ផ្ទុយទៅវិញ មានវិធីធម្មតាជាច្រើនអាចធ្វើឲ្យសុដន់ធំឡើង ដោយមិនចាំបាច់វះកាត់ ឬប្រើផលិតផលគីមីថ្លៃៗឡើយ។ ស្របពេលដែលការប្រើប្រាស់ថ្នាំអាចធ្វើឲ្យខូចសុខភាព, ការវះកាត់ត្រូវចំណាយប្រាក់ច្រើន ហើយមនុស្សស្រីភាគច្រើនច្រើនគ្មានសមត្ថភាពនឹងប្រើវិធីបែបនេះឡើយ។ សំណាងល្អ ប្រសិនបើអ្នកកំពុងតែស្វែងរកវិធីសាស្ត្រធម្មជាតិ ដើម្បីធ្វើឲ្យសុដន់ធំក្នុងរយៈពេលខ្លី ខាងក្រោមនេះជាវិធីសាស្ត្រ ២យ៉ាងសម្រាប់អ្នក៖
១. ត្រសក់ និងស៊ុតលឿង
ត្រសក់ និងស៊ុតលឿងជាឱសថធម្មជាតិដ៏ល្អបំផុត ប្រឆាំងនឹងបញ្ហាសុដន់យារធ្លាក់។ ត្រសក់មានផ្ទុកនូវសារធាតុរឹតបណ្តឹងស្បែក, ស៊ុតលឿងមានផ្ទុកនូវកម្រិតវីតាមីន និងប្រូតេអ៊ីនខ្ពស់ដែលធ្វើឲ្យសុដន់ធំល្អ។
វិធីធ្វើ៖
- យកត្រសក់តូចមួយ កិនវាឲ្យម៉ត់
- បន្ថែមក្រែម ឬបឺរ ១ស្លាបព្រាកាហ្វេ និងស៊ុតលឿង ១គ្រាប់ចូល
- បន្ទាប់មក លាបវាលើសុដន់របស់អ្នក និងរង់ចាំរយៈពេលប្រហែល ១ម៉ោងកន្លះ ទើបលាងសម្អាតវាចេញនឹងទឹកត្រជាក់
- ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរជាងនេះ ប្រើវាម្តងក្នុង ១សប្តាហ៏ ដើម្បីពង្រឹង និងធ្វើឲ្យជាលិកាសុដន់តឹងណែនល្អ។
២. ម៉ាស្សាដោយប្រេងអូលីវ
ការម៉ាស្សាសុដន់របស់អ្នកដោយប្រើប្រេងអូលីវអាចជួយធ្វើឲ្យសុដន់របស់អ្នកតឹងណែន និងការពារពីភាពយារធ្លាក់។ ក្រៅពីនេះ វិធីនេះនឹងជួយឲ្យសាច់សុដន់របស់អ្នកម៉ដ្ឋរលោង។ ជាការពិតណាស់ ការម៉ាស្សាសុដន់ដោយប្រើប្រេងអូលីវយ៉ាងហោចណាស់ឲ្យបាន ១៥នាទីជាប្រចាំ (ម្តងនៅពេលព្រឹក ហើយម្តងទៀតនៅពេលយប់) អាចជួយព្យាបាលបញ្ហាសុដន់យារធ្លាក់របស់អ្នកបាន។ ការបន្តម៉ាស្សាសុដន់របស់អ្នក វានឹងជួយបង្កើតថាមពល និងកម្តៅ, ជួយបង្កើនល្បឿនចរាចរណ៏ឈាមទៅកាន់សុដន់។ ចរាចរណ៏ឈាមផ្តល់ឲ្យសុដន់បានល្អ វានឹងជួយពង្រឹងជាលិកា និងសាច់ដុំ ដូច្នេះសុដន់នឹងកាន់តែធំឡើង ហើយការពារពីភាពយារធ្លាក់។
វិធីម៉ាស្សា
- ចាក់ប្រេងអូលីវបន្តិចលើបាតដៃរបស់អ្នក រួចញីបញ្ចូលគ្នាឲ្យខ្លាំងៗ ដើម្បីបង្កើតកម្តៅ។
- បន្ទាប់មក ដាក់បាតដៃលើសុដន់ ហើយចាប់ផ្តើមម៉ាស្សាពីក្រោមឡើងលើ (បញ្ច្រាសទ្រនិចនាឡិកាដោយប្រើដៃស្តាំរបស់អ្នក និងតាមទិសដៅស្របនឹងទ្រនិចនាឡិកាដោយប្រើដៃឆ្វេង)
- បន្តការម៉ាស្សារយៈពេលប្រហែល ១៥នាទី ស្របពេលដែលអ្នកត្រូវញីបាតដៃរបស់អ្នកចូលគ្នា ដើម្បីរក្សាកម្តៅ។
- នៅពេលចាប់ផ្តើមម៉ាស្សាម្តងទៀតនៅសប្តាហ៏ក្រោយៗទៀត សុដន់របស់អ្នកនឹងចាប់ផ្តើមតឹងណែន និងមូលក្លំស្អាត។
សមាសធាតុបន្ថែម
៣. ប្រទាលកន្ទុយក្រពើ និងទឹកផ្សំអាហារ
ប្រទាលកន្ទុយក្រពើជាឱសថអស្ចារ្យមួយទៀតដែលអាចធ្វើឲ្យសុដន់របស់អ្នកមូលក្លំ និងតឹងណែនល្អ។
វិធីធ្វើ៖
- ដាក់ប្រទាលកន្ទុយក្រពើ និងទឹកផ្សំអាហារចូលក្នុងត្បាល់ រួចបុកបញ្ចូលគ្នា
- ប្រើវាម៉ាស្សាលើសុដន់របស់អ្នករយៈពេល ២-៣នាទី
- អនុវត្តវិធីនេះជាប្រចាំ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ។
0 comments:
Post a Comment