រមៀតជាថ្នាំសម្រើបបែបធម្មជាតិ ដែលអាចជួយឲ្យអ្នករួមភេទបានយូរ
ប្រសិនបើអ្នកមានបញ្ហាចំណង់ផ្លូវភេទខ្សោយ អ្នកនឹងមានភាពភ្ញាក់ផ្អើលជាមិនខាន បន្ទាប់ពីដឹងថា គ្រឿងទេសនៅក្នុងផ្ទះបាយជាថ្នាំបង្កើនចំណង់ផ្លូវភេទដ៏អស្ចារ្យ។ រុក្ខជាតិមួយប្រភេទនេះត្រូវបានគេប្រើយ៉ាងទូលំទូលាយទូទាំងពិពភពលោក និងជាឱសថដែលប្រកបទៅដោយប្រសិទ្ធិភាពខ្លាំងបំផុត។
ខណៈដែលមើមយិនស៊ិនជាឱសថលេខមួយក្នុងការព្យាបាលបញ្ហាផ្លូវភេទ និងបង្កើនកម្លាំង រមៀតគឺជាឱសថលេខ ២។ ក្រុមអ្នកស្រាវជ្រាវផ្នែកសុខាភិបាលរបស់ប្រទេស អ៊ីរ៉ង់ មកពីសាកលវិទ្យាល័យ Mashhad បានរកឃើញថា រមៀតមានប្រសិទ្ធិភាពក្នុងការជួយបង្កើនថាមពលផ្លូវភេទ និង មានចំណង់តណ្ហាខ្លាំង។ នៅពេលដែលរមៀតត្រូវបានប្រើដើម្បីព្យាបាលបញ្ហាងាប់លិង្គ វាក៏អាចជួយឲ្យលិង្គរបស់អ្នករឹងប្រើការបានយូរក្នុងពេលរួមភេទផងដែរ។ រមៀតអាចបង្កើនកម្រិតថាមពល ដោយបង្កើនកម្រិតនៃសារធាតុបញ្ជូនសញ្ញាទៅកាន់សសៃប្រសាទ និងកាត់បន្ថយភាពតានតឹង ហើយជួយឲ្យមនុស្សមានអារម្មណ៍ស្រស់ស្រាយ។
តើអ្នកដឹងទេ! រមៀតក៏ជាឱសថដែលអាចត្រូវបានប្រើសម្រាប់ដោះស្រាយជំងឺធ្លាក់ទឹកចិត្តតាមបែបធម្មជាតិដែរ។
ជាធម្មតាអ្នកអាចប្រើប្រាស់ម្សៅរមៀត ២០០មីលីក្រាម គឺគ្រប់គ្រាន់ណាស់ទៅហើយ ប៉ុន្តែប្រសិនបើអ្នកមានបញ្ហាធ្ងន់ធ្ងរគួរតែប្រើ ៤០០មីលីក្រាមក្នុងមួយថ្ងៃ។ តែទោះជាយ៉ាងណាលោកវេជ្ជបណ្ឌិត Ayurvedic ផ្តល់ដំបូលន្មានថា អ្នកគួរតែប្រើប្រាស់ឲ្យបានត្រឹមត្រូវ ហើយត្រូវព្យាយាមប្រើប្រាស់បន្តទៀបើទោះជាឃើញលទ្ធផលក្នុងពេល ពីរទៅបីក៏ដោយ៕

0 comments:
Post a Comment