គេង​ថ្ងៃ​ច្រើន​ឆាប់​ស្លាប់​

Advertisements
​អ្នក​ទទួលទានដំណេក​ថ្ងៃត្រង់​ជាប្រចាំ​អាច​កើន​ហានិភ័យ​ឆាប់​ស្លាប់​។ ពួក​ជំនាញការ​ក្នុង​ក្រុម​ស្រាវជ្រាវ​បាន​តាមដាន​អ្នកស្ម័គ្រចិត្ត​ជាង ១៦០.០០​នាក់​មាន​អាយុ​ពី​៤០-៦០​ឆ្នាំ រួមមាន​ទាំង​បុរស និង​ស្ត្រី​ក្នុង​រយៈពេល​ជាង ១៣​ឆ្នាំ​។ លទ្ធផល​បង្ហាញថា អ្នកមាន​ទម្លាប់​គេង​ថ្ងៃត្រង់​ក្នុង​រង្វង់​១​ម៉ោង នោះ​ហានិភ័យ​ឆាប់​ស្លាប់​កើន​១៤% ប្រៀប​នឹង​អ្នក​មិន​គេង​ថ្ងៃត្រង់​។ ចំពោះ​អ្នកមាន​ទម្លាប់​គេង​ថ្ងៃត្រង់​អូសបន្លាយ​ជាង ១​ម៉ោង នោះ​លទ្ធភាព​ឆាប់​ស្លាប់​ឡើងដល់​៣២%​។​ ​ការស្រាវជ្រាវ​នៅបាន​វិភាគ​ផ្អែកលើ​កត្តា​ផ្សេងៗ​ដូចជា​វ័យ ,​ភេទ​,​តួលេខ BMI(The body mass index-​ខ្នាត​វាស់​ដើម្បី​កំណត់ថា​មនុស្ស​ម្នាក់​លើស​-​ខ្វះ ឬក៏​មាន​ទំងន់​គ្រប់​), ទម្លាប់​ជក់បារី និង​ហាត់ប្រាណ​។ ពិសេស​ការស្រាវជ្រាវ​នៅ​ចង្អុល​បង្ហាញថា មូលហេតុ​ធ្វើ​ឲ្យ​ដំណេក​ថ្ងៃត្រង់​អាច​បង្ក​ការបាត់​បង់ជីវិត​ឆាប់ គឺ​ផ្តើម​ពី​ជំងឺ​ផ្លូវដង្ហើម​។ ចំពោះ​មនុស្ស​វ័យក្មេង , លទ្ធភាព​នេះ​កាន់តែ​ខ្ពស់ជាង ។​ ​បណ្តា​ហានិភ័យ​បង្កប់​ក្រោយ​ដំណេក​ថ្ងៃត្រង់​នីមួយៗ​គឺ​ជំងឺ​អំពី​សួត ដូចជា​រលាក​ទងសួត និង​រលាក​សួត​។ អាស្រ័យហេតុនេះ​អត្រា​ឆាប់​ស្លាប់​សម្រាប់​មនុស្សពេញវ័យ​ទទួលទានដំណេក ថ្ងៃត្រង់​ជាប្រចាំ​កើន ២,៥​ដង ប្រៀប​នឹង​អ្នក​មិន​គេង​ថ្ងៃត្រង់​។ ឆ្នាំទៅ​មិញ​, ចិន​ក៏បាន​ដំណើរការ​ស្រាវជ្រាវ​មួយ​ដូចគ្នា​។ ដំណេក​ថ្ងៃត្រង់​ជា​សកម្មភាព​ទូទៅ​មួយ​របស់​ប្រជាជន​ប្រទេស​នេះ​។ តួលេខ​ពី​ការស្រាវជ្រាវ​បង្ហាញថា ដំណេក​ថ្ងៃត្រង់​យូរ​ជាង​៣០​នាទី ធ្វើ​ឲ្យ​កើន​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​។​ ​ទន្ទឹមនឹង​គ្រោះថ្នាក់​របស់​ដំណេក​ថ្ងៃត្រង់​វែង​ពេក​, ការស្រាវជ្រាវ​ក៏​ចង្អុលបង្ហាញ​ផលប្រយោជន៍​របស់​ដំណេក​ថ្ងៃត្រង់​ខ្លី​១ គឺ​ជួយ​បន្ថយ​ហានិភ័យ​ឈឺបេះដូង និង​ស្ត្រូ​ក​៕
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment