កម្រងព្រឹត្តិការណ៍អន្តរជាតិសំខាន់ដែលកើតមានឡើងនៅជុំវិញពិភពលោកសម្រាប់ថ្ងៃ ១២ មករា
១) ពិភពលោក កំពុងកាន់ទុកនូវការស្លាប់តន្ត្រីករដ៏ល្បីល្បាញមួយរួមសញ្ជាតិអង់គ្លេស David Bowie បន្ទាប់ពីលោកទទួលមរណៈភាពក្នុងវ័យ ៦៩ ឆ្នាំ។ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅភាគខាងត្បូងទីក្រុងឡុងដុង ដែលជាកន្លែងកំណើតរបស់ David Bowie ដើម្បីចូលរួមកាន់ទុក្ខ។
២) យ៉ាងហោចណាស់មនុស្ស ១៨ នាក់ស្លាប់ និង ២៧ នាក់មានរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកមួយនៅក្រៅទីក្រុង បាដាដ បន្តិចក្រោយមកមានខ្មាន់កាំភ្លើងបួន ៤ ផ្សេងទៀតបានបើកការបាញ់ប្រហារទៅលើមជ្ឈមណ្ឌលលក់ទំនិញនៅក្បែរគ្នានោះ ដោយក្រុមរដ្ឋឥស្លាម ISIS បានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះ។
៣) អ្នកប្រើប្រាស់កម្មវិធី Snapchat Video Views ឥឡូវបានចូលទៅទស្សនាវីដេអូចំនួន ៧ ពាន់លានវីដេអូជារៀងរាល់ថ្ងៃ ដែលនេះជាចំនួនកើនឡើងដ៏ខ្លាំងក្នុងរយៈពេល ២ ខែ ដែលកំពុងធ្វើឲ្យកម្មវិធីនេះកំពុងខិតជិតការប្រកួតប្រជែងជាមួយក្រុមហ៊ុន Facebook។
៤) ក្រុមហ៊ុន Amazon មានបំណងចង់ផលិតខ្សែភាពយន្តចំនួន ១៦ រឿងក្នុងមួយឆ្នាំ ក្នុងគោលបំណង ចង់ឈ្នះពានរង្វាន់ Oscar នេះបើតាមការថ្លែងរបស់នាយកប្រតិបត្តិប្រចាំក្រុមហ៊ុនលោក Jeff Bezos។
៥) ខ្សែវីដេអូ ដែលបង្ហាញពីការបាញ់ មីស៊ីល Ballistic របស់កូរ៉េខាងជើងចេញពីនាវាមុជទឹក ដែលទីក្រុង ព្យុងយ៉ាងបញ្ចេញ ២ ថ្ងៃ ក្រោយប្រទេសនេះបានបាញ់សាកល្បងគ្រាប់បែកអ៊ីដ្រូហ្សែន លើកទី ៤ របស់ខ្លួនដោយអះអាងថាបានទទួលជោគជ័យនោះ ត្រូវបានអ្នកវិភាគប្រចាំរដ្ឋ California សហរដ្ឋអាមេរិកថាជារឿងក្លែងក្លាយ ។
៦) កំពង់ផែនៅភាគអាគ្នេយ៍ចក្រភពអង់គ្លេស បានក្លាយជាខ្សែព្រំដែនដែលមានប្រព័ន្ធសន្តិសុខខ្សោយបន្ទាប់ ពីកាសែត The New York Times បានរាយការណ៍ថា Abdelhamid Abaaoud ដែលជាជនរៀបចំរចនាសម្ព័ន្ធការវាយប្រហារនៅប៉ារីស បានឆ្លងចូលតាមច្រកកំពង់ផែនៅទៅដល់ទីក្រុង ឡុងដុងប្រទេស អង់គ្លេសហើយ។
0 comments:
Post a Comment