សិចស្រណុកស្រួល លុះត្រាតែគូរស្នេហ៍យល់ចិត្ត
រឿងសំខាន់របស់សិច គឺកើតឡើងពីអារម្មណ៍ ប្រសិនបើគ្មានអារម្មណ៍ទេ ទោះបីអាចប្រព្រឹត្តទៅបានក៏ពិតមែន ប៉ុន្តែមិនទទួលបាននូវភាពស្រណុកស្រួលក្នុងតម្រេកកាមគុណនេះឡើយ ។ខាងក្រោមនេះ គឺជាដំណោះស្រាយដែលពាក់ព័ន្ធនឹងអារម្មណ៍មុននឹងឈានទៅដល់ការរួមភេទ ។
-អារម្មណ៍ និងរាងកាយ ៖ សិចកើតឡើងដោយសារអារម្មណ៍ ប្រសិនបើអារម្មណ៍កើតមានក៏ដោយ ប៉ុន្តែបើស្ថានភាពរាងកាយមិនទាន់ប្រុងប្រៀបសម្រាប់សិចទេនោះក៏សិចមិនអាចដំណើរការទៅតាមចិត្តដែលយើងចង់បានដែរ ។
-រកមូលហេតុមិនស្រណុកស្រួល ៖ ពេលខ្លះអ្នកដឹងពីបញ្ហាបាន ប៉ុន្តែអ្នកមិនព្រមដោះស្រាយបញ្ហាភ្លាមៗ នោះទេ ដោយគិតថា ទុកវាឱ្យទៅតាមដំណើរ ព្រោះដោយសារមិនចង់ប្រឈមមុខជាមួយវា ។ ឯការស្វែងរកឱ្យឃើញពីមូលហេតុ ក៏មិនមែនជាការងាយស្រួលឡើយ ។ រឿងសេចក្តីសុខនៃតម្រេកកាមគុណនេះ គឺជារឿងដែលអ្នកទាំងពីរត្រូវស្វែងរកឱ្យឃើញវាពុំមែនជារឿងសម្រាប់ភាគីបុរសតែម្នាក់នោះទេ ។ ចំណែកស្ត្រីដើម្បីទទួលបានសេចក្តីសុខដល់កម្រិតកំពូលក៏ត្រូវហ៊ានជជែករកមូលហេតុនៃការរួមភេទ ដែលប្រព្រឹត្តទៅមិនមានភាពស្រណុកស្រួលដូចដែលចិត្ត ខ្លួនឯងចង់បាននោះផងដែរ ។
-រួមគ្នាដោះស្រាយបញ្ហា ៖ ការនិយាយពិភាក្សាដោយមិនទម្លាក់កំហុសឱ្យគ្នា នឹងធ្វើឱ្យអ្នករកឃើញនូវបញ្ហា ។ នៅពេលរកឃើញបញ្ហាហើយត្រូវរួមគ្នាដោះស្រាយកង្វល់ដែលកើតមានក្នុងចិត្តរបស់អ្នក ដើម្បីកាត់បន្ថយនូវភាពតានតឹងនៅក្នុងអារម្មណ៍ ។
-អ្វីដែលមិនចូលចិត្តត្រូវបាប់គ្នាឱ្យដឹង ៖ ការមិនយល់ចិត្តយកថ្លើមគ្នា អ្នកនឹងទទួលបាននូវភាពសៅហ្មងមកឱ្យខ្លួនឯង ។ ទោះបីអ្នកព្យាយាមរួមភេទ ដើម្បីបំពេញចិត្តប្តីក៏ដោយបើរាងកាយមិនតបស្នងក៏គ្មានភាពស្រណុកស្រួលអ្វីឡើយ ។ នៅទីបញ្ចប់វានឹងធ្វើឱ្យខូចអារម្មណ៍របស់អ្នកទាំងពីរ ។ ដូចនេះ អ្នកទាំងពីរត្រូវតែប្រាប់គ្នាឱ្យបានដឹងពីបំណងរបស់ខ្លួន ។
-សិចត្រូវការពេលវេលា ៖ ការឡើងគ្រែដោយសង្ឃឹមថា អវយវៈភេទរបស់ខ្លួនឯងឡើងរឹង ឬរបស់ស្ត្រីមានទឹករំអិលចេញមកផ្សើមភ្លាមៗនោះ វាពុំមែនជារឿងពិតឡើយ ។ ករណីនេះមានតែនៅក្នុងសាច់រឿងវីដេអូសិចប៉ុណ្ណោះ ។ វិធីត្រឹមត្រូវគឺអ្នកនិងគូស្នេហ៍ស្ថិតនៅលើគ្រែជាមួយគ្នា ទាំងសម្លៀកបំពាក់នែបនិត្យកៀកកើយ និយាយរឿងអនុស្សាវរីយ៍ឱ្យគ្នាស្តាប់ទៅវិញទៅមកច្របាច់ធ្វើម៉ាស្សាឱ្យគ្នា ទៅវិញទៅមកដើម្បីបំបាត់នូវភាពតប់ប្រមល់ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយធូរស្បើយមុននឹងចាប់ផ្តើមរួមស្នេហ៍ជាមួយគ្នា ៕
0 comments:
Post a Comment