ល្បិចពីរយ៉ាង ជួយឱ្យស្បែកសភ្លឺរលោង មានសុខភាពល្អ
ស្បែក គឺជាផ្នែកមួយ ដ៏មានសារៈសំខាន់បំផុត នៃសម្រស់ បុរស និង ស្រ្តី ដែលជាភាពទាក់ទាញ ដំបូងបំផុត នៅដែលមាននរណា ចាប់អារម្មណ៍ ឬ ពេញចិត្តអ្នក។
ខាងក្រោមនេះ ជាវិធីងាយៗ មួយចំនួន សំរាប់ការពារ និង ថែរក្សាស្បែក ឱ្យមានសុខភាព ស ទន់ ភ្លឺ រលោង៖
១/ ការពារស្បែកពីពន្លឺព្រះអាទិត្យ
នេះជាវិធីមួយ មួយក្នុងចំណោមវិធី ដ៏មានសារៈសំខាន់បំផុតដើម្បីថែរក្សាស្បែករបស់អ្នកពីពន្លឺព្រះអាទិត្យ។ ការប៉ះពាល់ព្រះអាទិត្យអាចបណ្តាលឱ្យស្បែកជ្រួញឆាប់ចាស់និង បង្កឱ្យមានបញ្ហាស្បែកផ្សេងៗ ទៀត ដូចជាជំងឺមហារីកស្បែក។
ចំពោះការការពារ អ្នកអាចប្រើឡេការពារកំដៅថ្ងៃ ជារៀងរាល់ ពីរម៉ោង ឬ ច្រើនជាងនេះ ប្រសិនបើអ្នកកំពុងហែលទឹក ឬ បែកញើស ពេលទៅលេងសមុទ្រ។
ជៀសវាង ពីពន្លឺព្រះអាទិត្យ នៅម៉ោង ១០ ព្រឹក និងម៉ោង ៤ រសៀល នៅពេល ដែលកាំរស្មីព្រះអាទិត្យ ព្រោះជាពេលដែលព្រះអាទិត្យបញ្ចេញពន្លឺខ្លាំងបំផុត។
២/ កុំជក់បារី
ការជក់បារី ធ្វើឱ្យស្បែកមើលទៅ ឆាប់ចាស់ជាងអាយុ និង ធ្វើឱ្យស្បែកជ្រួញ និងធ្វើឱ្យសសៃឈាមស្ទះនៅស្រទាប់ខាងក្រៅនៃស្បែក ដែលបន្ថយលំហូរឈាម។ ស្បែកនឹងចុះថយ នៃអុកស៊ីសែន និង សារធាតុចិញ្ចឹមដែលមានសារៈ សំខាន់ដល់សុខភាពស្បែក។ ជាពិសេស ធ្វើឱ្យបបូរមាត់ ធ្មេញ ខ្មៅ និង មានក្លិនមាត់មិនល្អ៕
0 comments:
Post a Comment