អ្នកនាំពាក្យ៖ គ្រុនក្ដៅ និង ផ្ដាសាយ កុំប្រើថ្នាំផ្សះ
ជាថ្មីម្ដងទៀត អ្នកនាំពាក្យក្រសួងសុខាភិបាល បានទទូចដល់ក្រុមគ្រូពេទ្យ ក៏ដូចជា អ្នកជំងឺថា បើកើតមានជំងឺគ្រុនក្ដៅ ឬ ផ្ដាសាយ គឺកុំប្រើប្រាស់ថ្នាំផ្សះ ដែលជាការគំរាមកំហែងនៃភាពសុំាទៅនឹងឱសថប្រឆាំងមេរោគ។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានប្រាប់ Sabay ថា យើងចង់ផ្លាស់ប្ដូរទម្លាប់របស់គ្រូពេទ្យមួយចំនួនដែលតែងតែផ្ដល់ថ្នាំផ្សះដល់អ្នកឈឺត្រឹមគ្រុនក្ដៅ ឬ ផ្ដាសាយ។ ប្រសិនបើបងប្អូនមានអាការៈក្ដៅខ្លួន ឬ ផ្ដាសាយ គួរតែព្យាយាមព្យាបាលបែបធម្មជាតិ និង ប្រើថ្នាំត្រឹមបញ្ចុះកម្ដៅទើបល្អ។
ប្រសិនបើការព្យាបាលបែបធម្មជាតិដូចជា ហាត់ប្រាណ ញាំទឹកឲ្យបានច្រើន សម្រាកឲ្យបានច្រើន និង ប្រើថ្នាំបញ្ចុះកម្ដៅនៅតែមិនបាត់ក្នុងរយៈពេល ៣ ថ្ងៃ គឺគួរតែទៅជួបពេទ្យដើម្បីពិគ្រោះជំងឺ តែជៀសវាងទៅទិញថ្នាំផ្សំដែលលាយថ្នាំផ្សះ ព្រោះការផ្សំថ្នាំផ្សះមិនប្រយោជន៍ហើយបង្កើតភាពស៊ាំថ្នាំទៅថ្ងៃក្រោយទៀតផង។
កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាលកម្ពុជា និង អង្គការសុខភាពពិភពលោក បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីអំពីសប្ដាហ៍នៃការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងនៃភាពស៊ាំទៅនឹងសថប្រឆាំងមេរោគ។
សូមមើលសេចក្ដីប្រកាសទាំងស្រុងខាងក្រោមនេះ៖
ប្រភព៖ News.Sabay
0 comments:
Post a Comment