វិធីការពារ និងផលប៉ះពាល់ជំងឺគ្រុនពោះវៀន
ជំងឺគ្រុនពោះវៀន ជាជំងឺដែលកាចសាហាវបើយើងយឺតយ៉ាវក្នុងការព្យាបាលវាអាចបណ្តាលឱ្យស្លាប់បាត់បង់ជីវិត។ជំងឺនេះឆ្លងតាមរយៈ ការអនាម័យមិនស្អាត ហើយវាមិនមែនកើតទៅលើ មនុស្សចាស់ដូចមុនទេសូម្បីតែក្មេងៗដែលមានអាយុ៧ទៅ៨ឆ្នាំក៏កើតជំងឺនេះ ដែរ ។លោកវេជ្ជបណ្ឌិត នុត សម្បត្តិឯកទេសខាងជំងឺគ្រុនពោះវៀននិងជាប្រធានផ្នែកបរិស្ថានធម្មជាតិនិងជីវវិទ្យា នៃរាជបណ្ឌិតសភា កម្ពុជាបានប្រាប់ ឱ្យដឹងថា ដើម្បីបង្ការការពារជំងឺគ្រុនពោះវៀន ដំបូងឡើយគឺត្រូវអនុវត្តតាមគោលការណ៍អនាម័យដែលក្រសួងសុខាភិបាល បានលើកឡើងគឺការ ហូបស្អាតផឹកស្អាត រស់នៅស្អាត។ ត្រូវហូបទឹកដែលបានដាំពុះ (ឆ្អិន) បន្លែផ្លែឈើត្រូវលាងឱ្យស្អាតមុនពេល យកមកញ៉ាំហើយបរិស្ថាន ជុំវិញផ្ទះ ត្រូវសម្អាតឱ្យមានអនាម័យនិងត្រូវលាងសំអាតដៃឱ្យបានត្រឹមត្រូវមុនបរិភោគអាហារនិងក្រោយពេលចេញពីបន្ទប់ទឹក។លើសពីនេះទៅទៀត អនា ម័យនៅក្នុងផ្ទះបាយក៏ជារឿងសំខាន់ព្រោះសត្វល្អិតមួយចំនួនដូចជា កន្លាតកណ្តុរ ស្រមោច ជីងចក់ជាប្រភពនៃការចម្លងមួយដែរ។ម៉្យាងទៀត គេ បានរកឃើញថាសត្វកន្លាតនាំឱ្យមានជំងឺគ្រុនពោះវៀនច្រើនជាងគេក្នុងចំណោមសត្វល្អិតចង្រៃ។ជំងឺគ្រុនពោះវៀនវាផ្តល់ផលប៉ះ ពាល់ យ៉ាងខ្លាំង មកលើគ្រួសារដែលមានសមាជិកកើតជំងឺគ្រុនពោះវៀនវាធ្វើឱ្យបាត់បង់កម្លាំងពលកម្មខាតបង់ថវិកា ពេលវេលាហើយបើការ ព្យាបាលមិនបាន ត្រឹមត្រូវនឹងអាចគ្រោះថ្នាក់ដល់អាយុជីវិតព្រោះមេរោគរាលដាលពេញខ្លួនដល់ខួរក្បាល និងបេះដូងដូច្នេះការពិនិត្យជំងឺចាំបាច់ ត្រូវជួបវេជ្ជបណ្ឌិត ដែលមានឯកទេស។ដូចនេះដើម្បីការពារសុខភាពឱ្យបានល្អ គឺត្រូវចេះអនាម័យ រស់នៅស្អាតហូបស្អាតផឹកស្អាត ទើបជាការល្អប្រសើរ ៕
0 comments:
Post a Comment