ISIS បញ្ជូនសកម្មប្រយុទ្ធខ្លួន មកកាន់ភាគខាងត្បូងប្រទេសថៃ ដើម្បីអូសទាញអ្នកកាន់ម៉ូស្លីម ឲ្យចូលរួមជាមួយក្រុមខ្លួន

Advertisements
(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អ៊ូចា បានថ្លែងឲ្យដឹងនៅថ្ងៃព្រហស្បត្តិម្សិលមិញនេះថា មានជនសង្ស័យ ៣នាក់ ទំនងជាសមាជិកក្រុម ISIS បានមកទំនាក់ទំនងជាមួយមេដឹកនាំសាសនាម៉ូស្លីមនៅខេត្ត Narathiwat ជាប់ព្រំដែនម៉ាឡេស៊ី នេះបើយោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្ដិ៍ នៅថ្ងៃទី២២ ខែមករា។
លោកនាយករដ្ឋមន្ត្រីថៃរូបនេះ បានបញ្ជាក់ថាទៀតថា ជនសង្ស័យទាំង៣នាក់នោះ មានសញ្ជាតិឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងសិង្ហបុរី ដោយពួកគេបានជួបជាមេដឹកនាំម៉ូស្លីម ព្រមទាំងបានផ្ដត់ផ្គង់ថវិកាមួយចំនួនដល់វិហារម៉ូស្លីម និងបានស្នើសុំទៅកាន់ជនម៉ូស្លីម ដែលរស់នៅតំបន់នោះឲ្យចូលរួមជាមួយក្រុម ISIS ប៉ុន្តែគេមិនបានដឹងថា មានអ្នកព្រមចូលរួម ឬអត់នោះទេ។ មានសេចក្ដីរាយការណ៍ក្រៅផ្លូវការថា ជនសង្ស័យទាំង ៣នាក់នោះ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ប៉ុន្តែលោក ប្រាយុទ្ធ ចាន់អ៊ូចា បានច្រានចោលថា អាជ្ញាធរថៃមិនបានចាប់ខ្លួនជនទាំង៣នាក់នោះទេ ហើយប៉ូលិសប្រចាំខេត្ត Narathiwat ក៏បានបញ្ជាក់ថា ពុំមានជនសង្ស័យពាក់ព័ន្ធក្រុម ISIS ផងដែរ៕
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment