រឿងក្តៅសាច់១៨+ ៖ កម្លោះរូបស្រស់ប៉ះខ្មោចក្រមុំ

Advertisements




រទេះ​រុល​ចូល​ព្រៃ​អូរ​តាអុង​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់​ចែស មិន​ទាន់​បាន​ប្រាំពីរ​​ប្រាំបី​ម៉ែត្រ​ផង​គោ​អូស​រទេះ​ទាំង​ពីរ​ចាប់​ផ្ដើម ​រក​កល​មិន​ទៅ​មុខ ​ពនេចរ ​អៀប ទាញ​ខ្សែ​ស្រែក​សង្ខើញ និង​យក​គល់​ខ្សែតី​ចាក់​គោ​ទាំង​ពីរ​​តិចៗ​ពី​ក្រោយ​ដើម្បី​បន្ត​ដំណើរ​ចូល​ ឱ្យ​ជ្រៅ​ដល់​ទីតាំង​នៃ​ព្រៃ​ដែល​មាន​ប្រភេទ​ឈើ​អាច​កាប់​ធ្វើ​បង្គោល​ ចម្ការ​ត្រឡាច​បាន។

ចូល​ជ្រៅ​​ផុត​ប្រមាណ​ជាង​២០០​រយ​ម៉ែត្រ ព្រៃ​កាន់​តែ​ក្រាស់​បាន​ផ្ដល់​ម្លប់​យ៉ាង​ត្រឈឹងត្រឈៃ​ ចំហាយ​ទឹក​ពី​កូន​អូរ​តាអុង​​ថ្លា​ឆ្វង់​មើល​ឃើញ​ស្លឹក​ឈើ​ទុំ​​ជ្រុះ​ ធ្លាក់​ទៅ​​តម្រៀប​និង​គរ​គ្នា​នៅ​បាត​អូរ​ដែល​សន្ធឹង​​ប្រប​ផ្លូវ​រទេះ​បាន ​ជះ​ចំហាយ​ត្រជាក់​​​មក​អាច​​ធ្វើ​ឱ្យ​ជនានុជន​មាន​អារម្មណ៍​ចង់​លង់លក់​ ទាំង​កណ្ដាល​ថ្ងៃ​​​ត្រង់​ដោយ​មាន​សំឡេង​កង​រំពង​ដូច​ការ​​ប្រគំ​តន្ត្រី​​​ បំពេ​ពី ​ទោម ប្រវឹក មាន់​ទឹក ​ព្រហីត កុក ក្រសារ រទេះ​រំកិល​ចូល​កាន់​តែ​ជ្រៅ​បន្តិច​ទៀត​ចាប់​ផ្ដើម​មាន​ពានរ​តូច​ធំ​លោត​ ផ្លោះ​ពី​មែក​មួយ​ទៅ​មែក​មួយ​ហាក់​មិន​អើពើ​នឹង​​ពនេចរ​ដែល​មាន​ប្រដាប់​ដោយ ​ទឹក​បំពង់​ អាហារ​ខ្ចប់​ស្លឹក​ចេក និង​ខ្វែវ​ពូថៅ​សម្រាប់​ការ​កាប់​ឈើ​បង្គោល​ចម្ការ​សោះ។
ព្រៃ​អូរ​តាអុង​ក្នុង​ស្រុក​កង​មាស​​​​ខេត្ត​កំពង់ចាម​មាន​ផ្ទៃ​ក្រឡា​ ស្ទើរ​៤​គីឡូ​ម៉ែត្រ​បួន​ជ្រុង​ស្មើ​ ភាគ​​ខាង​កើត​ជាប់​ដី​ចម្ការ ខាង​ជើង​និង​ខាង​ត្បូង​ជាប់​ដី​ស្រែ និង​ខាង​លិច​ជាប់​បឹង។ អំឡុង​របប​ខ្មៅ​ងងឹត​ជន​ស្លូត​ត្រង់​ជា​ច្រើន​ត្រូវ​បាន​គេ​យក​ទៅ​វាយ​ សម្លាប់​ក្នុង​ព្រៃ​នេះ ដែល​ក្រោយ​ទសវត្ស​​ឆ្នាំ​១៩៧៩​​គេ​ឃើញ​មាន​ឆ្អឹង​ និង​សព​មិន​ទាន់​ផុយ​រលួយ​អស់​រដូករណែល​​នៅ​តាម​កូន​រណ្ដៅ​ស្ទើរ​គ្រប់​ ជ្រុង​នៃ​ព្រៃ ដូច្នេះ​ហើយ​នៅ​អំឡុង​ទសវត្ស​​ឆ្នាំ​១៩៨០​កុំ​ថា​ឡើយ​យប់ ពេល​ថ្ងៃ​ក៏​មិន​មាន​អ្នក​ហ៊ាន​ចូល​រក​សត្វ ​ឬ​កាប់​ឈើ​ដែរ​ព្រោះ​ល្បី​រឿង​ខ្លោច​លង។ ពី​ភាគ​ខាង​កើត​គ្មាន​ផ្លូវ​អាច​បរ​រទេះ​ចូល​រួច​ទេ​តែ​មាន​កូន​ផ្លូវ​ សម្រាប់​អ្នក​ថ្មើរ​ជើង ខណៈ​ខាង​ជើង​និង​ខាង​ត្បូង​គឺ​ផ្លូវ​រទេះ​បុក​ទម្លុះ​កាត់​​ព្រៃ​​មក​ ប្រសព្វ​គ្នា​ជា​មួយ​ផ្លូវ​ថ្មើរ​ជើង​​ដែល​បុក​ពី​ទិស​ខាង​កើត​មក​បាន​ជា​ ផ្លូវ​ត្រឡែងកែង​កណ្ដាល​ព្រៃ ​និង​មាន​ផ្លូវ​រទេះ​បន្ត​ទៅ​រហូត​ដល់​មាត់​បឹង។
ពនេចរ​ អៀប សង្ខើញ​បង្ខំ​គោ​ឱ្យ​អូស​រទេះ​រហូត​មក​ដល់​ផ្លូវ​ត្រឡែងកែង​ទើប​អែប​រទេះ​ទៅ ​ម្ខាង​ ហើយ​ចុះ​សំដៅ​ទៅ​​លុបលាង​មុខ និង​ផ្សើម​ទ្រូង​ដោយ​​ទឹក​អូរ​មុន​នឹង​សម្រេច​ចិត្ត​ថា ដោះ​គោ​ចង​នៅ​ម្ដុំ​នេះ​ហើយ​រក​មើល​ប្រភេទ​ឈើ​អាច​កាប់​បាន​ ឬ​បន្ត​ដំណើរ​សំដៅ​ទៅ​បឹង​ដែល​មាន​​ព្រៃ​កាន់​តែ​ក្រាស់​និង​ចម្រុះ​ដោយ​ឈើ​ ច្រើន​ប្រភេទ។ ពន្លឺ​ព្រះ​ទិនករ​នៅ​តែ​ជ្រែក​តាម​ប្រលោះ​នៃ​​ស្លឹក​ឈើ​តូច​ធំ​​មក​ប៉ះ​នឹង​ ធរណី ព្រម​ទាំង​ទឹក​អូរ​មាន​សភាព​ដូច​ជា​ការ​ចាំង​ទម្លុះ​មក​តាម​ពិតាន​ដែល​មាន​ ប្រហោង​រាប់​រយ​អីចឹង​ដែរ។
អៀប ដោះ​ក្រមា​ពី​ក​មក​ចង​ចង្កេះ រួច​អង្គុយ​ចោងហោង​ប្រប​មាត់​ទឹក ដៃ​ទាំង​ពីរ​ក្បង់​ទឹក​មក​លុប​មុខ​និង​ប្រស់​លើ​ដើម​ទ្រូង។ ក្បង់​ទឹក​ម្ដង​ជា​ពីរ​ដង​មក​បាច​​លើ​មុខ​តិចៗ​ដោយ​បិទ​ភ្នែក​ដក​ដង្ហើម​ ស្រូប​យក​ក្លិន​ផ្កា​ព្រៃ​ និង​បរិយាកាស​ដ៏​ត្រជាក់​​ពី​​ធម្មជាតិ អៀប ហៀប​នឹង​លូក​ដៃ​ទៅ​ក្បង់​ទឹក​សា​ជា​ថ្មី​ ប៉ុន្តែ​គាត់​ហាក់​មាន​អារម្មណ៍​ទទួល​បាន​សម្រិប​ជើង​មនុស្ស​ដើរ​ជាន់​ស្លឹក ​ឈើ​សំដៅ​មក​រក​គាត់​ពី​ក្រោយ​ខ្នង គាត់​ងាក​មក​ក្រោយ​គឺ​ល្មម​ពេល​ដែល​នារី​​វ័យ​ក្រមុំ​ម្នាក់​លូក​ដៃ​ទាំង​ ពីរ​​មក​ជិត​ដល់​ក​របស់​គាត់។ ពនេចរ​យើង លាន់​មាត់៖
-អេៗៗ!! ក្មួយ​​ប្រុង​ធ្វើ​អី?
-ខ្ញុំ​គ្រាន់​តែ​ចង់​ចាប់​ពញ្ញាក់​ពូ​​លេង​ពី​ក្រោយ។


-មិន​ធ្លាប់​ស្គាល់​គ្នា​ផង​ ហើយ​ខ្លួន​ជា​ស្រី​ទៀត​ ម៉េច​ក៏​ហ៊ាន​ប៉ះ និង​លេង​សើច​​ជា​មួយ​ខ្ញុំ?
-ខ្ញុំ​មក​រក​​ផ្លែ​ដូង​ព្រះ​ម្នាក់​ឯង​ក្នុង​ព្រៃ​នេះ ខ្ញុំ​ខ្លាច​ពេក​ហើយ​ក៏​ឃើញ​ពូ​​មក​តែ​ម្នាក់​ឯង​ដែរ​ ដូច្នេះ​ហើយ​ខ្ញុំ​ចង់​ដឹង​ថា ពូ​​ខ្លាច​​ខ្មោច​ឬ​​អត់​ទើប​បន្លាច​ពូ​​លេង។ ពូ​មិន​ធ្លាប់​ឮ​គេ​ថា​ ព្រៃ​នេះ​មាន​ខ្មោច​លង និង​សម្លាប់​មនុស្ស​អស់​ជា​ច្រើន​នាក់​ទេ​ហ្អែ៎?
-ពូ​មក​ពី​ភូមិ​ផ្សេង​មិន​សូវ​ដឹង​រឿង​ទេ តែ​កណ្ដាល​ថ្ងៃ​ចែស​អញ្ចឹង​​មាន​ខ្មោច​ម៉ោ​ពី​ណា? ហើយ​ពូ​​មិន​ជឿ​រឿង​ខ្មោច អ្នក​តា​អី​ទេ។ តាម​ពិត​ទៅ​ គ្មាន​ខ្មោច​លង​​ទេ​ គឺ​​ដោយសារ​កាល​​ដែល​​ទើប​ដាច់​មក​ពី​របប​ខ្មែរ​ក្រហម​ទី​នេះ​នៅ​មាន​ឆ្អឹង ​និង​សាកសព​ច្រើន​ ដូច្នេះ​ហើយ​មនុស្ស​ចេះ​តែ​មាន​ការ​ភ័យ​ខ្លាច​និង​បន្លាច​ខ្លួន​ឯង​ទេ តា​ខ្ញុំ​ប្រាប់​ថា​អញ្ចឹង។
-ចុះ​បើ​ពូ​​ជួប​ខ្មោច​ពូ​​ខ្លាច​ទេ?
-អត់​ទេ ព្រោះ​ពូ​ដឹង​ថា​គ្មាន​​ខ្មោច​ទេ​ក្នុង​លោក​នេះ។ បាន​ហើយ​ទៅ​រក​បេះ​ផ្លែ​ដូង​ព្រះ​ចុះ ពូ​ទៅ​កាប់​បង្គោល​ត្រឡាច​ហើយ។
-ក្ដៅ​ណាស់​ពូ​ប្រញាប់​កាប់​ធ្វើ​អី? ងូត​ទឹក​លេង​ជាមួយ​ខ្ញុំ​សិន​បាន​ទេ? ខ្ញុំ​មិន​ហ៊ាន​ចុះ​ងូត​ម្នាក់​ឯង​ទេ។
អៀប ជា​កំលោះ​ចាស់​ពេល​ឮ​នាង​បបួល​ងូត​ទឹក​តែ​ពី​នាក់​ក្នុង​ទឹក​អូរ​ថ្លា​ឆ្វង់ ​ក្នុង​ព្រៃ​ស្ងាត់​តែ​ពីរ​នាក់​គាត់​ដូច​ជា​ចង់​ស្ទាក់​ស្ទើរ មួយ​ខ្លាច​កាប់​បង្គោល​ឱ្យ​គេ​មិន​ទាន់​ មួយ​ដូច​មាន​អារម្មណ៍​បែប​មនុស្ស​ប្រុស​ពេល​នៅ​ជិត​ក្មេង​ស្រី​ពេញ​វ័យ​តែ​ ពីរ​នាក់​ក្នុង​ទី​ស្ងាត់។ ពនេចរ​ព្រលយ​ពាក្យ៖
-មិន​ទៅ​បេះ​ផ្លែ​ដូង​ព្រះ​ទេ​អី?
-ចាំ​ម៉ោង​១​ចាំ​ទៅ​រក​បេះ​ក៏​បាន ពូ​កាប់បង្គោល​ទាន់​ទេ?
-មិន​អី​ទេ ព្រៃ​នេះ​មាន​ត្រស់​ច្រើន​ ពូ​កាប់​តែ​ពីរ​បី​ម៉ោង​បាន​មួយ​ដឹក​ហើយ។ តែ​ក្មួយ​បាន​អី​ផ្លាស់​ងូត​ទឹក?
-ចុះ​ក្រមា​ចង​ចង្កេះ​ពូ​អាច​ឱ្យ​ខ្ញុំ​ខ្ចី​សិន​បាន​ទេ?
-បាន! តែ​ពូ​មិន​ដឹង​ថា​ត្រូវ​ងូត​យ៉ាង​ម៉េច​កើត​ទេ។
-ហើយ​ចុះ​ពូ​អត់​ស្លៀក​ខោ​ក្នុង​ម៉ោ​ទេ?
-អូ​មែន​ហើយ! ពូ​ស្លៀក​ខោ​ខ្លី​ត្រឹម​ជង្គង់​ម៉ោ​តា។
-ស្រាយ​ក្រមា​ឱ្យ​ខ្ញុំ​ម៉ោ​អញ្ចឹង។
អៀប ស្រាយ​ក្រមា​ពី​ចង្កេះ​ឱ្យ​ទៅ​នាង នាង​ហាក់​មិន​អៀនប្រៀន​ក៏​ចាប់​ផ្ដើម​យក​ក្រមា​រុំ​ខ្លួន សម្រាត​ខោអាវ​ចេញ​ពី​ខ្លួន​អស់​នៅ​សល់​តែ​កូន​ក្រមា​ចោមពុង​បាំង​លើ ចំហ​ក្រោម​យ៉ាង​ល្វឹងល្វើយ។ ទោះ​ជា​មិន​ស​រលោង​ម៉ដ្ឋខៃ​ដូច​នារី​ទី​ក្រុង​ ប៉ុន្តែ​ដើម​ទ្រូង​​ដែល​ពើង​មក​​យ៉ាង​ច្រឡោងខាម​បាំង​ដោយ​ក្រមា​ស្ដើង​ល្ហៀក គល់​ភ្លៅ​ស្រអែម​រលោង ដែល​បិទបាំង​ដោយ​ក្រមា​ផិត​លើ​មែន​ទែន​ហើយ​នោះ ធ្វើ​ឱ្យ​ពនេចរ​សៅកែ​ក្ដុកក្ដួល​អារម្មណ៍។ នាង​ក្រមុំ​១៩​ឆ្នាំ​ទាញ​ជាយ​ក្រមា​មក​ខ្ទប់​នៅ​ទីតាំង​គ្រោះ​ថ្នាក់​ហើយ​ ដើរ​ប៉ាក់ប៉ើក​ៗ​ចុះ​ទឹក​អូ ពនេចរ​យើង​ដោះ​អាវ​ស្រាត​ខោ​ជើង​វែង​ចេញ ហើយ​បែរ​ខ្នង​ដើរ​សំដៅ​ទឹក​អូរ នាង​ស្រី​ងឿង​ឆ្ងល់​ពេល​គាត់​ចុះ​ដល់​ក្នុង​ទឹក​នាង​រំកិល​ខ្លួន​មក​ជិត​ហើយ ​សួរ៖
-ម៉េច​ក៏​ពូ​ដើរ​ចុះ​ទឹក​បែរ​ខ្នង​អញ្ចឹង?
-គ្មាន​អី​ទេ ពូ​គ្រាន់​តែ​ធ្វើ​លេង។
តាម​ពិត​គាត់​ដើរ​បែរ​មុខ​ទៅ​មិន​កើត​ ព្រោះ​ខោ​ខ្លី​ត្រឹម​ជង្គង់​របស់​គាត់​ធូរ​រលង់​មិន​អាច​រឹប​អា​ប្អូន​របស់​ គាត់​ឱ្យ​មាន​របៀប​ក្រោយ​ពេល​ក្មេង​ស្រី​១៩​ឆ្នាំ​បង្អួត​រាង​នៅ​កណ្ដាល​ ព្រៃ​ស្ងាត់​ឈឹង​តែ​ពីរ​នាក់​យ៉ាង​នេះ។ នាង​ស្រី​ចាប់​ផ្ដើម​ហែល​ទឹក​លែង ជុច​បាត់​ដល់​បាត​អូរ​ហើយ​ផុស​មក​វិញ ធ្វើ​ឱ្យ​ទឹក​ជីប​សាច់​ក្រមា​ទៅ​នឹង​សាច់​ដើម​ទ្រូង​ស្ទើរ​ថា​ដូច​មើល​ឃើញ​ នឹង​ភ្នែក។ ពនេចរ​កាន់​តែ​មិន​ស្រួល​ក្នុង​ចិត្ត​ តែ​ដោយសារ​គាត់​ជា​ជន​ស្លូត​ត្រង់ គាត់​នៅ​តែ​មិន​ហ៊ាន​បំពាន​លើ​ក្មេង​ស្រី​សូម្បី​ឱកាស​ហុច​មក​ឱ្យ​យ៉ាង​ល្អ​ ពេល​នាង​បណ្ដែត​ខ្លួន​មក​ជិត ហើយ​ឈរ​ឡើង​នៅ​ក្បែរ​គាត់​ដើម្បី​សួរ​នាំ​តាម​របៀប​ក្មេង​ស្រី។
អៀប លឹប​ចូល​ទឹក​ពេល​នាង​ឈរ​នៅ​ក្បែរ ទឹក​អូរ​ថ្លា​ឆ្វង់​បណ្ដោយ​ឱ្យ​ពនេចរ​មើល​ឃើញ​មួយ​កំណាត់​ខ្លួន​ខាង​ក្រោម​ របស់​នាង​យ៉ាង​ច្បាស់ ក្រមា​ក៏​មិន​នៅ​តាម​របៀប​ទៀត​ដែល​ពេល​នាង​រំកិល​ខ្លួន​នៅ​ក្នុង​ទឹក ពេល​ខ្លះ​គឺ​មិន​មាន​ការ​បិទបាំង​នៅ​ទីតាំង​អៀន​ខ្មាស​បំផុត​របស់​មនុស្ស​ ស្រី​នោះ​ទេ តែ​នាង​ហាក់​មាន​ចេតនា​ចង់​ឱ្យ​ពនេចរ​កម្សត់​ឃើញ​អ្វី​គ្រប់​យ៉ាង​​របស់​នាង ​។
ឃើញ​នៅ​នឹង​ភ្នែក​ស្រស់​យ៉ាង​នេះ ពនេចរ​ដ៏​កម្សត់​ដូច​ជា​មិន​អាច​គ្រប់គ្រង​​អារម្មណ៍​ចង់​ស្គាល់​រសជាតិ​ ស្នេហ៍​ជា​លើក​ទី​មួយ ប៉ុន្តែ​ចរិត​ស្លូត​ត្រង់​របស់​គាត់​បាន​ហាម​ដៃ​ទាំង​ទ្វេ​របស់​គាត់​មិន​ ឱ្យ​បំពាន​នាង អៀប​ហើប​ពី​ទឹក​មក​វិញ មិន​និយាយ​ជាមួយ​នាង​ច្រើន​ក៏​លឹប​ទៅ​មួយ​ដង្ហើម​ធំ​វិញ​ដើម្បី​គយគន់​អ្វី​ ដែល​គាត់​តែង​ប្រាថ្នា​ចង់​ឃើញ​ និង​ប៉ះ​មក​ជា​យូរ​ក្នុង​វ័យ​២៩​ឆ្នាំ​របស់​គាត់។ ពេល​ខ្លះ​គាត់​យក​ដៃ​ទៅ​ជន្ល​ចង់​ប៉ះ តាម​ពិត​នាង​ស្រី​ក៏​មើល​ពី​លើ​ទឹក​ទៅ​ដឹង​ថា​គាត់​កំពុង​ចង់​ធ្វើ​អី​ដែរ ប៉ុន្តែ​នាង​បណ្ដោយ​ខ្លួន​ឱ្យ​ប្រលែង​នឹង​ទឹក​ថ្លា​ឆ្វង់ ស្រប​ពេល​ពនេចរ​កំពុង​ជ្រួលច្រាល់​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា​ត្រូវ​ធ្វើ​ យ៉ាង​ណា។

ពិត​ជា​មិន​គួរ​ឱ្យ​ជឿ នៅ​ពេល​ពនេចរ​យើង​គាត់​ហ៊ាន​ត្រឹម​ជន្លៗ​មិន​ដាច់​ចិត្ត​ប៉ះ​អ្វី​ដែល​គាត់​ ប៉ង​ជា​យូរ​មក​ហើយ​នោះ ទី​បំផុត​គាត់​ក៏​ប្រាប់​នាង​ថា៖
-ងូត​យូរ​ណាស់​ហើយ យើង​ល្មម​ឈប់​ហើយ​ទេ​ដឹង?
-ពូ​លែង​ចង់​ងូត​ហើយ? តែ​ថ្ងៃ​អត់​ទាន់​ជ្រេ​ផង​ហ្នឹង! ពូ! ខ្ញុំ​សួរ​ពូ​រឿង​មួយ​បាន​អត់?
-រឿង​អី?
-គេ​ថា​ស្រី​ក្រមុំ​បរិសុទ្ធ​ពេល​មិន​ទាន់​រៀបការ មាន​ន័យ​ថា​ម៉េច?
-មាន​ន័យ​ថា នាង​មិន​ទាន់​មាន​ប្ដី?
-អញ្ចឹង​ស្រី​ដែល​មិន​ទាន់​មាន​ប្ដី​គេ​ហៅ​ថា ក្រមុំ​បរិសុទ្ធ?
-មិន​មែន​អញ្ចឹង​ទេ គេ​ចង់​និយាយ​ថា​មិន​ធ្លាប់​គេង​ជា​មួយ​ប្ដី។
-ត្រូវ​ខ្ញុំ​មិន​ទាន់​មាន​ប្ដី​គឺ​ធ្លាប់​គេង​ជា​មួយ​ប្ដី​ហើយ អញ្ចឹង​ខ្ញុំ​គឺ​ក្រមុំ​បរិសុទ្ធ។
-មិនមែន​ទាល់​តែ​ធ្លាប់​គេង​ជា​មួយ​ប្ដី​បាន​អស់​ក្រមុំ​ទេ ឱ្យ​តែ​គេង​ជា​មួយ​មនុស្ស​ប្រុស​គេ​លែង​ហៅ​ក្រមុំ​បរិសុទ្ធ​ហើយ។
-ម៉េច​អញ្ចឹង? គ្រាន់​តែ​គេង​ជា​មួយ​ប្រុស​ម៉េច​ក៏​លែង​បរិសុទ្ធ។
-មិនមែន​គេង​ធម្មតា​ទេ គេ​ធ្វើ​អី​ផ្សេង​ទៀត​ពេល​គេង ក្មួយ​កុំ​ចង់​ដឹង​អី​មិន​ល្អ​ទេ។
-អត់​ទេ​ ខ្ញុំ​ចង់​ដឹង​ប្រាប់​ខ្ញុំ​ឱ្យ​អស់​មក។
-ពូ​និយាយ​មិន​កើត​ទេ។


-ចុះ​ពូ​ធ្លាប់​ធ្វើ​អី​គេ​ពេល​គេង​ហ្នុង​អត់?
-អត់​ទេ បាន​ហើយ​ឈប់​សួរ​ទៅ ពូ​ឡើង​ទៅ​កាប់​ឧស​ហើយ ក្មួយ​ឯង​ទៅ​បេះ​ដូង​ព្រះ​ទៅ ហើយ​ចាំ​ទៅ​ភូមិ​វិញ​ជា​មួយ​គ្នា។
-អត់​ទេ ខ្ញុំ​ចង់​ដឹង​ថា​គេ​ធ្វើ​អី​ពេល​គេង​ជាមួយ​គ្នា ពូ​ជួយ​បង្រៀន​ខ្ញុំ​បន្តិច​ម៉ោ។
និយាយ​ទាល់​តែ​ពូ​ពនេចរ​បាត់​ម្ចាស់ការ​ទាំង​ស្រុង ទី​បំផុត​គាត់​នាំ​នាង​ក្រមុំ​ឡើង​ពី​ទឹក​អូរ​មក​ផ្ដល់​មេរៀន​ថា នារី​លែង​បរិសុទ្ធ​ដោយ​របៀប​ណា។ រៀន​មេរៀន​ជីវិត​ចេះ​ចប់​សព្វគ្រប់​ហើយ​នាង​ស្រី​ចង់​និយាយ​រឿង​ខ្មោច​ ប្រាប់​ពូ​អៀប៖
-ពូ​ធ្លាប់​ស្ដាប់​រឿង​ខ្មោច​នាង​ក្រមុំ​ចងក​សម្លាប់​ខ្លួន​ទេ?
-អត់​ទេ ហើយ​ពូ​ក៏​មិន​ជឿ​រឿង​ខ្មោច​ដែរ។
-អញ្ចឹង​ពូ​ស្ដាប់​ខ្ញុំ​និយាយ​អត់?
-ក្មួយ​និយាយ​ទៅ​អញ្ចឹង​ពូ​ស្ដាប់។
-នៅ​ភូមិ​ខ្ញុំ​មាន​ក្មេង​ម្នាក់​អាយុ​១៩​ឆ្នាំ​គឺ​ស្របាល​នឹង​ខ្ញុំ នាង​បាន​ស្រលាញ់​គ្នា​ជា​មួយ​បុរស​មក​ពី​ភូមិ​ផ្សេង​ឪពុក​ម្ដាយ​នាង​មិន​ដឹង ​ពី​រឿង​នេះ​ទេ។ ក្រោយ​មក​គូ​ស្នេហ៍​របស់​នាង​បាន​ទៅ​ធ្វើ​ការ​នៅ​ភ្នំពេញ​អស់​ជា​ច្រើន​ខែ​ ដោយ​គ្មាន​ដំណឹង លុះ​ថ្ងៃ​មួយ​ឪពុក​ម្ដាយ​នាង​បាន​ប្រាប់​ឱ្យ​នាង​ដឹង​ថា ពួក​គាត់​ត្រូវ​រៀបចំ​ទុក​ដាក់​នាង​ឱ្យ​ទៅ​កូន​ប្រុស​អ្នក​ភូមិ​ជាប់​គ្នា​ នោះ។ នាង​ពិបាក​ចិត្ត​ជា​ខ្លាំង​ ណា​គូ​ស្នេហ៍​ទៅ​បាត់​គ្មាន​ដំណឹង ណា​ត្រូវ​ឪពុក​ម្ដាយ​បង្ខំ​ឱ្យ​រៀបការ​ជាមួយ​អ្នក​ភូមិ​ជាប់​នោះ​ដែល​នាង​ ធ្លាប់​ជួប​ម្ដងម្កាល​ហើយ​មិន​រាក់ទាក់​ឬ​ស្និទ្ធស្នាល​គ្នា​ទេ។ ដោយសារ​នាង​នៅ​ក្មេង​ល្ងឹតល្ងង់​ និង​មាន​​ចិត្ត​ស្មោះ​ស្ម័គ្រ​​ខ្លាច​គូ​ស្នេហ៍​ចោទ​ប្រកាន់​ថា​ក្បត់​ចិត្ត ​ នាង​បាន​ចង​ក​សម្លាប់​នៅ​លើ​ដើម​ពោធិ៍​ធំ​​មួយ​ក្នុង​ភូមិ។​ ប្រាំ​ពីរ​ថ្ងៃ​ក្រោយ​មក​ព្រលឹង​នាង​បាន​ដើរ​ទៅ​​ផ្ទះ​ដោយ​មិន​ដឹង​ថា​ ខ្លួន​បាន​ស្លាប់​នោះ​ទេ ពេល​ទៅ​ដល់​ផ្ទះ​នាង​ឡើង​ជណ្ដើរ​​បាន​ត្រឹម​មាត់​ទ្វារ តែ​ចូល​ក្នុង​ផ្ទះ​មិន​បាន​ព្រោះ​ត្រូវ​​ទេវតា​​រក្សា​មាត់​ទ្វារ​មិន​ឱ្យ​ ចូល។ ព្រលឹង​នាង​ក៏​មិន​ដឹង​ថា តា​និង​យាយ​ដែល​ស្លៀកពាក់​បែប​ជា​ប្រពៃណី​នោះ​ជា​ទេវតា​ដែរ​ តែ​ពួក​គាត់​ចេះ​តែ​ប្រាប់​នាង​ថា ឱ្យ​ទៅ​ដើម​ពោធិ៍​ភូមិ​សិន​ទៅ​ចាំ​មក​ផ្ទះ​វិញ។
ព្រលឹង​នាង​ទៅ​ដល់​ដើម​ពោធិ៍​ភូមិ​ក៏​ឃើញ​ឪពុក​ម្ដាយ​កំពុង​យំ​សោក ទី​បំផុត​នាង​ដឹង​ថា​ឪពុក​ម្ដាយ និង​អ្នក​ភូមិ​កំពុង​ធ្វើ​បុណ្យ​សព​ប្រាំពីរ​ថ្ងៃ​ឱ្យ​នាង។ នាង​នៅ​វិលវល់​​មិន​បាន​ទៅ​ចាប់​ជាតិ​ដោយសារ​នាង​ជា​ខ្មោច​តៃហោង​សម្លាប់​ ខ្លួន​ ដូច្នេះ​ហើយ​នាង​ត្រូវ​មក​សុំ​ខ្មោច​ម្ចាស់​ព្រៃ​អូរ​តា​អុង​នេះ​ដើម្បី​ ស្នាក់​អាស្រ័យ ប៉ុន្តែ​ដោយសារ​ខ្មោច​ក្នុង​ព្រៃ​នេះ​មាន​គំនុំ​ចង​ពារ​នឹង​​ពួក​អ្នក​ភូមិ ឬ​ដោយសារ​កម្មពៀរ ​ពួកគេ​​មិន​ឱ្យ​នាង​បាន​ស្នាក់​នៅ​ជា​ខ្មោច​ព្រៃ​​ផ្សេង​ទេ លុះ​ត្រា​តែ​នាង​បាន​សម្លាប់​មនុស្ស​ម្នាក់​ដោយ​បន្លាច​ ឬ​ធ្វើ​យ៉ាង​ណា​ឱ្យ​មនុស្ស​ស្លាប់​តៃ​ហោង​ម្នាក់​ដែរ​ទើប​នាង​អាច​អាស្រ័យ​ ក្នុង​ព្រៃ​ដោយ​មាន​ទី​ជម្រក ​និង​បាន​អាហារ​ដូច​ក្រុម​ខ្មោច​ផ្សេង​ទៀត​ក្នុង​ព្រៃ​នេះ​ដែរ។
រហូត​មក​ដល់​ពេល​នេះ​ខ្មោច​នាង​នៅ​តែ​វេទនា​គ្មាន​ជម្រក​ និង​អាហារ​គ្រប់គ្រាន់​ដោយសារ​នាង​មិន​ទាន់​បាន​សម្លាប់ ឬ​បន្លាច​អ្នក​ចូល​ព្រៃ​នេះ​ឱ្យ​ស្លាប់​តៃហោង​បាន​ម្នាក់​នៅ​ឡើយ។ ពូ​ដឹង​ទេ​? ម៉ោង​១២​យប់​គឺ​ម៉ោង​បែង​ចែក​ថ្ងៃ​របស់​មនុស្ស ១២​ថ្ងៃ​ត្រង់​គឺ​ម៉ោង​បែង​ចែក​ថ្ងៃ​របស់​ខ្មោច មុន​ថ្ងៃ​ជ្រេ​ផុត​ម៉ោង​១២​ថ្ងៃ​ត្រង់​ជា​ពេល​វេលា​ល្អ​សម្រាប់​ខ្មោច​តៃហោង ​ចេញ​មក​សម្លាប់​មនុស្ស។
-បើ​ពិត​ជា​មាន​ខ្មោច​ ហើយ​មាន​រឿង​អញ្ចឹង​មែន ហេតុ​អី​ខ្មោច​ផ្សេងៗ​ ឬ​ខ្មោច​នាង​ក្រមុំ​នោះ​មិន​ទៅ​រក​កន្លែង​ផ្សេង​នៅ​ ចាំ​បាច់​ទៅ​សុំ​គេ​នៅ​ហើយ​សម្លាប់​មនុស្ស​ធ្វើ​អី?
-មនុស្ស​មាន​ច្បាប់​មនុស្ស​ខ្មោច​មាន​ច្បាប់​ខ្មោច ខ្មោច​តៃហោង​ជា​ខ្មោច​វណ្ណៈ​ទាប​បំផុត ប្រៀប​ស្មើ​នឹង​ពួក​ទាសករ​នៃ​មនុស្ស​លោក​ដែរ ក្រៅ​ពី​ព្រៃ​ខ្មោច​តៃ​ហោង​ពួកគេ​មិន​អាច​នៅ​​កន្លែង​ផ្សេង​បាន​ទេ បើ​មិន​សុំ​នៅ​ព្រៃ​ខ្មោច​តៃហោង​អូរ​តាអុង​នេះ​ក៏​ត្រូវ​ទៅ​សុំ​ខ្មោច​ ម្ចាស់​ព្រៃ​តៃហោង​ផ្សេង​ទៀត​​អាស្រ័យ​ដែរ ហើយ​ច្បាប់​ខ្មោច​តៃហោង​​ក៏​មិន​ខុស​ពី​គ្នា​ដែរ។
-បាន​ហើយ​ថ្ងៃ​ជ្រេ​ហើយ​ពូ​ត្រូវ​ទៅ​កាប់​បង្គោល ក្មួយ​​ទៅ​រក​បេះ​ផ្លែ​ដូងព្រះ​ទៅ​ក្រែង​រក​មិន​បាន។ មិន​បាច់​ខ្លាច​ទេ រឿង​នេះ​យាយ​ក្មួយ​គ្រាន់​តែ​​កុហក គាត់​កុហក​យ៉ាង​នេះ​ព្រោះ​ខ្លាច​ក្មេងៗ​គិត​ខ្លី​រឿង​អី​មួយ​ហើយ​ទៅ​សម្លាប់ ​ខ្លួន។ ពេល​ឮ​ថា ស្លាប់​ទៅ​ជា​ខ្មោច​តៃហោង​ពិបាក​វេទនា​​អញ្ចឹង​ទើប​ក្មេងៗ​មិន​ហ៊ាន​គិត​ ខ្លី។ បាន​ហើយ​ពូ​ទៅ​ហើយ។
និយាយ​ហើយ​ពនេចរ​យើង​ដើរ​សំដៅ​រទេះ​ទាញ​យក​ពូថៅ​ និង​ខ្វែវ​ហើយ​រុករាន​​ចូល​គុម្ព​ត្រស់​ចាប់​ផ្ដើម​កាប់​បង្គោល។ កាប់​បង្គោល​បាន​មួយ​ស្របក់​ អៀប ស្រាប់​តែ​ឮ​សម្រិប​ជើង​ដើរ​ជាន់​ស្លឹក​ឈើ​មក​ពី​ក្រោយ​ខ្នង​ដូច​មុន​ទៀត ហើយ​ងាក​ទៅ​ក្រោយ​ចំ​ពេល​ដែល​នាង​លូក​ដៃ​ទាំង​ពីរ​មក​ជិត​ដល់​ក​ក្នុង​សភាព​ ដូច​មុន។
-ពូ​ប្រាប់​ហើយ​ថា​ពូ​មិន​ខ្លាច​ មិន​បាច់​មក​បន្លាច​ពូ​ទេ ឯង​ទៅ​រក​បេះ​ផ្លែ​ដូង​ព្រះ​ទៅ​បន្តិច​ទៀត​ ពូ​កាប់​បាន​បង្គោល​មួយ​ដឹក​ហើយ​ចាំ​ពូ​ស្រែក​ហៅ​ឱ្យ​ទៅ​ផ្ទះ​ជា​មួយ​គ្នា ឯង​នៅ​ភូមិ​ណា​ដែរ?
-នៅ​ភូមិ​ខាង​លើ​នេះ​ហើយ ភូមិ​ដែល​មាន​ក្មេង​ស្រី​ចង​ក​សម្លាប់​ខ្លួន​ព្រោះ​ឪពុក​ម្ដាយ​បង្ខំ​ឱ្យ​រៀបការ​នោះ​អី។
-ត្រូវ​ហើយ! ពូ​កាប់​បង្គោល​យក​ទៅ​លក់​​ឱ្យ​អ្នក​ភូមិ​ខាង​លើ​នេះ​ឯង បាន​ហើយ​ឯង​ទៅ​បេះ​ផ្លែ​ដូង​ព្រះ​ទៅ បន្តិច​ទៀត​ពូ​ស្រែក​ហៅ​ ចាំ​​មក​ជិះ​រទេះ​ទៅ​ជា​មួយ​ពូ​ យប់​នេះ​​ពូ​ក៏​ទៅ​សម្រាក​នៅ​ភូមិ​នោះ​ដែរ។
កាប់​បង្គោល​ល្មម​ពេញ​រទេះ​ហើយ អៀប ចាប់​ផ្ដើម​លី​បង្គោល​រៀប​ដាក់​ពេញ​រទេះ​យក​ខ្សែ​មក​ចង​ព័ទ្ធ​ការពារ​បង្គោល ​ដែល​ពូក​ខ្ពស់​ជាង​របា​រទេះ​កុំ​ឱ្យ​រុះ​​ធ្លាក់។ រួច​រាល់​ហើយ​ក៏​ទឹម​គោ​ថយ​បែរ​រទេះ​សំដៅ​ផ្លូវ​ដែល​បាន​បរ​ចូល​មក។ បរ​ចេញ​បាន​បន្តិច​ទើប​ពនេចរ​យើ​ងនឹក​ឃើញ​ស្រែក​ហៅ​ក្មេង​ស្រី​នោះ​ឱ្យ​ទៅ​ ផ្ទះ​ជា​មួយ​ បរ​បណ្ដើរ​ងាក​ក្រោយ​ស្រែក​ហៅ​បណ្ដើរ​បន្តិច​ក្រោយ​មក​ក៏​ឃើញ​នាង​ឈរ​នៅ​ខាង ​មុខ​អែប​នឹង​ផ្លូវ​រទេះ​ អៀប ទាញ​ខ្សែ​បញ្ឈប់​គោ​រំពឹង​ថា នាង​នឹង​ដើរ​ឡើង​រទេះ។ ដល់​ឃើញ​នាង​នៅ​ឈរ​ស្ងៀម​ហាក់​មិន​បង្ហាញ​អាការៈ​ថា ចង់​ឡើង​រទេះ​សោះ​នោះ​គាត់​ក៏​សួរ៖
-ម៉េច​មិន​ឡើង​រទេះ? ក្មួយ​មិន​ទៅ​ផ្ទះ​ទេ​អី? ថ្ងៃ​ជិត​លិច​ហើយ។
-ពូ​មិន​ហៅ​ខ្ញុំ​ឡើង​ផង ខ្ញុំ​ឡើង​ម៉េច​កើត?
-យី!​ ចាំ​បាច់​ហៅ​ទៀត? ឆាប់​ឡើង​ម៉ោ!
ឡើង​ដល់​លើ​រទេះ​ហើយ នារី​ក្រមុំ​ចាប់​ផ្ដើម​និយាយ​រឿង​ខ្មោច​បន្ត​។ ដោយ​សារ​ពនេចរ​យើង​ជា​មនុស្ស​ល្ងង់​ និង​មិន​ចេះ​ខ្លាច​ខ្មោច​ផង​នោះ ទោះ​និយាយ​យ៉ាង​ម៉េច​ក៏​គាត់​មិន​ចេះ​ខ្លាច។ នៅ​ទី​បំផុត​នាង​ក៏​ប្រាប់​ថា នាង​គឺ​ជា​ខ្មោច​ស្រី​ដែល​ចងក​ស្លាប់​តៃហោង​នោះ​ហើយ ព្រម​ទាំង​បាន​បង្ហាញ​អាការៈ​គួរ​ឱ្យ​ខ្លាច​​ជា​ច្រើន​ដើម្បី​បញ្ជាក់​ថា នាង​ជា​ខ្មោច​ពិត​ប្រាកដ​មែន​គឺ​ដើម្បី​ឱ្យ​ពនេចរ​ភ័យ​លស់​ព្រលឹង​ស្លាប់​ នឹង​អាល​នាង​មាន​ជម្រក​​ក្នុង​ព្រៃ​ខ្មោច​នេះ។ ខ្មោច​​តៃហោង​នេះ​​ខ្វេះ​គ្រាប់​ភ្នែក​ទាំង​ពីរ​មក​កាន់​បង្ហាញ​ពនេចរ ហែក​ពោះ​​លូក​ដៃ​​បារ​ពោះ​វៀន​ចេញ​មក​ក្រៅ កាច់​ក្បាល​ឱ្យ​ផ្ងាក​ទៅ​ក្រោយ​ដូច​មនុស្ស​គ្មាន​ក្បាល ប៉ុន្តែ​ពនេចរ​ល្ងឹតល្ងង់​នេះ​បែរ​ជា​សើច​ហើយ​សរសើរ​នាង​ថា នាង​មិន​ត្រឹម​តែ​ចេះ​និទាន​រឿង​ខ្មោច​ទេ ថែម​ទាំង​ចេះ​សំដែង​សៀក​ទៀត។
ដោយ​អស់​វិធី​បន្លាច​ពនេចរ​នេះ​ឱ្យ​ភ័យ​ស្លាប់ ហើយ​ព្រះ​អាទិត្យ​ក៏​លិច​ផុត​របះ​ព្រៃ​ទៅ​ហើយ ចំណែក​រទេះ​រំកិល​ជិត​ផុត​ផ្លូវ​ព្រៃ​ដែរ នៅ​ពេល​ពនេចរ​ងាក​ទៅ​ទាញ​ខ្សែ​គោ​បន្តិច​ដើម្បី​បង្កើន​ល្បឿន​នោះ នាង​ក៏​បាត់​ខ្លួន​ពី​លើ​រទេះ​ទៅ។ ពេល​ងាក​មក​វិញ​មិន​ឃើញ​នាង​ក៏​ស្រែក​ហៅ​មួយ​ស្របក់ ដោយ​មិន​មាន​ឮ​សំឡេង​ឆ្លើយ ណា​មេឃ​កាន់​តែ​ងងឹត​ទៅ​ៗ​ផង​នោះ​គាត់​ក៏​បរ​រទេះ​ចេញ​ពី​ព្រៃ​សំដៅ​ចូល​ ភូមិ​ខាង​លើ​នោះ​ដើម្បី​លក់​បង្គោល​ចម្ការ​ត្រឡាច​របស់​គាត់។

……………………………………………………………
ចូល​ដល់​ក្នុង​ភូមិ​ ទម្លាក់​បង្គោល​ពី​លើ​រទេះ​ឱ្យ​ម្ចាស់​ចម្ការ​ ងូត​ទឹក​រួច​រាល់​ អៀប ក៏​ចូល​ទទួលទាន​អាហារ​ជា​មួយ​ម្ចាស់​ចម្ការ។ ជជែក​គ្នា​លេង​យូរ​ៗ​ទៅ​ក៏​បែក​ធ្លាយ​​ដល់​រឿង​ក្មេង​ស្រី​ក្នុង​ព្រៃ ម្ចាស់​ចម្ការ​ប្រាប់​ឱ្យ​ដឹង​ពី​ដំណើរ​រឿង​ដែល​ក្មួយ​ស្រី​គាត់​បាន​ចងក​ សម្លាប់​ខ្លួន​​នៅ​ដើម​ពោធិ៍​ធំ​ចុង​ភូមិ​ព្រោះ​តែ​ឪពុក​ម្ដាយ​នាង​បង្ខំ​ ឱ្យ​រៀបការ​។ សួរ​ពី​ភិនភាគ​ក្មួយ​ស្រី​ម្ចាស់​ចម្ការ​នោះ​ហើយ អៀប​ ក៏​ចាំ​ច្បាស់​ពី​ស្នាម​ដៅ​នៅ​លើ​ថ្ពាល់​ខាង​ឆ្វេង​របស់​នាង​ដូច​ដែល​ម្ចាស់ ​ចម្ការ​ប្រាប់ ពនេចរ​នេះ​ក៏​ស្រមៃ​ដល់​អាការៈ ខ្វេះ​គ្រាប់​ភ្នែក​ទាំង​ពីរ​ ការ​ហែក​ពោះ​លូក​ច្បាម​ពោះ​វៀន​មក​ក្រៅ និង​អាការៈ​ផ្សេងៗ​ទៀត ហើយ​គាត់​វិល​ស្មារតី​រន្ធត់​​ចិត្ត​រហូត​ស្លាប់​បាត់​ទៅ​។
ពី​ពេល​នោះ​មក​ខ្មោច​ក្មេង​ស្រី​ចង​ក​ក៏​បាន​រស់​នៅ​ក្នុង​ព្រៃ​អូរ​តា​ អុង​ជាមួយ​ខ្មោច​តៃហោង​ផ្សេង​ទៀត និង​បាន​ចូល​រួម​​បន្លាច​ពនេចរ​​ពី​ការ​ចូល​រុករាន​កាប់​ព្រៃ​ឱ្យ​ស្លាប់​ជា ​បន្ត​បន្ទាប់ លុះ​ដល់​ចុង​ទសវត្ស​ឆ្នាំ​១៩៩០​ ​ដោយសារ​ចំនួន​ប្រជាជន​ចេះ​តែ​កើន​ឡើង​និង​ខ្វះ​ដី​ធ្វើ​ស្រែ​ អ្នក​ភូមិ​ក៏​នាំ​គ្នា​​កាប់គាស់​រាន​ព្រៃ​នោះ​​យក​ដី​ចែក​គ្នា​​ធ្វើ​ស្រែ​ និង​​បាន​ធ្វើ​បុណ្យ​ដារ​ឆ្លង​ព្រម​ទាំង​​កែ​ឈ្មោះ​​ដាក់​ថា វាល​ស្រែ​អូរ​តា​អុង​រហូត​មក​ដោយ​គ្មាន​ខ្មោច​លង​បន្លាច​ដូច​សម័យ​មុន​ទេ ៕


English Story : A Single With A Virgin Ghost 

Cart advancing into forest streams Lech day toothbrush not seven eight meters cowdragging two carts startLook forward nomads Ireland pull screaming sangkheunh andtake notes whip two cows quietly behind to continue the processdeep location of the wild-type wood pole cutting melon plantations. 

Deep out of the more than 200 hundred meters more dense forests provide shadetrachhungotrachhei steam from Lech O clear lakes see ripe leaves falling to sort and stacksat the bottom of the stream, which stretches cart affect steam cold can makechneanouchon feel like slumber the day by volume as the norm concert enjoy music fromtom bravuk chicken breeding jail carts rolling into a little more deep start small earmarkedbig leap Mack Mack seemed to ignore the nomads armed with water tube bundle leaves,bananas and khvev ax for logging pole plantations. 

O Grove Lech local provincial gold cover an area of nearly 4 square kilometers equal eastplantations North and South Western farmland and lakes. During the dark many innocentpeople are being killed in the woods for the next decade 1979 see bones and rotting bodiesyet tender for its rdaukarnel a pit almost every corner of the woods so during the decade1980 night the day, do not you dare to find animals or logging famous because charredtoys . From the east can already pulled carts but the sidewalks, while North and South iswheelchair breakthrough grove intersection with pedestrian paths which hit the Eastdirection a middle path tralengkeng wild and street carts go up to the mouth of the lake. 

Nomads Ireland sangkheunh force cows to drag the cart up to the road tralengkeng Abbycart to the side and directed to wash their face and mist chest by water streams will decidemilk tied house at this and look for wood cutting or process refers to the lake which havebecome more dense and diverse wood species. Light tinokar interference braloh of chill-sensitive touch geological and water stream was like a Chang pierced hollow ceiling withhundreds like this. 

Ireland scarf tied waist and sat chaonghaong mouth water both hands kbang water andrevive the chest . Kbang water once, twice, threw on quietly with closed eyes breatheabsorb smell of wild flowers and a cool atmosphere natural Ear about to hold itself to thenew water kbang but he seems to feel a level floor chill came to him behind his back, turning back is enough when a young woman bride both hold itself come close to his neck.Our nomads clicks mouth: 

-!! You were not careful? 

- I just want to awaken uncle playing from behind. 

- Ever known and, How dare touch and sense of humor with me? 

- I find coconut alone in the woods, I was too afraid and uncle alone, so and I want toknow that uncle scary ghost or not scare uncle. Putin never heard that this forest ishaunted and killed many people hae’? 

- Uncle from other villages not know the day toothbrush So ghost trunk of any? And uncledo not believe ghost story. Virtually no haunted is because apart from the Khmer Rouge inthe bone and so many bodies and people always have a fear and scare myself, I told that. 

- What if Uncle Uncle ghost scared? 

- Not because Putin said that no ghost in this world. And to gather coconut uncle to cutmelon poles. 

- Very hot uncle rushed cutting? Bathtub play with me? I do not dare baths alone. 

Ireland old men Hearing wanted bathing water from the water streams clear lakes in theforest following his two quiet want to hesitate a fear cutting a post not like to feel like a boynear the girls two quiet. Nomads continued: 

- Heart to heart, God? 

- 1 hour to heart Uncle cutting poles? 

- OK wild Tross uncle owns only a few hours. But the bath water? 

- Scarf tied waist uncle can I borrow? 

-! But Putin did not know how that is perpetual. 

- Putin and not wearing pants in the trunk? 

- Oh, Yes! Uncle wearing short pants knee trunk. 

- My scarf trunk. 

Ireland scarf from her waist to her seemed not shy start scarf wrapped stripping out all the rest scarf chaompoung obscures the vast open. However, not smooth mdthakhai Womenlike the city, but the chest, revealing chralaongkham obscured by thin scarf lhiek Notethigh Sroem smooth hide, scarf scars on milestone and make nomads sawke fans feel. Shebride, 19, pulled a scarf blocked in a dangerous position and walk bakbaek water thenomads we jackets naked pants long legs and turned her back to walk over water streamswonder as he went down to the water, she moved over and ask: 

- How Putin also played down the water turned back? 

- OK uncle just play. 

In fact, he played facing not occur because short pants to his knees loose drowning cannot poke his brother how girls 19 years off in the middle of a quiet forest gone only two.She began to swim longer Chuch lost to the bottom of streams and emerge back Chip scarfto meat chest almost like seeing eye. Nomads more uncomfortable because he is innocent,he still does not dare to violate the girls, even the opportunity to pass well when she floatedover and stand next to him to ask how the girl. 

Ireland clubs into the water when she stood near the water streams clear lakes along thenomads saw chunks below her scarf is also not in the way that when she moved in thewater sometimes is not hidden in the embarrassing position shame most of the women,but she seems to have deliberately wanted to nomads toys her see everything. 

See with fresh eyes, not sad nomads may be interested to know the taste in love for the first time, but the character his innocent banned his both hands not to violate her Ear liftthe water back, do not talk to her more clubs to a sigh, to watch what he always wished tosee and touch a long time at the age of 29 years her. Sometimes he put his hand to touchchon In fact, she also see the water to know that he wants to do but her self released clearlakes, while nomads are chruolochral not sure what to do. 

Really incredible when nomads we dare chon not separate what he intended to be a longfinally, he told her: 

- Bath long enough and we know? 

- Perpetual uncle no longer want? Not yet Andres perfectly! Uncle! I asked an uncle? 

- Why? 

- Holy virgins when not married means what? 

- Means that she does not have a husband? 

- So she does not have a husband called holy bride? 

- Of course not, they want to say, do not ever sleep with her ​​husband. 

- I do not have a husband used to sleep with my husband, and so is the bride. 

- Not unless used to sleep with her ​​husband for Queen bed with men would no longer becalled holy bride. 

- How so? Just sleep with boys want, no longer pure. 

- Not sleep normally do another bed you do not want to know anything bad. 

- No. I want to know all told me to come. 

- Putin said does not happen. 

- Uncle used to do when sleep seed? 

- No. And stop asking Putin to cut firewood and you alone to heart and mind to a villagetogether. 

- No. I want to know that they do not sleep together uncle taught me a little trunk. 
Unless Uncle nomads disappeared completely Eventually he brought her bride from thewater streams to provide lessons that women no longer pure how. Lessons over her lifeshe wanted ghost story told Uncle Ireland: 

- Her uncle used to listen to ghost stories bride hang suicide? 

- Unemployment and uncle did not believe the ghost story. 

- So hear my uncle say? 

- You say so, Uncle listen. 

- I have a 19-year-old child was her age, I was in love with another man from the villagefathers her mother does not know about this. Later her lover to work for several monthswithout a notification unless her parents tell her to know that they are prepared to put herson into the adjacent village. She is very difficult couple to lose no news is parents forcedto marry her village experienced occasional and not friendly or intimate. Because she was young, has done voluntary and sincerely afraid couple accused of betraying her hanging inPo, a large village. seven days later, the soul, she walked into the house without knowing itdied when her home stair door into the house, not only because the angels keep door to enter. Soul, she did not know and Grandma traditional dress as angels, but they kepttelling her that Po village home. 

Her soul to the original Po Village also found parents are crying, she said parents andvillagers her funeral seven days. Her awkward not to because she was a ghost taihaongsuicide, and she was asked ghost forest streams Napoleon to accommodation, but becausethis ghost forest grudge tie protect their village or their cardinal she stayed in a differentforest ghost unless she killed one scare or deaths Tai cavities that she can depend in thewoods with shelter, food and other ghost this forest. 

So far, her ghost still suffering without adequate shelter and food, because she does nothave to kill or scare you into wild
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment