ទម្លាប់អាក្រក់ទាំង ៧ ដែលបង្វែរខ្លួនអ្នកពីមនុស្សឆ្លាតទៅជាមនុស្សល្ងង់
១) ការកាន់ដបស្រាពេលទទួលទានសុរា
ការស្រាវជ្រាវមួយរកឃើញថា មនុស្សដែលកាន់ដបស្រា ត្រូវបានគេមើលឃើញថា មិនសូវមានភាពឆ្លាតវៃដូចអ្នកដែលកាន់កែវនោះឡើយ។
២) ការប្រើពាក្យ ឬ ប្រយោគខុសក្បួន
មានពាក្យ ឃ្លា ប្រយោគច្រើនណាស់ ដែលអាចធ្វើឲ្យមនុស្ស ភាន់ច្រឡំ ឬ ពិបាកយល់ប្រសិនបើអ្នកអាចជៀសវាងបាន បង្ហាញថាអ្នកជាមនុស្សឆ្លាត។
៣) ការដើរលឿនពេក ឬ យឺតពេក
នៅពេលដែលអ្នកដើរជាក្រុម អ្នកត្រូវប្រាកដថាដំណើររបស់អ្នកគួរតែកុំលឿនពេក ឬ កុំយឺតពេក គឺឲ្យសមល្មមជាមួយនឹងមនុស្សដទៃទៀត។ ការស្រាវជ្រាវបានលើកឡើងថា មនុស្សដែលដើរយឺត ឬ ដើរលឿន ជាងមនុស្សនៅជុំវិញខ្លួនដែលកំពុងរួមដំណើរជាមួយគ្នា បង្ហាញថា អ្នកជាមនុស្សមិនសូវមានភាពឆ្លាតវៃ និង មិនសូវមានសមត្ថភាពធ្វើការងារបានល្អឡើយ។
៤) ការមិនចេះប្រើខ្សែភ្នែកពេលសន្ទនាគ្នា
ពេលនិយាយជាមួយនរណាម្នាក់ ឬ សម្ភាសន៍ការងារ អាចបណ្ដាលមកពីអ្នកភ័យ ទើបធ្វើឲ្យអ្នកមិនហានសម្លឹងមើលចំភ្នែកពួកគេទាំងនោះ ការមើលចុះក្រោម ឬ មើលឡើងលើពេលនិយាយជាមួយនរណាម្នាក់ នេះជាសកម្មភាពដ៏អាក្រក់មួយដែលអ្នកគួរជៀសវាង។ ការស្រាវជ្រាវបង្ហាញឲ្យឃើញថាការសម្លឹងចំភ្នែកនរណាម្នាក់ពេលកំពុងនិយាយគ្នាបង្ហាញថាអ្នកជាមនុស្សកាន់តែមានភាពឆ្លាតវៃ។
៥) ការដោះសារនៅកន្លែងការងារ
ទោះបីជាអ្នក ទទួលរងអារម្មណ៍ខកចិត្តយ៉ាងណាក៏ដោយនៅកន្លែងការងារ ចំពោះអ្វីដែលបានធ្វើខុស អ្នកមិនគួរដោះសា ឬ ឈានរហូតទៅដល់ការស្បថនោះទេ ព្រោះធ្វើឲ្យអ្នកមើលមិនមានភាពឈ្លាសវៃក្នុងការងារ។
៦) ការធ្វើមុខក្រញូវ ឬ ចងចិញ្ចើម
ការធ្វើមុខក្រញូវ ឬ ចងចិញ្ចើម មិនត្រឹមតែបង្ហាញពីភាពមិនរាក់ទាក់ប៉ុណ្ណោះទេ ហើយវាថែមទាំងធ្វើឲ្យអ្នកត្រូវបានគេមើលឃើញ បាត់នូវភាពវៃឆ្លាតរបស់ខ្លួន ដែលខុសពីអ្វីជាការពិតរបស់អ្នក។
៧) ការភ័យខ្លាចចំពោះការស្នើសំយោបល់ពីនរណាម្នាក់
បើយោងតាមការស្រាវជ្រាវ មនុស្សគិតថា ការស្នើសំពីមិត្តរួមការងារ សម្រាប់នូវដំបូន្មានឬយោបល់ណាមួយ នឹងធ្វើឲ្យពួកគេមើលទៅហាក់បីដូចជាខ្លួនឯងគ្មានសមត្ថភាព។

0 comments:
Post a Comment