អាយុកាល អាចបញ្ជាក់ពីភាពឆ្លាតវៃរបស់មនុស្ស
បើតាមការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា សតិ បញ្ញារបស់មនុស្សអាចនឹងកើនឡើងខ្ពស់នៅពេលមានអាយុ២២ឆ្នាំហើយ បន្ទាប់មកត្រូវចាប់ផ្ដើមស្រុតចុះវិញចាប់ពីអាយុ២៧ឆ្នាំ ដែលជាសញ្ញាមួយនៃការចាប់ផ្ដើមឈានចូលវ័យចំណាស់។ ពីសាកលវិទ្យាល័យវ័រជីនៀររបស់អាមេរិកលោកសាស្ត្រាចារ្យ ទីម៉ូទីខតហោស៍ បានរកឃើញ ក្នុងការសិក្សាស្រាវជ្រាវរបស់គាត់ថាការគិត រកហេតុផលចំពោះការឈ្លាសវៃនៃគំនិត និងសំលៀងបិទភ្នែកសំឡឹងឲ្យឃើញពីមនោសចេតនារបស់យើងនឹងចាប់ថមថយពីអាយុជិត៣០ឆ្នាំទៅ។
ដោយហេតុផលនេះការគិតនិងពន្យារភាពចាស់ជរាទុកបាននោះគួរប្រញាប់ប្រញាល់ធ្វើឲ្យបានពីដើមដំបូងទៅ។ សាស្ត្រាចារ្យ ទីមូទី បានសិក្សាដោយការពិសោធន៍ជាមួយនឹងមនុស្សមានដែលមានសុខភាពរឹងមាំ ល្អអាយុពី១៨ ដល់៦០ឆ្នាំចំនួន២០០០នាក់អស់រយៈពេល៧ ឆ្នាំដោយការប្រើវិធីទស្សន៍ទាយប្រស្នាឲ្យពួកគេនឹកគិតពាក្យពេចន៍ និងលទ្ធផលលំអិតក្នុងរឿងផ្សេង។ លទ្ធផលដែលលោកបានរកឃើញថាក្នុងការធ្វើ ពិសោធន៍៩ក្នុងចំណោម១២របៀបថា សតិ បញ្ញា មនុស្សយើងឡើងកម្រិតកំពូលនៅពេលអាយុ២២ឆ្នាំ និងបង្ហាញសញ្ញាណថា ចុះខ្សោយទៅវិញនៅពេលអាយុបាន២៧ឆ្នាំ។ ចំពោះការពិសោធន៍ចំណេះដឹងដែលបានសន្សំកើនឡើងដូចជាការ ពិសោធន៍ក្នុងពាក្យពេជន៍ទិន្នន័យទូទៅ គេឃើញនូវមានកើនកាន់ច្រើនបានរហូតដល់អាយុ៦០ឆ្នាំឯណោះ៕
0 comments:
Post a Comment