ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំថ្ងៃដែលកើតមានឡើងនៅជុំវិញពិភពលោកសម្រាប់ថ្ងៃ ២១ មករា
១) ប្រធានាធិបតីរុស្សី លោក Vladimir Putin បានអញ្ជើញឲ្យពួក ជនជាតិ ជ្វីស(Jews) ចូលមករស់នៅក្នុងប្រទេសរុស្សី គឺនៅចំពេលកំពុងមានការកើនឡើងនៃការប្រឆាំងទៅលើជនជាតិ ជ្វីស នៅក្នុងតំបន់អឺរ៉ុប។ នៅក្នុងកិច្ចពិភាក្សាមួយ រវាង លោក Putin និងសមាជិកសហគមន៍ ជនជាតិ ជ្វីស លោកប្រធានាធិបតីរុស្សីថ្លែងថា ការរើសជនជាតិជ្វីសនៅក្នុងទ្វីបអឺរ៉ុបពេលនេះគឺមានសភាពកាន់តែអាក្រក់ជាងសម័យសង្គ្រាមលោកលើកទី ២ ទៅទៀត។
២) ក្រុមអ្នកជំនាញបានរកឃើញវត្ថុតាងថាមានភពអាថ៌កំបាំងថ្មីទី ៩ មួយទៀត ដែលមាននៅក្នុងប្រព័ន្ធព្រះអាទិត្យ។ អ្នកវិទ្យាសាស្ត្របានគិតថាមានវត្ថុមួយមានទំហំធំជាង ផែនដី ៤ ដងកំពុងស្ថិតនៅក្នុងប្រព័ន្ធព្រះអាទិត្យជាមួយផែនដី។
៣) ប្រទេស ប៉ាគីស្ថាន នៅថ្ងៃព្រហស្បតិ៍នេះបានធ្វើការកាន់ទុកជាតិមួយថ្ងៃ បន្ទាប់ពីមនុស្ស ២១ នាក់បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារទៅលើសាកលវិទ្យាល័យមួយកន្លែងនៅភាគខាងជើងប្រទេស។
៤) បន្ទាប់ពីមានការធ្លាក់ចុះខ្លាំងភាគហ៊ុនក្រុមហ៊ុន Twitter និងក្រុមហ៊ុន Square អស់រយៈពេល ១ ខែរួចមក នាយកប្រតិបត្តិលោក Jack Dorsey ដែលជាម្ចាស់ក្រុមហ៊ុនទាំងពីត្រូវគេហទំព័រ Forbes ចុះផ្សាយថាលោកលែងជាមហាសេដ្ឋីទៀតហើយ។
៥) ប្រទេស សិង្ហបុរី នៅថ្ងៃព្រហស្បតិ៍ បានចាប់ខ្លួនបុរសអាយុ ២២ ឆ្នាំមួយរូប ដោយចោទប្រកាន់ថារូបគេបានបង្ហោះសារតាមអ៊ីនធឺណិតដោយបោកថា នឹងមានការវាយប្រហារដោយគ្រាប់បែកនៅសិង្ហបុរី។
៦) នៅថ្ងៃព្រហស្បតិ៍នេះ មានជនមិនស្គាល់អត្តសញ្ញាណបានបាញ់រះ ទៅលើប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែងនៅក្នុងប្រទេស អេហ្សីប ដែលធ្វើឲ្យកងរក្សាសន្តិសុខប្រចាំតំបន់ ៥ រូបបានបាត់បង់ជីវិត។
ប្រភព៖Thebnews
0 comments:
Post a Comment