ឪពុកដែលស្និទ្នស្នាលនឹងកូន ធ្វើឲ្យកូនមានបញ្ញាស្មារតីល្អ
ក្មេងដែលស្និទ្ធស្នាលជាមួយឪពុក ជាលទ្ធផលស្រាវជ្រាវបានបញ្ជាក់ថា គឺអាចសម្របខ្លួនជាមួយមិត្តភ័ក្តិបានល្អជាងក្មេងដែលគ្មានឪពុកចាប់អារម្មណ៍ ឬដែលមានតែម្តាយថែរក្សា ។ ការស្រាវជ្រាវបានរកឃើញទៀតថា សម្ព័ន្ធភាពដ៏ល្អជាមួយឪពុកនឹងធ្វើឱ្យមានភាពយូរអង្វែងដល់ជីវិតរបស់កូនក្នុងរយៈពេល២ទសវត្សក្រោយ ។
លោកស្រី អេនណាសាកាឌី មកពីមហាវិទ្យាល័យ អាប់សាឡា ប្រទេសស៊ុយអែតបានបង្ហើបថា ការវិភាគលើរបាយការណ៍ដែលរៀបចំធ្វើឡើងក្នុងរយៈពេល២០ឆ្នាំកន្លងមកឃើញថា ជាទូទៅក្មេងនឹងបានឃើញប្រយោជន៍ផ្នែកបញ្ញាស្មារតីច្រើន បើសិនជាពួកគេស្ថិតនៅជិតដិតជាមួយឪពុក ឬអ្នកដែលមានតួនាទីប្រៀបដូចជាឪពុកដោយក្មេងទាំងនេះមិនបង្កបញ្ហាផ្លូវចិត្តដល់អ្នកផង ហើយថែមទាំងរៀនពូកែអាចបង្កើតមិត្តភាពជាមួយមិត្តភ័ក្តិទាំងពីរភេទបានល្អទៀតផង ។
អ្នកស្រាវជ្រាវស៊ុយអែតបានប្រទះឃើញថា ក្មេងដែលមានឪពុកម្តាយនៅជួបជុំគ្នាមានបញ្ញាច្រើនជាងក្មេងដែលនៅជាមួយតែម្តាយ ។ ក្រៅពីនោះមានភាព ស្និទ្ធស្នាលជាមួយទាំងឪពុក និងម្តាយថែមទាំងធ្វើឱ្យក្មេងប្រុសមានបញ្ញាឈ្លាសវៃ និងមានការបង្កបញ្ហាផ្លូវចិត្តតិចតួច ស្គាល់ពីហេតុផល និងជំនាញផ្នែកភាសាមានភាពរីកចម្រើនច្រើន ។ ការស្រាវជ្រាវខាងលើបានឱ្យដឹងទៀតថា ក្មេងដែលនៅជាមួយឪពុកម្តាយជុំគ្នានឹងមានបញ្ហាទង្វើតិចជាងក្មេងដែលមានម្តាយតែម្នាក់ ។
ទោះជាយ៉ាងណាក៏ដោយយើងមិនអាចបញ្ជាក់បានថាហេតុការណ៍នេះ ក៏ដោយសារតែមានឪពុកមានចំណែករួមក្នុងការចិញ្ចឹមកូនដែរឬយ៉ាងណា ? ឬក៏ម្តាយអាចចិញ្ចឹមកូនបានល្អ ព្រោះតែបានទទួលការគាំទ្រពីប្តីនោះឡើយ ៕
0 comments:
Post a Comment