ក្រោយពីអានអត្ថបទនេះហើយទើបដឹងថា ហេតុអ្វី ប៉ មានឥទ្ធិពលដល់ថ្នាក់នេះ!
ដូចពាក្យចាស់បុរាណពោលថា “ទូកទៅ កំពង់នៅ”
ប៉ ទូកទៅ កំពង់នៅ ថ្វីបើរូបរាងកាយ សង្ខារ បានឃ្លាតឃ្លាលាចាកលោកនេះជានិច្ចនិរន្តរ៍ទៅហើយក្តី ប៉ុន្តែអំពើល្អរបស់ ប៉ មិនសាបសូន្យទៅតាមការរលាយបង់នៃវិញ្ញាណខន្ធឡើយ។ ចុងក្រោយនេះ ប៉ ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ រ៉ាម៉ាធីបឌី (រាមាធិបតី) លើកតម្កើង ប្រដូចទៅនឹងគ្រូពេទ្យម្នាក់ដែលមានតែការបរិច្ចាគ លះបង់។ លើសពីនេះ លោកបានទទួលកិត្តិយសដ៏កម្រ ដោយទទួលបានការប្រទានភ្លើងសពពីព្រះមហាក្សត្រថៃទៀតផង។
ក្រោយពីអានអត្ថបទនេះហើយទើបដឹងថា ហេតុអ្វី ប៉ មានឥទ្ធិពលដល់ថ្នាក់នេះ! រហូតដល់ព្រះមហាក្សត្រថៃមកប្រទានភ្លើងដល់សព ប៉ នេះជាកិត្តិយសដ៏ធំធេងណាស់…Posted by admin | On 25 January,2016 | In កំសាន្ត ដូចពាក្យចាស់បុរាណពោលថា “ទូកទៅ កំពង់នៅ”
ប៉ ទូកទៅ កំពង់នៅ ថ្វីបើរូបរាងកាយ សង្ខារ បានឃ្លាតឃ្លាលាចាកលោកនេះជានិច្ចនិរន្តរ៍ទៅហើយក្តី ប៉ុន្តែអំពើល្អរបស់ ប៉ មិនសាបសូន្យទៅតាមការរលាយបង់នៃវិញ្ញាណខន្ធឡើយ។ ចុងក្រោយនេះ ប៉ ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ រ៉ាម៉ាធីបឌី (រាមាធិបតី) លើកតម្កើង ប្រដូចទៅនឹងគ្រូពេទ្យម្នាក់ដែលមានតែការបរិច្ចាគ លះបង់។ លើសពីនេះ លោកបានទទួលកិត្តិយសដ៏កម្រ ដោយទទួលបានការប្រទានភ្លើងសពពីព្រះមហាក្សត្រថៃទៀតផង។
អស់រយៈពេលជាងពីរខែនៃការព្យាបាលក្នុងមន្ទីរពេទ្យ រ៉ាម៉ាធីបឌី ក្រោមការយកចិត្តទុកដាក់នៃក្រុមគ្រូពេទ្យ និង សំឡេងបួងសួងសុំឱ្យ ប៉ ជាសះស្បើយពីសំណាក់អ្នកគាំទ្រគ្រប់ទិសទី តែក៏ពុំបានជួយឱ្យកើតមានបាដិហារិយ៍ណាមួយឡើយ។ ទីបំផុត ប៉ ក៏បានលាចាកលោកក្នុងជន្មាយុ៣៧ឆ្នាំ កាលពីវេលាម៉ោង ១១ និង៥០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ក្នុងមន្ទីរពេទ្យ រ៉ាម៉ាធីបឌី។ ប៉ ត្រូវបានគេនាំចូលទៅសង្គ្រោះនៅមន្ទីរពេទ្យនេះ ដោយជំងឺគ្រុនឈាមប្រភេទធ្ងន់។
កាលពីខែសីហា ឆ្នាំ២០១៥ ប៉ ចូលទៅព្យាបាលអាការជំងឺដែលមិនដឹងមូលហេតុច្បាស់លាស់ នៅមន្ទីរពេទ្យឯកជនមួយ បន្ទាប់ពីត្រឡប់ពីស្រុកកំណើត នៅខេត្តបុរីរាំុ ។ ជំហានដំបូង ពេទ្យពិនិត្យឃើញថា ប៉ មានជំងឺគ្រុនឈាមទើបត្រូវតែទទួលព្យាបាល។ ប៉ុន្តែ ពីមួយថ្ងៃទៅមួយថ្ងៃ អាការរបស់ ប៉ ពុំបានធូរស្បើយឡើយ។ ទីបំផុត លោកក៏ប្តូរទៅព្យាបាលនៅមន្ទីរពេទ្យ រ៉ាម៉ាធីបឌី ចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ហើយបន្ទាប់ពីព្យាបាលបានមួយថ្ងៃ អាការរបស់ ប៉ ក៏ចុះស្រុតខ្លាំងឈានដល់ស្ថានភាពគ្រោះថ្នាក់ ដោយកើតអាការថ្លើម និង ក្រលៀនអសកម្មភ្លាមៗ។ ជាមួយគ្នានេះ ក៏មានឈាមហូរច្រើនចូលទៅក្នុងស្រោមសួតឆ្វេង បណ្តាលឱ្យកើតមានចលនាដង្ហើមខុសប្រក្រតី និង បេះដូងលោតខុសចង្វាក់។ ក្រុមគ្រូពេទ្យ ក៏ចាប់ផ្តើមប្រើឧបករណ៍លាងឈាម និងគ្រឿងជំនួយដង្ហើមចាប់ពីពេលនោះមក រួមទាំងវះកាត់បញ្ឈប់ឈាមនៅស្រោមសួតខាងឆ្វេង។
ក្រោយមក ក្រុមគ្រូពេទ្យប្រកាសថា មេរោគគ្រុនឈាមនៅក្នុងខ្លួន ប៉ គឺជាមេរោគប្រភេទទី២ ដែលមានប្រវត្តិអ្នកកើតជំងឺនេះតិចតួចណាស់។ វាមានលក្ខណៈធ្ងន់ធ្ងរជាងជំងឺគ្រុនឈាមទូទៅ ហើយគេរកឃើញថា គ្រាប់ឈាមសបានធ្វើសកម្មភាពប្រឆាំងនឹងមេរោគនេះយ៉ាងខ្លាំងក្លារហូតដល់អ្នកជំងឺកើតភាវៈសន្លប់បាត់ស្មារតី (Shock) ដែលចាំបាច់ត្រូវតែចូលព្យាបាលក្នុងបន្ទប់ប្រាសចាកមេរោគជាបន្ទាន់។ បន្ទាប់មក គ្រូពេទ្យរកឃើញថា សរសៃឈាមក្រហម មួយនៅជើងឆ្វេងរបស់ ប៉ ស្ទះបណ្តាលឱ្យឈាមមិនអាចចរាចរទៅចិញ្ចឹមជើងបានគ្រប់គ្រាន់។ ពេទ្យសម្រេចវះកាត់ជើងឆ្វេង ប៉ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ដើម្បីសង្គ្រោះស្ថានការណ៍។ តែសភាព ប៉ កាន់តែដុនដាបដោយគ្រូពេទ្យរកឃើញថា មានការរាលដាលមេរោគដល់សួត និង មានធ្លុះស្រោមសួតឆ្វេងដែលចាំបាច់ត្រូវកាត់សួតឆ្វេងចេញដើម្បីសង្គ្រោះជីវិត នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥។
ក្រោយវះកាត់សួតរួច អាការរបស់ ប៉ ចាប់ផ្តើមល្អប្រសើរជាលំដាប់ តែក៏មិនទាន់រួចផុតពីគ្រោះថ្នាក់នៅឡើយទេ ដោយគ្រូពេទ្យពិនិត្យឃើញថា មានអាការហូរឈាមនៅក្រពះ និង ពោះវៀនធំម្តងហើយម្តងទៀត។ ពេទ្យចាំបាច់ត្រូវតែវះកាត់បញ្ឈប់ឈាមជាបន្តបន្ទាប់។ បន្តមកទៀត អាការរបស់ ប៉ ក៏កាន់តែ ស្រុតចុះដែលបណ្តាលមកពីការឆ្លងមេរោគទៅសួតស្តាំទៀត ហើយទីបំផុតរាងកាយក៏លែងឆ្លើយតបចំពោះការព្យាបាល បណ្ដាលឲ្យបាត់បង់ជីវិតនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ក្រោមការសង្វេគ អាឡោះអាល័យនៃប្រិយមិត្តអ្នកគាំទ្រគ្រប់ទិសទី។
ប៉ បានលាចាកលោកទៅហើយ តែអំពើល្អដែល ប៉ ធ្លាប់បានធ្វើដើម្បីសង្គម បានស្ថិតក្នុងចិត្តមហាជនជាអមតៈ។ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ រ៉ាម៉ាធីបឌី បានចេញសេចក្តី ប្រកាសលើកតម្កើងសរសើរពីការបរិច្ចាគ លះបង់របស់ ប៉ ថា«ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ រ៉ាម៉ាធីបឌី សូមសម្តែងការសោកស្តាយជាទីបំផុតចំពោះការលាចាកលោករបស់ ប៉ ទ្រឹតសៈឌី សហវង្ស ដោយបញ្ហាគ្រុនឈាមប្រភេទធ្ងន់ធ្ងរ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។ ពួកយើងសូមសម្តែងអំណរ គុណចំពោះលោក ប៉ និងក្រុមគ្រួសារដែលបានរួមសហការជាមួយយើងយ៉ាងល្អ ប្រយុទ្ធប្រឆាំងនឹង ជំងឺដ៏កំណាចពេញ៧០ថ្ងៃកន្លងមកនេះ។ ថ្វីបើលោក ប៉ បានលាចាកលោកនេះទៅហើយក្តី ក៏នៅតែរីករាយ ឱ្យវះកាត់សពធ្វើការពិសោធន៍ដើម្បីជាប្រយោជន៍ផ្នែកវេជ្ជសាស្ត្រ និង សម្រាប់អ្នកជំងឺផ្សេងទៀត។ ពួកយើង អាចនិយាយបានយ៉ាងពេញមាត់ថា លោក ប៉ ប្រៀបដូចជាគ្រូពេទ្យម្នាក់ដូច្នេះដែរ»។
«ខណៈពេលនេះ ពួកយើងមិនចម្លែកក្នុងចិត្តទេ ថា ហេតុអ្វីបានជាមានតែអ្នកស្រឡាញ់រាប់អានលោក ប៉ គ្រប់ៗគ្នា»?
លោក ប៉ កើតនៅថ្ងៃទី២៣ ខែមករា ឆ្នាំ ១៩៨១។ លោកជាតារាសម្តែង និង តារាបង្ហាញម៉ូដដ៏ល្បី ដែលចុងក្រោយមុននឹងស្លាប់ លោកបានបន្សល់ទុកស្នាដៃសម្តែងជាច្រើន។ សម្រាប់នៅប្រទេសកម្ពុជាពេលនេះ មានខ្សែរឿងរបស់លោក ចាក់ផ្សាយតាមទូរទស្សន៍ជាច្រើនដូចជារឿង «ល្ខោនជីវិត» និង «ចុងភៅឡេះឡោះកំលោះលង់ស្នេហ៍» ជាដើម។ ការស្លាប់របស់លោក បានធ្វើឱ្យទស្សនិកជនខ្មែរក្តុកក្តួលរំជួលចិត្តមិនតិចឡើយ។
ចំពោះជីវិតផ្ទាល់ខ្លួន លោក ប៉ បានចុះអេតាស៊ី វិល (តែពុំទាន់បានរៀបការ) ជាមួយនាង វ៉ែនដា មុតថាស៊ុវ៉ាន់ ដែលជាអតីតអ្នកអានព័ត៌មានប៉ុស្តិ៍លេខ៧ និង ជាអតីតកីឡាការិនីតេខ្វាន់ដូផងដែរ កាលពីឆ្នាំ២០១៣ បន្ទាប់ពីទាក់ទងគ្នា១០ឆ្នាំ។ វ៉ែនដា ធ្លាប់រៀបការនិងមានកូន រួចហើយបានទាក់ទងជាមួយ ប៉។ ប៉ បានបន្សល់ទុកកូនស្រីឈ្មោះ ផាខ្វាន់ សហវង្ស (ម្លិះ) ដែលជាចំណងដៃស្នេហ៍រវាងរូបលោក និង វ៉ែនដា។
ពេលនៅរស់ ប៉ បានធ្វើអំពើល្អជាច្រើនដូចជា ឱ្យអ្នកស្រុកធ្វើស្រែលើដីរបស់ ប៉ ដោយមិនយកឈ្នួលជាដើម។ ដោយសារអំពើល្អនេះហើយ ទើបអ្នកនយោបាយល្បីប្រចាំខេត្តបុរីរាំុលោក នេវិន ឈីតឆប ប្រកាសថា នឹងជួយឧបត្ថម្ភគ្រប់បែប យ៉ាងដល់គ្រួសារ ប៉។
ជាមួយគ្នានេះ ព្រះមហាក្សត្រថៃក៏នឹងប្រទានកិត្តិយសដ៏ធំធេង ដោយការប្រទានភ្លើងសព ប៉ ដោយផ្ទាល់ព្រះអង្គនៅមេរុវត្តក្លាង ខេត្តបូរីរាំុនាថ្ងៃអាទិត្យ ២៤ខែមករា ឆ្នាំ២០១៦៕ ប្រភព៖ ហ្វេសបុក
0 comments:
Post a Comment