តើ​សុដន់​ធំ​ជ្រុល​ពេក អាច​បង្កបញ្ហា​ដែរ​ឫ​ទេ ?

Advertisements
គេហទំព័រកំណើតថ្មី សូមលើកឡើង សុដន់​ធំៗ គឺជា​ការចង់បាន​រប​ស់​ស្ត្រី​មួយ ចំនួន​ជាពិសេស​អ្នកមាន​ដើមទ្រូង​សំប៉ែត ដើម្បី​ឲ្យ​មើលទៅ​សមសួន ស្លៀកពាក់​អ្វី​ក៏​ស្អាត​រហូតដល់​ស្ត្រី​មួយចំនួន​ហ៊ាន​ចំណាយ​ប្រាក់កាស ទ្រាំ​នឹង​ការឈឺចាប់​វះ​ពង្រីក​សុដន់​ឲ្យ​ធំ ។ ប៉ុន្តែ​សុដន់​ធំ​ក៏​អាច​បង្ក​ជា​បញ្ហា​បានដែរ​។ សុដន់​ធំ​ធ្វើ​ឲ្យ​អ្នក​មិនអាច​រក​អាវទ្រនាប់​ឲ្យ​សម​នឹង​ទំហំ ហើយ​សំខាន់​ជាង​នេះ គឺ​ទម្ងន់​សុដន់​។ សុដន់​ធំៗ​ទាំងនោះ អាចមាន​ទម្ងន់​រហូតដល់​ទៅ​ម្ខាង​១​គីឡូ​ក្រោម សរុបទៅ​គឺ​២​គឺ​ឡូ​ក្រោម​ឯណោះ ដោយ​លទ្ធផល​រយ​:​យូរ គឺ​វា​អាចធ្វើ​ឲ្យ​អ្នក​ឈឺ​ខ្នង ឈឺ​ស្មា ពិបាក​អង្គុយ ដើរ គេង​ជាដើម​។​ ​ក្រៅពីនេះ​បញ្ហា​ផ្សេងទៀត​មានដូចជា ស្បែក​បរិវេណ​ដើមទ្រូង​យារ​ខ្លាំង ស្បែ​កកិត​គ្នា រហូត​ឆ្លង​មេរោគ ពិបាក​ព្យាបាល ។ ម្យ៉ាងទៀត វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បញ្ហា​សតិអារម្មណ៍​ផងដែរ ដោយ​អាច​នឹងមាន​អារម្មណ៍​ថា ខ្មាស់អៀន​បាត់បង់​ទំនុកចិត្ត​។​ ​នាពេល​បច្ចុប្បន្ន គ្រូពេទ្យ​អាច​នឹង​ដោះស្រាយ ដោយ​ធ្វើការ​វះកាត់​បង្រួម មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ឡើយ គឺ​នៅតែ​អាច​បំបៅ​ដោះ​កូន ។ ប៉ុន្តែ​វា​អាច​ប៉ះពាល់​រាងកាយ ព្រោះ​ត្រូវ​ប្រើ​ថ្នាំ​សន្លប់ និង​អាច​បង្ក​ស្នាម​នៅលើ​សុដន់​ផងដែរ​៕
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment