រឿងនិទានខ្មោចៈ «៧ថ្ងៃនៃការស្លាប់»

Advertisements
សំលេងយំទួញសោកបានបន្លឺឡើងកណ្តាលចំណោមនៃមនុស្សជាច្រើនក្នុងពិធីបុណ្យសពមួយ អ្នកស្លាប់មានឈ្មោះថាពិសី។ -បានហើយម៉ែវា កូនទៅបានសុខហើយ ឪពុកពិសីបានលួងលោមម្តាយនាង តែគាត់នៅតែយំមុខម្ឈូសកូនស្រីដែលស្លាប់តាំងពីយប់ រហូតដល់ព្រឹក។ ពិសីបានស្លាប់កាលពីយប់មិញ នៅពេលដែលអ៊ំវីមិននៅផ្ទះទៅជួយបុណ្យជាមួយប្តីគាត់ហើយមូលហេតុនៃការស្លាប់របស់ពិសីក៏គាត់មិនបានដឹងនោះដែរ តែពេលគាត់ត្រលប់មកវិញបែរជាឃើញតែសពកូនដេកស្លាប់រឹងខ្លួនដែលនៅក្បែរដៃនាងមានដបថ្នាំទៀតផង។ អ៊ំវីមិនជឿឡើយថាកូនស្រីគាត់ផឹកថ្នាំសំលាប់ខ្លួន ព្រោះកែវជាកូនល្អម្នាក់ ស្តាប់បង្គាប់ឪពុកម្តាយណាស់ អាយុទើបតែ១៩ឆ្នាំទេ ហើយខែក្រោយនេះគឺជាថ្ងៃរៀបការរបស់នាងនិងជេម ដែលស្រឡាញ់គ្នា២ឆ្នាំទៅហើយនោះ។ កាសង្ស័យរបស់អ៊ំវី ចេះតែបន្តកើតមានជាហូរហែ ទោះគាត់និយាយអ្វីក៏ដោយក៏ប្តីរបស់គាត់នៅតែនិយាយថាគាត់គិតច្រើនតែម្នាក់ឯងដែរ។ -មកពីអាសីមិនមែនជាកូនបង្កើតរបស់ឯងមែនទេទើបឯងមិនរវីរវល់បែបនេះ? អ៊ំវីស្តីអោយប្តីលឺៗ ទើបអ្នកឯទៀតចាប់ផ្តើមបែរចំណាប់អារម្មណ៍មកមើលគ្រប់គ្នាព្រោះមិននឹកស្មានថាអំស៊ុយមិនមែនជាឪពុកបង្កើតរបស់ពិសីនោះឡើយ ហើយក៏គ្មាននរណាហ៊ានសួរនាំដេញដោលអ្វីដែរ ព្រោះពិធីបុណ្យសពកំពុងប្រព្រឹត្តទៅ ដូច្នេះមិនមែនជាពេលត្រូវសួរដេញនោះឡើយ។ -ឯងនេះកាន់តែផ្តេសផ្តាសហើយ អ៊ុំស៊ុយគ្រវីក្បាលហើយក៏ដើរចេញទៅ។ បន្តិចក្រោយមកជេមក៏មកដល់ ទឹកមុខគេសោកសៅជាពន្លឹក គេស្រឡាញ់ពិសីខ្លាំងប៉ុណ្ណាមនុស្សគ្រប់គ្នាសុទ្ធតែបានដឹងគ្រាន់តែមួយរយៈនេះក៏មានដំណឹងចចាមអារ៉ាមជេមលួចមានសង្សាថ្មី ធ្វើឲ្យពិសីខូចចិត្តជាខ្លាំង តែជេមបានបដិសេធជាដាច់ខាតថាគេស្រឡាញ់ពិសីតែម្នាក់គត់វាគ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ។ -ឯងមកធ្វើអ្វីអាប្រុសក្បត់ចិត្ត អ៊ំវីស្ទុះទៅរកជេមភ្លាមតែអ៊ំស៊ុយចូលមកឃាត់ព្រមទាំងជាមួយបណ្តាសាច់ញាត្តិខ្លះៗ -អ៊ំ ខ្ញុំមិនធ្លាប់ក្បត់ចិត្តអាសីឡើយ ខ្ញុំស្រឡាញ់នាងខ្លាំងណាស់ ខ្ញុំក៏ខូចចិត្តបំផុតដែរ។ ផ្ទៃមុខស្លក់ ភ្នែកខូងខ្មៅរបស់គេបញ្ចាក់ថាគេពិបាកចិត្តនិងមិនបានគេង តែអ៊ំវីមិនជឿ -យើងមិនជឿឯងទេ កូនស្រីយើងស្លាប់នាងសំលាប់ខ្លួនព្រោះតែឯង។ -ពេលនេះទោះខ្ញុំនិយាយអ្វីក៏អ៊ំមិនជឿខ្ញុំដែរ ដូច្នេះខ្ញុំចង់និយាយនៅចំពោះមុខអាសីថា បើអាសីស្លាប់ដោយមិនអស់ចិត្តមែន សូម៧ថ្ងៃក្រោយអូនទៅរកបុគ្គលដែលធ្វើអោយអូនស្លាប់ បងមិនខ្លាចការពិតនោះទេ មិនបាច់អោយបងនិយាយអ្វីច្រើននៅពេលនេះទេ។ ជេមនិយាយចប់គេក៏ដើរចេញទៅព្រោះបើនៅទៀតនាំតែអ៊ំវីក្តៅក្រហាយលើសដើម។ គ្រប់គ្នាក៏នៅរងចាំមើលថា តើនៅ៧ថ្ងៃទៀតពិសីនឹងវិលត្រឡប់មករកអ្នកដែលធ្វើអោយនាងស្លាប់ដែរឬទេ? បើទៅរកគែប្រកដជាទៅរកជេម ព្រោះជេមជាមុខសញ្ញាទី១ដែលធ្វើអោយគេគិតថាពិសីសំលាប់ខ្លួន។ សូមងចាំវគ្គបន្ត.....
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment