អាហារជួយឲ្យអ្នកគេងលក់ ស្កប់ស្កល់
ប្រសិនបើយើង ទទួលទានដំណេក បានស្កប់ស្កល់នៅពេលក្រោកពី ដំណេកមកវិញ គឺប្រាកដជាមានអារម្មណ៍ស្រស់ថ្លាមានកំលាំងមាំមួន ជឿជាក់ចំពោះ ខ្លួនឯង។ ខាងក្រោមនេះគឺ ជាប្រភេទអាហារដែលជួយឲ្យលោកអ្នក ទទួលទានដំណេក លក់ស្កប់ស្កល់់។
1-ផ្លែឈើរីៈ ប្រភេទផ្លែឈើម្យ៉ាង ដែលមានផ្ទុកនូវ សារធាតុម៉េឡាតូនីន ដែលអាចជួយទ្រទ្រង់ និងការពាររាងកាយ លោកអ្នកឲ្យឆាប់ ងងុយគេង និងទទួលដំណេក បានលក់ស្កប់ស្កល់ល្អ។
2-តែបៃតងៈ ជាប្រភេទរុក្ខជាតិធម្មជាតិ ដែរមានផ្ទុកទៅដោយសារធាតុម្យ៉ាងដែលធ្វើឲ្យលោកអ្នកទទួលទាន ដំណេកបានលក់យ៉ាង ស្កប់ស្កល់។ប៉ុន្តែលោកអ្នកត្រូវ ទទួលទានតែបៃតង ក្តៅៗ១ថ្ងៃ១ពែង។
3-ផ្លែចេកៈ ជាប្រភេទផ្លែឈើ ដែលសម្បូរទៅដោយ សារធាតុប៉ូតាស្យូម និងម៉ាញេស្យូមដែលជួយកាតបន្ថយនៅការគិតច្រើន និងធ្វើឲ្យចលនារបស់សាច់ដុំបានសម្រាកគ្រប់គ្រាន់ ដែលជាហេតុធ្វើឲ្យ លោកអ្នកទទួលទាន ដំណេកបានលក់ស្កប់ស្កល់៕
0 comments:
Post a Comment