កម្រង​ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់ៗ​កើត​មាន​ឡើង​នៅ​ជុំវិញ​ពិភពលោក​សម្រាប់​ថ្ងៃ ០៥ មករា

Advertisements
១) លោក Barack Obama កំពុង​រុះរើ​ច្បាប់​នៃ​ការ​ប្រើប្រាស់​អាវុធ ដោយ​តម្រូវ​ឲ្យ​មាន​ការ​ស៊ើប​ប្រវត្តិ​ឲ្យ​បាន​ច្បាស់​សម្រាប់​អ្នក​លក់ និង អ្នក​ទិញ​មិន​ថា​ទិញ​តាម​អនឡាញ ឬ តាម​ការ​តាំង​ពិព័រណ៍​នោះ​ទេ នេះ​ជា​ច្បាប់​ថ្មី​របស់​សេតវិមាន​ដើម្បី​ទប់​ស្កាត់​អំពើ​ហិង្សា។ ២) កិច្ច​ប្រជុំ​នៅ​ក្នុង​រដ្ឋ​សភា​អង់គ្លេស​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​បង្ហាញ​ថា ចក្រភព​អង់គ្លេស​គួរ​ទទួល​យក​ជន​ភៀស​ខ្លួន​ចំនួន ៣ ០០០ នាក់​​ជា​កុមារ​ដែល​ពួក​គេ​បាន​ដើរ​ឆ្លង​ចូល​អឺរ៉ុប​តែ​ឯង​ ដោយ​នេះ​ជា​វិធី​នៃ​ការ​កាត់​បន្ថយ​ការ​ជួញ​ដូរ​មនុស្ស។ ៣) ប្រទេស អារ៉ាប៊ីសាអ៊ូឌីត កំពុង​តែ​ធ្វើ​ឲ្យ​ខ្លួន​ឯកោ​កាន់​តែ​ខ្លាំង​នៅ​លើ​ឆាក​អន្តរជាតិ រី​ឯ​ប្រទេស អ៊ីរ៉ង់​វិញ កំពុង​កើន​ឥទ្ធិពល​ក្នុង​តំបន់​ ដែល​នាំ​ឲ្យ​ប្រទេស​មួយ​នេះ​ធ្លាក់​ចុះ​ទ្វេដង​ ស្តី​ពី​ការ​ការពារ​ផលប្រយោជន៍​ផ្ទាល់​ខ្លួន នេះ​បើ​យោង​តាម​អ្នក​វិភាគ​ភូមិសាស្ត្រ​នយោបាយ Eurasia Group។ ៤) បេសកកម្ម​ស្វែង​រក​ការ​ពិត​នៃ​អង្គការ​ប្រឆាំង​អាវុធ​គីមី​សាកល​រក​ឃើញ​ថា មនុស្ស​មួយ​ចំនួន​នៅ​ស៊ីរី កំពុង​រង​ផល​ប៉ះពាល់​ ដោយ​ឧស្ម័ន​គីមី ដ៏​កាច​សាហាវ​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ។ ៥) អ្នក​ជំនាញ​ភូមិសាស្ត្រ​នយោបាយ​បាន​ព្យាករណ៍​ថា ក្រុម​ភេរវនិយម រដ្ឋ​ឥស្លាម ISIS នឹង​នៅ​បន្ត​មាន​បញ្ហា​ដោះ​ស្រាយ​មិន​បាន​សម្រាប់​ឆ្នាំ ២០១៦ នេះ ព្រោះ​មាន​បណ្ដា​ប្រទេស​ជា​ច្រើន​បាន​បើក​ការ​វាយ​ប្រហារ​តាម​ដែន​អាកាស​ទៅ​លើ​ក្រុម​ ISIS ទាំង​នៅ​ស៊ីរី និង អ៊ីរ៉ាក់។ ៦) ស្ថាបនិក និង ជា​នាយក​ប្រតិបត្តិ ក្រុមហ៊ុន Facebook បាន​បន្ថែម​សកម្មភាព​ហាត់​ប្រាណ​បន្ថែម​ទៀត​សម្រាប់​ឆ្នាំ ២០១៦ ដោយ​លោក​មាន​បំណង​រត់​ឲ្យ​បាន​ ១ ម៉ាយ ស្មើ​នឹង ១,៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ថ្ងៃ ឬ រត់​ឲ្យ​បាន ៣៦០ ម៉ាយ ស្មើ​នឹង ៥៨៧ គីឡូម៉ែត្រ ក្នុង​មួយ​ឆ្នាំ។
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment