ហេតុអ្វីបានជាគេដាក់ឈ្មោះថា Ronaldo?
Cristiano Ronaldo dos Santos Aveiro ជាឈ្មោះក្នុងបញ្ជីជាតិរបស់ខ្សែប្រយុទ្ធឆ្នើមក្លឹប Real Madrid បច្ចុប្បន្ន។ ម្ចាស់ពានរង្វាន់ FIFA Ballon’’dor ៣សម័យរូបនេះមានកំណើតកើតជាក្នុងគ្រួសារក្រីក្រមួយដែលមានឪពុកជាកម្មករថែសួន និង ម្ដាយជាចុងភៅ។
មុននឹង Ronaldo បច្ចុប្បន្នមានឈ្មោះបោះសម្លេងដូចសព្វថ្ងៃ អ្នកទស្សនាស្គាល់តែខ្សែប្រយុទ្ធ Ronaldo របស់ប្រេស៊ីលប៉ុណ្ណោះ។ ប៉ុន្តែឈ្មោះថា Ronaldo នេះមិនមែនមានប្រភពពី Ronaldo ប្រេស៊ីល គឺឈ្មោះនេះត្រូវបានឪពុករបស់ CR7 យកតាមអតីតប្រធានាធិបតីសហរដ្ឋអាមេរិក Ronald Reegan។
លោក Ronald Reegan មិនត្រឹមមានអតីតភាពជាប្រមុខរដ្ឋប៉ុណ្ណោះទេ លោក ជាតារាភាពយន្តដ៏ល្បីល្បាញរហូតដល់ក្លាយជានិមិត្តរូបក្នុងដួងចិត្តឪពុករបស់ Cristiano Ronaldo ផងដែរ ដូច្នេះហើយទើបបានជាលោកសម្រេចដាក់ឈ្មោះកូនបែបនេះ៕
- See more at: http://keiladaily.com/?page=detail&ctype=news&id=1128&lg=kh#sthash.CecvXxZj.dpuf
0 comments:
Post a Comment