៥ចំណុច​ដែល​ស្ត្រី​ប្រាថ្នា​ចង់បាន ពេល​ឡើង​សមរភូមិ​ប្រយុទ្ធ​!

Advertisements


ចំណេះគួរដឹង៖ ១. ចង់​ឲ្យ​ដៃគូ​បបោសអង្អែល​មុនពេល​រួមភេទ​ ចំណុច​មួយ​សំខាន់បំផុត​នៃ​សកម្មភាព​រួមភេទ គឺ​ការ​បបោសអង្អែល ។ ការ​បបោសអង្អែល​មុន ពេល រួមភេទ គឺជា ប្រការ​ចាំបាច់​ត្រូវធ្វើ ពីព្រោះ​វា​ជាការ​ធ្វើឱ្យ​ស្ដ្រី ជិត​ឈានដល់​ចំណុចកំពូល ។ ការធ្វើឱ្យ ស្ដ្រី មាន​អារម្មណ៍​ស្រើប​ស្រាវ អាចជា​ពាក្យសំដី ផងដែរ ហេតុ​ដូច​ច្នេះ ចូរ​សាកល្បង នូវ​វិធីសាស្ដ្រ​តាមតែ​អ្នក​អាចធ្វើ​ទៅបាន​ដូចជា ការចាប់ផ្ដើម ដោយ​ការ​ថើប ស្ទា​បបោសអង្អែល​រាងកាយ របស់​នាង​ថ្នមៗ ជន្លេញ​រាងកាយ​របស់​នាង និង​សាកល្បង​និយាយ​ពី សកម្មភាព ស្រើបស្រាល ដែល​នឹង​កើតមាន​បន្ទាប់ ។​
២.​ចង់បាន​បរិយាកាស​ដ៏​រ៉ូ​មែន​ទិ​ក​
ស្ដ្រី​ពេញចិត្ដ​មនុស្ស​ប្រុស​ដែល​ធ្វើឱ្យ​នាង​រំជួល​ចិ​ត្ដ​។ ពាក្យសំដី​ផ្អែមល្ហែម និង​កាយវិការ​នៃ​ភាព​រំជួលចិត្ត មិន​ត្រឹមតែ ធ្វើឱ្យ​នាង​មាន​អារម្មណ៍​កក់ក្ដៅ​ប៉ុណ្ណោះ​ទេ ថែមទាំង​ភ្ញោ​ច​អារម្មណ៍​ផ្លូវភេទ​របស់​នាង​ទៀតផង​។ ការអុជ​ទៀន ការចាក់ សំឡេង​តន្ដ្រី​រ៉ូ​មែន​ទិ​ក ដែល​នាង​ចូល​ចិ​ត្ដ និង​ការ​រោយ​ផ្កា​នៅលើ​គ្រែ​គេង ទាំងអស់នេះ​គឺជា​សកម្មភាព ដ៏​សែន មនោ​រម្យ​សម្រាប់​ស្ដ្រី ។

៣. មិន​ចង់​ឲ្យ​ដៃគូ​ប្រញាប់ប្រញាល់​ក្នុងការ​រួមភេទ​ពេក​
​ស្ដ្រី​ភាគច្រើន​មិន​ទទួលយក សេចក្ដី​ស្នេហ៍​ក្នុង​រយៈពេល ១​នាទី​នោះទេ ផ្ទុយទៅវិញ​នាង​ប្រាថ្នា​ចង់ឱ្យ​ដំណើរ ស្នេហា​នោះ ប្រ​ព្រឹ​ត្ដទៅ​សន្សឹមៗ និង​រលូន​ទៅមុខ ។ ត្រូវ​យល់ដឹង​ពី​ស្ថាន​ការ ប្រើ​ពេលវេលា​បបោសអង្អែល និង​ស្ទាប​នាង​ហើយ​សកម្មភាព​ទាំងអស់នេះ នឹង​ធ្វើឱ្យ​ស្ដ្រី​មាន​សេចក្ដីសុខ ។ លើសពីនេះទៅទៀត ចូរ​ឱប​នាង ខណៈពេល​អ្នក​សំឡឹងមើល​កែវភ្នែក​របស់​នាង ។ និយាយ​ឱ្យ​ខ្លី បុរស​ត្រូវតម្រូវ​ចិ​ត្ដ កាយ និង​ព្រលឹង​របស់​នាង ឱ្យ​ស្លង់​ក្នុង​សេចក្ដីស្នេហា ។​
៤. ចង់បាន​ការជជែក​គ្នា​លើ​គ្រែ​គេង​
ភាគច្រើន​បុរស​មានការ​ស្ទាក់ស្ទើរ ក្នុងការ​និយាយ​រឿង​ផ្ទាល់ខ្លួន នៅលើ​គ្រែ​គេង​ណាស់ ។ តួយ៉ាង​ដូចជា​និយាយ អំពី​មុខតំណែង ឬអ្វីៗ​ទាក់ទង​ទៅ​ហ្នឹង​ដំណើរការ រវាង​សេចក្ដីស្នេហា​ប្ដី ប្រពន្ធ ។ គន្លឹះ​ឆ្ពោះទៅកាន់​សម្ព័ន្ធភាព ផ្លូវកាយ​ដ៏​ប្រសើរ​មួយ គឺ​ការប្រាស្រ័យ​ទាក់ទង ។​
វា​មាន​សារៈសំខាន់​ខ្លាំងណាស់ ក្នុងការ​ប្រាស្រ័យ​ទាក់ទង​អំពី បញ្ហា​ផ្លូវភេទ ដោយ​មិនមាន​ការស្ទាក់ស្ទើរ​ជាមួយ​ដៃគូ​របស់​អ្នក ។ ការ​ប្រ​ព្រឹ​ត្ដ​ហួសហេតុ នៃ​សកម្មភាព​រួមភេទ​ចំពោះ នាង​គួរ​ត្រូវ​ចៀសវាង លើកលែងតែ​នាង​ធ្វើ​នូវ សកម្មភាព​ហួសហេតុ​នេះ ដោយ​ខ្លួនឯង ។​
៥. ចង់បាន​អារម្មណ៍​ភ្ញាក់ផ្អើល
​ស្ដ្រី​ចូល​ចិ​ត្ដ​អារម្មណ៍​រំភើប​ណាស់ ដូច​ច្នេះ ហេតុអ្វី​ក៏​មិន​ធ្វើឱ្យ នាង​មាន​អារម្មណ៍ ភ្ញាក់ផ្អើល​នៅលើ គ្រែ​ទៅ​! អារម្មណ៍ ភ្ញាក់ផ្អើល​នឹងធ្វើ​ឱ្យ សម្ព័ន្ធភាព​ផ្លូវកាយ​រឹតតែ​ស្និទ្ធស្នាល​ថែមទៀត ៕ ​
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment