រូបថតអាក្រាតដ៏ផ្អែមល្ហែមរបស់ស្ត្រីជាម្តាយ និងកូនប្រុសអាយុ៥ខែ
ប្រទេសវៀតណាម : ដោយចង់រក្សាទុកខណ:ពេលស្អាតបំផុតរបស់ជីវិតមនុស្សស្ត្រីពេលធ្វើ ជាម្តាយ រូបថតរបស់ស្ត្រីជាម្តាយកូនមួយ Thuy Nhan បានទទួលការកោតសរសើរយ៉ាងច្រើន។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រកម្សាន្តវៀតណាមមួយឈ្មោះ vietnamnet។
ប្រភពសដដែលខាងលើនេះបានបន្ថែមទៀតថា ស្ត្រីស្អាតបំផុតពេលបានធ្វើជាម្តាយ និងខណ:ពេលនៅក្បែរកូន ពេលកូននៅជាទារកដែល ទើបនឹងកើត គឺជាខណ:ពេលដ៏មានតម្លៃកំពូលដែលត្រូវរក្សាទុក។ ជាមួយគំនិតនេះ Lam Thuy Nham ជាស្ត្រីម្តាយម្នាក់វ័យ២៨ឆ្នាំនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម បានសម្រេចចិត្តរួមគ្នាជាមួយកូនប្រុសដែលទើបចាប់កំណើតរបស់ខ្លួន អនុវត្តការថតរូបអាក្រាតដ៏ព្រហើន ប៉ុន្តែពោរពេញដោយភាពផ្អែមល្ហែម។ ទារក Thien Minh កូនប្រុសរបស់ Thuy Nhan សព្វថ្ងៃទើបមានអាយុបាន៥ខែ ក៏ប៉ុន្តែបាន «សហការ» យ៉ាងល្អជាមួយម្តាយក្នុងការរូបថតពោរពេញ ដោយអត្ថន័យដំបូងរបស់ពីរនាក់ម្តាយកូន។
ទម្លាយអំពីខាងក្រោយឆាកថតរូបនេះ ស្ត្រីជាម្តាយកូនមួយបានឲ្យដឹងថា រូបថតត្រូវបានថតក្នុងរយ:ពេលកន្លះម៉ោង ហើយអ្នកផ្តិតយកខណ:ពេលពោរពេញដោយសុភមង្គលរបស់ម្តាយកូនទាំងពីរ ដោយផ្ទាល់ គឺជាមិត្តភក្តិម្នាក់ ដែលជាអ្នកជំនាញថតរូបធ្លាប់ថតរូបអាពាហ៍ពិពាហ៍ឲ្យនាង។ មុននេះ រូបថតព្រលែងសុដន់ចំហល្វឹងឲ្យកូនបៅដ៏ឥតអៀនខ្មាសរបស់ស្ត្រីជា ម្តាយ Nha Trang ក៏ធ្លាប់បានបង្កឲ្យមានការរំជើបរំជួលសហគមន៍អ៊ីនធើណេតដែរ ។ ចំណុចរួមរបស់រូបថតនេះ គឺការអាក្រាតត្រូវបានអនុវត្តដោយមិនមានការរំញោចអារម្មណ៍ តែបញ្ច្រាសមកវិញនៅបង្ហាញបានសម្រស់ដ៏ស្រស់ស្អាត និង សុភមង្កលរបស់ស្ត្រីជាម្តាយនៅក្បែរកូនតូច៕
0 comments:
Post a Comment