តិចនិចស្ទាបអង្អែល​ដើមទ្រូងឲ្យ​បានត្រឹមត្រូវ​ក្នុងពេល​រួមភេទ

Advertisements
ពាក្យថា រួមភេទ​មួយម៉ាត់​មិនមែន​មានត្រឹមតែ​ការសម្រុក​ចូលប៉ុណ្ណោះ​ទេ។ចាប់ផ្តើម​ពីការលេងស្ទាប​អង្អែលរហូតដល់អ្នក​ទាំងពីរបាន​សម្រេចទឹកកាម តែគួរ​យកចិត្ត​ទុកដាក់​លើអ្វី​ដែលអ្នក​ធ្វើ ដើម្បីបង្កើត​អនុស្សាវរីយ៏​មួយដែល​មិន​អាច​បំភ្លេចបាន។ ប្រសិនបើអ្នក​ឆ្កួតនឹង​ដើមទ្រូងគូស្នេហ៏​របស់អ្នក​ដូចនឹង​បុរសដទៃទៀត​ដែរ យល់ល្អគួររៀន​ពីរបៀប​ការ​ស្ទាប​អង្អែល​ដើមទ្រូង​របស់នាង​មួយចំនួន។ ការធ្វើរឿង​សំខាន់ៗដូចជា ការច្របាច់​ដើមទ្រូងខ្លាំងៗ ឬច្បិចដើម្បីក្តី​សុខរបស់​អ្នក មិនមែន​ដើម្បីនាង។ សាកល្បង​តិចនិច​មួយចំនួន ដូច្នេះ​នាង​ក៏មានក្តីសុខ​ដូចអ្នកដែរ៖ – ស្ទាបក្បាលដោះថ្នមៗ ព្រោះវាជាកន្លែង​ដែលមាន​សម្រើបបំផុត។ – កុំសង្កត់​លើក្បាលដោះខ្លាំង​ពេក ព្រោះវា​អាចធ្វើឲ្យ​នាងឈឺចាប់។ – កុំក្តោប​ដើមទ្រូង គួរប្រើម្រាមដៃ​របស់អ្នក​ស្ទាបអង្អែល​ដើមទ្រូង​នាងថ្នមៗ ជាចលនា​រាងរង្វង់​ជុំវិញ​ដើមទ្រូង។ – សម្លឹង​មើលប្រតិកម្ម​របស់នាង ថាតើនាង​ពេញចិត្តនឹង​ទង្វើរបស់អ្នក​កំពុងធ្វើ​ដែរ ឬក៏អត់។ ខាងក្រោមនេះ​ជាតិចនិច​មួយចំនួន​ដែលអ្នក​អាចធ្វើការ​សាកល្បង៖ គោលការណ៏​ផ្ទាល់ខ្លួនក៏​អាច​អនុវត្តបានដែរ បុរសភាគច្រើន​ចាប់អារម្មណ៏​នឹងដើមទ្រូង ហើយមិន​អាចបញ្ឈប់ការ​សម្លឹងមើល ឬស្ទាបអង្អែល​ដើមទ្រូង​បានឡើយ ក្នុងពេល​កំពុងបង្កាត់​ភ្លើង​ស្នេហ៏។ សម្រាប់​បុរស ដើមទ្រូង​ជារបស់​លេង​មានក្តីសុខ ពួកគេតែង​តែ​ឈ្ងូកមុខចូល​ក្នុងចង្អូរ​ដើមទ្រូង ឬច្របាច់​ដើមទ្រូង​ខ្លាំងៗ។ ប៉ុន្តែមនុស្សស្រី​ភាគច្រើន​មិនចូលចិត្ត​ឲ្យគូស្នេហ៏​របស់នាង​កាន់ដើមទ្រូង​របស់នាង​ឡើយ។ ប្រសិនបើ​អ្នក​ជាបុរស អ្នកត្រូវ​ដឹងថា មនុស្សស្រី​មិនចូលចិត្ត​ឲ្យអ្នក​ណា​បំពាន​លើដើមទ្រូង​របស់នាង​ឡើយ។ ដើម្បីធ្វើឲ្យ​រឿងរ៉ាវកាន់​តែមាន​ភាពងាយស្រួល និងមានក្តីសុខ​កាន់តែ​ច្រើនឡើង ខាងក្រោមនេះ​ជាវិធីស្ទាបអង្អែល​ដើមទ្រូង​ឲ្យបាន​ត្រឹមត្រូវ៖ មូលដ្ឋានរបស់​ដើមទ្រូង ដើមទ្រូងជាផ្នែក​មួយ​នៃរាងកាយ​របស់មនុស្សស្រី​ដែលមាន​សម្រើបខ្លាំង​បំផុត ហើយសូម្បីតែ​ស្ទាបថ្នមៗ​ក៏មានប្រតិកម្មផ្សេងៗ​ផងដែរ។ ម្រាមដៃ​របស់អ្នក​ពិត​ជាគ្រប់គ្រាន់​នឹង​ផ្តល់ក្តីសុខឲ្យ​នាង ប្រសិនបើអ្នក​បានដឹង​ពីវិធីត្រឹមត្រូវ។ ក្បាលដោះជាកន្លែង​ស្ទាបអង្អែល​ងាយនឹងប្រតិកម្ម​បំផុត ហើយអ្នកអាច​ធ្វើការ​ស្ទាបបាន​ច្រើនវិធី ការស្ទាប​អង្អែល​ថ្នមៗ ឬលិត​ចុងសុដន់។ មនុស្សស្រី​គ្រប់រូប​មាន​កម្រិត​សម្រើប​ខុសៗគ្នា អ្នកត្រូវចេះ​ថ្លឹងថ្លែង​ក្នុង​ការច្របាច់។ អ្នកមិនត្រូវ​ឧស្សាហ៏ច្របាច់​ដើមទ្រូងខ្លាំងៗ​ញឹកញាប់ពេក​ឡើយ ព្រោះដើមទ្រូង​មានផ្ទុកនូវ​ក្រពេញ​ទឹកដោះ និង​ជាជាលិកា​ងាយនឹងប្រតិកម្ម​ដែលអ្នក​ត្រូវចេះ​ថែរក្សា​ឲ្យបាន​ល្អ។ ការ​ច្របាច់ខ្លាំងៗ​អាចធ្វើឲ្យ​មានការឈឺចាប់​ច្រើនជាង​មានក្តីសុខ ហើយក៏​អាចធ្វើឲ្យ​ខូចទ្រង់ទ្រាយ​ដើមទ្រូង​បានដែរ៕
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment