ជារៀងរាល់ឆ្នាំគេហទំព័រល្បីឈ្មោះ TripAdvisor តែងតែធ្វើចំណាត់ថ្នាក់រកទីកន្លែងទេសចរណ៍នានាជុំវិញពិភពលោក ឲ្យគ្រប់គ្នាបានស្គាល់ បានដឹង ហើយពេលនេះគេបានចាត់ថ្នាក់ស្វែងរកសណ្ឋាគារប្រណិតៗជុំវិញពិភពលោក ក៏ដូចជានៅទូទាំងប្រទេសក្នុងអាស៊ីផងដែរ ក្នុងពានរង្វាន់ឈ្មោះ “Travellers’ Choice Awards “។
ប្រធានផ្នែកទីផ្សាររបស់ TripAdvisor លោក Barbara Messing បានធ្វើសន្និសីទកាសែតនៅថ្ងៃពុធម្សិលមិញថា លទ្ធផលស្វែងរកសណ្ឋាគារល្អដាច់គេប្រចាំឆ្នាំរកឃើញហើយ និងមានសមាជិករបស់ TripAdvisor រាប់លាននាក់សប្បាយរីករាយចង់ឃើញលទ្ធផល។ គេហទំព័រដដែលលើកឡើងថាសណ្ឋាគារដែលជាប់បញ្ជីកំពូលទាំង១០ នៅលើពិភពលោក ត្រូវគេគិតទៅលើ សេវាកម្មល្អ គុណភាព និងតម្លៃសមរម្យ ជាអាទិភាព។
សណ្ឋាគារកំពូលទាំង១០ ប្រចាំឆ្នាំ ២០១៦ នោះរួមមាន៖
១. Umaid Bhawan Palace Jodhpur នៅទីក្រុង Jodhpur ប្រទេសឥណ្ឌា
២. Shinta Mani Resort នៅខេត្តសៀមរាប ប្រទេសកម្ពុជា
៣. Bellevue Syrene នៅទីក្រុង Sorrento ប្រទេសអ៊ីតាលី
៤. Hanoi La Siesta Hotel & Spa នៅទីក្រុងហាយណូយ ប្រទេសវៀតណាម
៥. Achtis Hotel នៅទីក្រុង Afitos ប្រទេសក្រិក
៦. Belmond Le Manoir aux Quat’Saisons នៅចក្រភពអង់គ្លេស
៧. Mirihi Island Resort លើកូនកោះ Mirihi នៃកោះម៉ាល់ឌីវ
៨. Bucuti & Tara Beach Resort Aruba Palm នៅឆ្នេរ Eagle នៃប្រទេស Aruba
៩. Calabash Luxury Boutique Hotel & Spa នៅប្រទេស Grenada
១០. Hotel Ritta Hoppner នៅប្រទេសប្រេស៊ីល
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment