គន្លឹះ​ទាំង​ ៣​ យ៉ាង​ដែល​ជួយ​ធ្វើ​ឲ្យ​សុដន់​​របស់​សុភាព​នារី​ធំ​មូល​ក្លំ​ស្អាត

Advertisements
ស្ត្រី​មួយចំនួន​តែងតែមានចម្ងល់ និង​មន្ទិលសង្ស័យ​ខ្លះ​ទាក់ទង​នឹង​ការរីក​ធំធាត់​នៃ​សុដន់​របស់ខ្លួន​ ។ បើតាម​ការស្រាវជ្រាវ​ខ្លះៗ​ពី​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​មាន​មូលហេតុ ៣​យ៉ាង ទាក់ទង​នឹង​រឿង​នេះគឺ​ ​ឈានដល់​វ័យ​គ្រប់ការ និង​មក​រដូវ មូលហេតុ ដ៏​ជាក់ស្ដែង​បំផុត​ធ្វើឱ្យ​សុដន់​ស្ដ្រី​រីក​ធំ គឺ​ការឈាន​ដល់​វ័យ​គ្រប់ការ​។ នៅក្នុង​អំឡុងពេល​គ្រប់ការ​នៃ​ឆាកជីវិត​របស់​ស្ដ្រី​នេះ អូវែ​របស់​នាង​ចាប់ផ្ដើម​ផលិត​ចេញ​អ័ក​ម៉ូ​ន Estrogen​។ អ័ក​ម៉ូ​ន ប្រភេទ​នេះ​បណ្ដាលឱ្យ​កពូ​n​ជាតិ​ធាត់ នៅក្នុង​សុដន់​ស្ដ្រី​។ ក្រោយពេល​ស្ដ្រី​ចាប់ផ្ដើម​មាន​រដូវ នាង​អាច​ជួបប្រទះ​នូវ អា​ការៈឡើង​សុដន់​មួយរយៈ នៅក្នុង​អំឡុងពេល​មួយខែ មុនពេល​នាង​ចាប់ផ្ដើម​ធ្លាក់​រដូវ ម្ដងទៀត​។ ការរីកលូតលាស់​ធំ ក្នុង​រយៈពេល​ខ្លី​បែបនេះ បណ្ដាលមកពី​ក្រពេញ​នៅក្នុង​សុដន់​មានការ​រីក​ធំ ជា​សញ្ញា​បញ្ជាក់ថា ស្ដ្រី​ឈានដល់​វ័យ​អាច មានកូន​បាន​។ ខណៈពេល​ស្ដ្រី​កំពុង​ចាប់ផ្ដើម​ធ្លាក់​រដូវ សុដន់​របស់​នាង ក៏​ត្រឡប់មក​សភាព​ដូចដើម​វិញ​។​ ​វិធី​ពន្យា​កំណើត និង​ការ​មាន​ផ្ទៃពោះ ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ អ័ក​ម៉ូ​ន Progesterone ផ្ដល់​សមត្ថភាព​ដល់ សុដន់​រួចជាស្រេច ដើម្បី​ផលិត​ចេញ​នូវ​ទឹកដោះ​។ សុដន់​ស្ដ្រី​រីក​ធំ បណ្ដាលមកពី​ការកកើត​ជាតិ​ធាត់​បន្ថែម និង​ការ​ប៉ោង ឡើង​នូវ​ក្រពេញ​ទឹកដោះ ហើយ​សុដន់​ស្ដ្រី​អាច​រក្សា​ភាព​ធំ​ដដែល ខណៈពេល​ស្ដ្រី​ជា​ម្ដាយ​បំបៅ​ដោះ​កូន ដោយ​ទឹកដោះ​។ នៅពេល​ទារក​ត្រូវបាន​ផ្ដាច់​ទឹកដោះ សុដន់​របស់​ស្ដ្រី ក៏​ត្រឡប់​មករក​ទំហំ​ដើម​វិញ ឬ​អាច​ប្រែក្លាយជា​តូច​ជាង​មុន​។ ការ ប្រើ​វិធីសាស្ដ្រ​ពន្យា​កំណើត ដូច​ជាការ​លេបថ្នាំ ក៏​អាចធ្វើឱ្យ​សុដន់​ស្ដ្រី​រីក​ធំ​ដែរ ពីព្រោះ​វិធី​ពន្យា​កំណើត​នេះ មាន​អ័ក​ម៉ូ​ន ដែល​បត់បែន​ទៅតាម​ការទប់ស្កាត់​ការ​មាន​ផ្ទៃពោះ​។​ ​ការឡើង​ទម្ងន់ និង​ការហាត់​ប្រាណ ប្រសិនបើ​ស្ដ្រី​ឡើង​ទម្ងន់ ដោយសារ​ការ​កពូន​នូវ​ជាលិកា​ខ្លាញ់ សុដន់​របស់​នាង ក៏​អាច​រីក​ធំ​បានដែរ​។ ការហាត់​ប្រាណ​អាចធ្វើឱ្យ​ទំហំ​សុដន់​ស្ដ្រី​ស្រក​តូច ដោយ​ការដុត​កម្ទេច​នូវ​ជាលិកា​ខ្លាញ់ នៅក្នុង រាងកាយ​។ ការហាត់​ប្រាណ​ត្រង់​សាច់ដុំ​ដើមទ្រូង ផ្នែក​ខាងក្រោម​នៃ​សុដន់​អាច​រារាំង នូវ​ការ​ស្រក​ចុះ​នៃ​ជាលិកា​ខ្លាញ់ ក្នុង​សុដន់​។ សាច់ដុំ​ត្រង់​ទ្រូង​រីក​ធំ ក៏​ធ្វើឱ្យ​សុដន់​រីក​ធំ​ដែរ​។ សាច់ដុំ​ត្រង់​ទ្រូង​មាន​កម្លាំង​ខ្លាំង ក៏​អាចធ្វើឱ្យ​សុដន់​ស្ដ្រី​ឡើង រឹង​ដែរ​៕
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment