ការសិក្សា៖ អង្គុយច្រើនពេកនាំអោយអាយុខ្លី

Advertisements
យោងតាមការសិក្សាមួយរបស់ប្រទេសអូស្ត្រាលីដែលបានសម្លឹងមើលអត្រាមរណៈភាពនៅអំឡុងរយៈពេល បីឆ្នាំកន្លងមកបានឲ្យដឹង ថាមនុស្ស ដែលបានចំណាយពេលជាច្រើនអង្គុយនៅតុឬនៅ មុខទូរទស្សន៍ទំនងជាមានអត្រាស្លាប់ច្រើនជាងអ្នកដែលអង្គុយត្រឹមតែពីរបីម៉ោងក្នុងមួយថ្ងៃ។ក្រុមអ្នកស្រាវជ្រាវ ដែលលទ្ធផលធ្វើតេស្តិ៍របស់ពួកគេលេចឡើងនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រArchives of Internal Medicine បានរកឃើញ ថាទំនាក់ទំនងរវាងការអង្គុយច្រើនពេកនិងអាយុខ្លីពាក់ព័ន្ធគ្នាបំផុត នៅពេលដែលពួកគេវិនិច្ឆ័យពីកម្រិតដែលមនុស្ស ហាត់ប្រាណសមល្មមនិង មនុស្សហាត់ប្រាណខ្លាំងក្លារួមទាំងទម្ងន់របស់ពួកគេនិងការវាស់ស្ទង់ពីសុខភាពផ្សេងៗទៀត។ពួកគេបានបន្ថែមថាការស្រាវជ្រាវនោះផ្តល់នូវយោ បល់ថាការផ្លាស់ប្តូរពេលវេលាខ្លះៗពីការអង្គុយទៅជាការមានសកម្មភាពផ្នែករាងកាយស្រាលៗ ដូចជាការដើរយឺតៗ ឬកិច្ចការកំប៉ិកកំប៉ុកឲ្យស កម្មប្រហែលជាមានអត្ថប្រយោជន៍សំខាន់ជាយូរអង្វែង។បណ្ឌិតHidde van der Ploegប្រធាននិពន្ធមកពីសាកលវិទ្យាល័យស៊ីដនីសម្រាប់ ការសិក្សាថ្មីនេះបាននិយាយថា“នៅពេលដែល យើងផ្តល់សារឲ្យមនុស្សម្នាស្តីអំពីកម្រិតសកម្មភាពរាងកាយដែលពួកគេគួរតែធ្វើនោះយើង ក៏ចាំបាច់ត្រូវពិភាក្សាជាមួយពួកគេស្តីអំពីការកាត់បន្ថយចំនួនម៉ោងដែលពួកគេត្រូវចំណាយលើការអង្គុយជារៀងរាល់ថ្ងៃផងដែរ”៕
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment