សកម្មភាព​យប់​ដំបូង​ដែល​ធ្វើ​ឲ្យ​ប្រុសៗគេច​មិន​ផុត​ពីដៃរបស់អ្នក

Advertisements
ពាក្យថា Sex មួយ​មាត់ជា​ភាសារ​អង់គ្លេសមាន ៣តួអក្សរ​អាចធ្វើឲ្យ​យើងមាន​ក្តីសុខ​បំផុត និង​មាន​ភាពតានតឹង​បំផុត​ក្នុង​ពេល​នៅ​ជាមួយ​គ្នា។ នៅពេល​បាន​រួមភេទ​ជា​លើក​ដំបូង​ជាមួយនឹង​បុរសថ្មី​ម្នាក់ តែងតែ​មានសម្ពាធ​ជាច្រើន​ទាក់ទងនឹង​ខ្លួនប្រាណ​ដ៏សិចស៊ី ហើយ​ជាពិសេស​នោះគឺ ការ​បញ្ចេញ​សកម្មភាព។ យើងបាន​បង្ហាញ​រួចមក​ហើយ​ពីអ្វី​ដែល​ត្រូវ​ធ្វើ នៅពេល​អារម្មណ៍​ពុះកញ្ជ្រោល​ឡើងក្នុង​ពេលប្រព្រឹត្តរឿង​លើគ្រែ។ ឥលូវ​វាជាពេលវេលា​ដែលត្រូវ​ប្រាប់​អ្នក​ពីវិធីទាក់ទាញ​ចិត្តប្រុសៗទ្រាំ​មិនបាន៖ សម្រស់​បែបធម្មជាតិ បុរសៗ​ស្រឡាញ់មនុស្សស្រី​ដែលមិនចេះ​ផាត់មុខ​ផ្តេសផ្តាស​ច្រើន។ ពួកគេស្រឡាញ់​មនុស្សស្រី​ដែលស្អាត ប៉ុន្តែអ្វី​ដែលគេ​មិន​អើពើនោះ​គឺ ក្តីសុខ​របស់​មនុស្សស្រី។ ត្រូវឲ្យ​គាត់​គិត​ថា អ្នកមិន​បានតុបតែង​ផ្ទៃមុខ តែការ​ពិតអ្នក​បានតុបតែង​ផ្ទៃមុខ​បន្តិចបន្តួច​ប៉ុណ្ណោះ។ ប្រើម៉ាស្ការ៉ា​បន្តិច និង​ប្រើជក់ផាត់​មុខ​ស្រាលៗ។ រូបរាង​របស់អ្នកប្រាកដ​ជាមើល​ទៅពិត​ជា​ទាក់​ទាញបំផុត។ គ្រឿង​លម្អប្រណិតៗ មិនមែន​ដោយសារតែ​អ្នកត្រូវ​ស្រាតខោអាវ​ទាំងអស់ តែមិនមែនមានន័យថា​អ្នក​មិនអាច​ពាក់គ្រឿង​លម្អប្រណិតៗ​បាន​នោះ​ទេ។ សូម​ពាក់ស្បែក​ជើងកែង​ដែល​សិចស៊ីបំផុត និង​បញ្ចេញ​កាយវិការ​ម្ញិម្ញ៉កដែល​គួរឲ្យ​ទាក់ទាញ។ ឥរិយាបថ ការអង្គុយ ឬឈរឲ្យ​ត្រង់ខ្លូន នឹងធ្វើឲ្យរាង​របស់អ្នកមើល​ទៅស្លីម និងកាន់តែ​មានទំនុកចិត្ត។ លើក​ចង្ការរបស់អ្នក​ឡើង វានឹងធ្វើឲ្យ​ករបស់អ្នក​មើលទៅ​វែង មានរាងស្លីម​ស្អាត។ អង្គុយ​ឲ្យ​បាន​ស្រួល ដើម្បីធ្វើឲ្យ​ដើមទ្រូង និងគូថ​របស់អ្នក​មើលទៅ​ពេញល្អ។ អវយវៈ​ដៃជើង ជឿ ឬមិនជឿថា បុរសៗ​ភាគច្រើនចាប់អារម្មណ៍​នឹងជើង​របស់មនុស្ស​ស្រី។ ដូច្នេះប្រសិន​បើដៃ និងជើង​របស់អ្នក​ស្អាត នោះគាត់នឹង​ស្រឡាញ់ភាពទាន់​សម័យ​របស់អ្នក។ ប្រសិនបើ​អ្នកគ្មាន​ពេលវេលា​ដើម្បី​ចូលហាង​ទេនោះ គ្រាន់តែចេះ​ថែរក្សាវា​ដោយខ្លួន​ឯង​នៅផ្ទះ​ក៏បានដែរ។ អាហ្វង់ ជឿ ឬមិនជឿ, ការអាហ្វង់អាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អចំពោះខ្លួនឯង និងជួយឲ្យ​ឡើងសាច់ដុំ។ វានឹងជួយ​ជម្រុញដល់​ទំនុកចិត្ត និង​បញ្ចេញសារធាតុ​អង់ដូភីន ដែល​អាច​ជួយផ្តល់​ក្តីសុខ​ដល់​អ្នកក្នុង​ពេលបង្កាត់​ភ្លើងស្នេហ៏។ សក់ យើងដឹង​ហើយថា អ្នកចង់ឲ្យ​គ្រប់យ៉ាងស្អាត និងមាន​ក្លិនក្រអូប ដូច្នេះត្រូវ​កក់សក់​របស់អ្នកឲ្យ​បានមុន ១ថ្ងៃ។ ទម្លាក់​សក់របស់​អ្នក ដើម្បីឲ្យ​មើលទៅ​មានភាព​ស៊ិចស៊ី។ ប៉ុន្តែ ឬយល់ល្អ​គួរតែចង​សក់នឹង​ដង្កៀប​ចងសក់ ហើយទម្លាក់​វាចុះនៅចំពោះមុខដៃគូ​របស់​អ្នក។ សក់របស់​អ្នកនឹងធ្វើឲ្យ​បុរស​មាន​អារម្មណ៍ពុះកញ្ជ្រោល​ឡើង ហើយ​ធ្វើឲ្យ​អ្នកក្លាយ​ជាមនុស្សស្រី​ដែល​សិចស៊ីបំផុត។ សម្រាតឲ្យអស់ កុំឲ្យមានកន្លែង​ណាមួយត្រូវលាក់បាំង​តទៅទៀត ត្រូវមានក្តីសុខ​នឹងខ្លួនប្រាណ​សម្រាត​របស់អ្នក។ ត្រូវមានទំនុកចិត្ត​លើស្បែក​របស់​អ្នក ហើយដើរទៅក្បែរ​ខ្លួនគាត់ បង្ហាញ​នូវអ្វី​គ្រប់យ៉ាង​ដែល​គាត់​ត្រូវការ៕
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment