស់​មនុស្ស​ជោគជ័យ​ ពួក​គេ​ចូលចិត្ត​សិក្សា​រៀន​សូត្រ​ជា​មនុស្ស​សិន​ មុន​នឹង​ទៅ​ធ្វើ​ការ​ប្រកួត​ប្រជែង​ណា​មួយ ដូច្នេះ​ពួក​គេ​ជា​មនុស្ស​ដែល​ក្រោក​ពី​ព្រលឹម​ ហើយ​ចាប់​ផ្តើម​ធ្វើ​ការងារ​មុន​គេ។ បន្ថែម​ពី​លើ​នេះ បុគ្គល​ជោគជ័យ តែង​ចំណាយ​ពេល​ពី ៣០ ទៅ ៦០ នាទី​ ដើម្បី​អាន​សៀវភៅ ឬ អត្ថបទ​ព័ត៌មាន​ផ្សេងៗ ដើម្បី​ធ្វើ​ឲ្យ​អារម្មណ៍​ពួក​គេ​មាន​ភាព​ស្រស់ស្រាយ និង ទទួល​បាន​ចំណេះ​ដឹង​ថ្មីៗ។ ពួក​គេ​ជា​មនុស្ស​ដែល​ចេះ​បែង​ចែក​ នូវ​កិច្ច​ការងារ​​ណា​ដែល​ជា​ការងារ​អាទិភាព​ដើម្បី​បញ្ចប់​។ នៅ​ពេល​ដែល​អ្នក​ចេះ​កំណត់​នូវ​គោលការណ៍​ឲ្យ​ខ្លួន​ឯង​ដូច្នេះ​ លទ្ធផល​និង​អត្រា​នៃ​ភាព​ ជោគជ័យ​ នឹង​ក្លាយ​ជា​រឿង​ដែល​អ្នក​អាច​ស្មាន​ទុក​ជា​មុន។ ៣) កុំ​ធ្វើ​ការ​សន្មត​ ដោយ​គ្មាន​សំអាង​ នៅ​ពេល​ដែល​អ្នក​បង្កើត​ការ​សន្មត​ នោះ​មាន​ន័យ​ថា​អ្នក​កំពុង​បង្កើត​ភាព​មិន​ច្បាស់​លាស់ ឲ្យ​ខ្លួន​ឯង​ ហើយ​ចំពោះ​មនុស្ស​ដែល​មាន​ទំនោរ​ចូលចិត្ត​ធ្វើ​ការ​សន្មត​ ព្រោះ​ដោយ​សារ​ពេល​ខ្លះ​ ពួក​គេ​ជា​មនុស្ស​ដែល​មាន​អំនួត​ខ្លួន​ឯង​ខ្លាំង​ពេក ឬ​មាន​ភាព​ភ័យ​ខ្លាច និង ខ្មាស​អៀន​ដើម្បី​សុំ​ការ​បក​ស្រាយ​ ឲ្យ​បាន​ច្បាស់ ពី​មនុស្ស​ដទៃ។ ខុស​ពី​បុគ្គល​ជោគជ័យ​ ពួក​គេ​ជា​មនុស្ស​ ដែល​ដឹង​ច្បាស់​ថា វា​នឹង​មាន​ភាព​ល្អ​ប្រសើរ នៅ​ពេល​ដែល​សំនួរ​ដើម្បី​រក​ការ​បញ្ជាក់​អះអាង​ឲ្យ​បាន​ច្បាស់​លាស់។ ៤) រក្សា​រឿង​គ្រប់​យ៉ាង​ឲ្យ​មាន​ភាព​សាមញ្ញ​ធម្មតា នៅ​ពេល​ដែល​ធ្វើ​រឿង​អ្វី​មួយ​ឲ្យ​ក្លាយ​ទៅ​ជា​ភាព​សាមញ្ញ វា​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ពន្យល់​ទៅ​កាន់​មនុស្ស​ដទៃ និង ងាយ​ស្រួល​ក្នុង​ការ​ធ្វើ។ នៅ​ពេល​ដែល​អ្នក​មិន​អាច​ ពន្យល់​រឿង​អ្វី​មួយ​ ទៅ​កាន់​នរណា​ម្នាក់​ នោះ​មាន​ន័យ​ថា​អ្នក​មិន​បាន​យល់​ច្បាស់​ពី​រឿង​នោះ​ឡើយ។ បុគ្គល​ជោគជ័យ គឺ​ជា​មនុស្ស ដែល​ចេះ​ធ្វើ​ឲ្យ​រឿង​គ្រប់​យ៉ាង​ក្លាយ​ជា​រឿង​សាមញ្ញ ដែល​ធ្វើ​ឲ្យ​មនុស្ស​ដទៃ​ទៀត មាន​ភាព​ងាយ​ស្រួល​ដើម្បី​យល់​ពី​វា។ ៥) ធ្វើ​លំហាត់​ប្រាណ​ទាំង​ផ្លូវ​ចិត្ត និង រាង​កាយ បុគ្គល​ជោគជ័យ​ភាគ​ច្រើន​ តែង​ធ្វើ​ការ​ហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ ជា​ពិសេស​នៅ​ពេល​ព្រឹក​ព្រលឹម ការ​ចាប់​ផ្តើម​ជាមួយ​ការ​ហាត់​ប្រាណ​នា​ព្រឹក​ព្រលឹម ព្រោះ​វា​ផ្តល់​នូវ​ថាមពល​ដល់​រាង​កាយ និង បង្កើត​ឲ្យ​មាន​ស្មារតី​ រឹងមាំ​។ គ្រប់​បុគ្គល​ជោគជ័យ យល់​ច្បាស់​ពី​សុខភាព ផ្លូវ​ចិត្ត ថា​ជា​របស់​ដ៏​សំខាន់ ហើយ​លំហាត់​ប្រាណ​ នា​ព្រឹក​ព្រលឹម គឺ​ជា​ពេល​វេលា​ល្អ​បំផុត។ ៦) ត្រូវ​មាន​ភាព​ប្រុងប្រយ័ត្ន​ចំពោះ​ទស្សនៈ ពាក្យ​សម្ដី និង សកម្មភាព​ខ្លួន​ឯង សុភាសិត​ចិន​បាន​ពោល​ថា ត្រូវ​ប្រយ័ត្ន​ចំពោះ​គំនិត​ខ្លួន​ឯង ព្រោះ​គំនិត​នាំ​ទៅ​បង្កើត​ពាក្យ​សម្តី​ឲ្យ​ខ្លួន​ឯង ត្រូវ​ប្រយ័ត្ន​ចំពោះ​សម្តី​ខ្លួន​ឯង ព្រោះ​សម្តី​នាំ​ទៅ​បង្កើត​សកម្មភាព ត្រូវ​ប្រយ័ត្ន​ចំពោះ​សកម្មភាព​ខ្លួន​ឯង ព្រោះ​សកម្មភាព នាំ​ទៅ​បង្កើត​ទម្លាប់ ត្រូវ​ប្រយ័ត្ន​ចំពោះ​ទម្លាប់​ខ្លួន​ឯង ព្រោះ​ទម្លាប់​នាំ​ទៅ​បង្កើត​អត្តចរិត​ ត្រូវ​ប្រយ័ត្ន​ចំពោះ​អត្តចរិត​ខ្លួន​ឯង ព្រោះ​អត្តចរិត​ ក្លាយ​ជា​អ្នក​ដែល​កំណត់​ជោគ​វាសនា​របស់​អ្នក។ បុគ្គល​ជោគជ័យ​ជា​មនុស្ស​ ដែល​គិត​មុន​និយាយ ពិភាក្សា​វែក​ញែក​ វាយ​តម្លៃ​មុន​ធ្វើ​សកម្មភាព។ ៧) ដឹង​ពី​ប្រព័ន្ធ​នៃ​ការ​បង្កើត​ភាព​ជោគជ័យ ដើម្បី​បង្កើត​ប្រព័ន្ធ​ធ្វើ​ការ​ប្រកប​ដោយ​ភាព​ជោគជ័យ ត្រូវ​ចេះ​បែង​ចែក​ការងារ ជា​ដំណាក់​កាល​តូចៗ ហើយ​ត្រូវ​ពិចារណា​ថា ការងារ​មួយ​ណា​ដែល​ខ្លួន​អាច​ធ្វើ​បាន និង ការងារ​ណា​ដែល​ខ្លួន​ធ្វើ​មិន​បាន។ ការ​បែង​ចែក ការងារ​ទៅ​ជា​ដំណាក់​កាល​តូចៗ អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​ បញ្ចប់​ការងារ​បាន​យ៉ាង​ឆាប់​រហ័ស និង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព។ ការ​អភិវឌ្ឍ​ប្រព័ន្ធ​ការងារ​មួយ ដែល​អាច​ជួយ​បង្កើត​ភាព​ខ្លាំង​ របស់​អ្នក គឺ​ជា​លក្ខណៈ​ពិសេស ក្នុង​ការ​បង្កើត​ភាព​ជោគជ័យ។ ៨) ផ្ដាច់​ខ្លួន​ចេញ​ពី​សង្គម ទាំង​រាង​កាយ និង ផ្លូវ​ចិត្ត គឺ​សុទ្ធ​តែ​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ សម្រាក និង លំហែ ការ​ចំណាយ​ពេល​សម្រាក​ពី​ការងារ ការ​ផ្តាច់​ខ្លួន​ចេញ​ឲ្យ​ឆ្ងាយ​ពី​បច្ចេកវិទ្យា គឺ​ជា​រឿង​សំខាន់ ដែល​បុគ្គល​ជោគជ័យ​ភាគ​ច្រើន​បាន​ដឹង និង ធ្វើ។ ការ​លះបង់​ពេល​វេលា ដោយ​គ្មាន​នូវ​ឧបករណ៍ បច្ចេកវិទ្យា គឺ​ជា​សោ​សំខាន់​របស់​បុគ្គល​ជោគជ័យ​ ដើម្បី​បង្កើត​ពេល​វេលា​ ដ៏​មាន​សារសំខាន់​សម្រាប់​ខ្លួន​ឯង និង​គ្រួសារ​។ ប្រភព៖ Thebnews
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment