ស្វែង​យល់គន្លឹះ​ក្លាយ​ជា​អ្នក​មាន​ទាំង ៩ ពី​លោក Robert Kiyosaki ម្ចាស់​សៀវភៅ Rich Dad Poor Dad

Advertisements
១) បទ​ពិសោធន៍​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​មាន​ភាព​វៃ​ឆ្លាត ៖ ទោះ​បី​ជា​អ្នក​មាន​បទពិសោធន៍​ច្រើន​ប៉ុណ្ណា​ក៏​ដោយ ប្រសិន​បើ​អ្នក​មិន​ចេះ​យក​បទពិសោធន៍​ជោគជ័យ​ណា​មួយ​មក​ប្រើ​ឡើង​វិញ​ទេ​នោះ មិន​ប្រាកដ​ថា​អ្នក​អាច​ជោគជ័យ​ក្នុង​ការងារ​របស់​អ្នក​នោះ​ទេ។ ២) នៅ​ពេល​ដែល​អ្នក​ផ្ដល់​ឲ្យ​មនុស្ស​ដទៃ​កាន់​តែ​ច្រើន អ្នក​នឹង​ទទួល​បាន​វិញ​កាន់​តែ​ច្រើន​ដូច​គ្នា​ដែរ ៖ បើ​តាម​លោក Robert Kiyosaki មនុស្ស​ចូល​ចិត្ត​ធ្វើ​ការងារ​តិច តែ​ចង់​បាន​ចំណូល​ច្រើន ដូច្នេះ​លោក​ថា នៅ​ពេល​ដែល​លោក​ចំណាយ​ប្រាក់​ឲ្យ​ពួក​គេ​ច្រើន ពួក​គេ​គឺ​ត្រូវ​ធ្វើ​ការ​បន្ថែម​កាន់​តែ​ច្រើន​ឲ្យ​លោក​វិញ​ដូច​គ្នា​ដែរ។ ៣) ត្រូវ​ផ្លាស់ប្ដូរ​របៀប​នៃ​ការ​គិត​របស់​ខ្លួន ៖ បើ​ចង់​ក្លាយ​ជា​អ្នក​មាន​លុះ​ត្រា​តែ​អ្នក​មាន​ការ​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​របស់​ខ្លួន​ឯង​ជា​មុន​សិន តាម​រយៈ​ការ​វិនិយោគ​ឲ្យ​ខ្លួន​ឯង​ ដូចជា​ដាក់​ប្រាក់​ក្នុង​ធនាគារ ឬ ទិញ​ផ្ទះ​ជា​ដើម​នេះ​បើ​តាម​លោក Robert Kiyosaki។ ៤) ត្រូវ​ផ្ដោត​យក​ចិត្ត​ទុក​ដាក់ ៖ ការ​ផ្ដោត​យក​ចិត្ត​ទុកដាក់​ចំពោះ​រឿង​ដែល​អ្នក​កំពុង​ធ្វើ​ជា​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​ឈ្មោះ​ទៅ​រក​ភាព​ជោគជ័យ ព្រោះ​រឿង​ដែល​អ្នក​ធ្វើ​អាច​ល្អ​សម្រាប់​អ្នក ប៉ុន្តែ អាច​មិន​ល្អ​សម្រាប់​មនុស្ស​ដទៃ ដូច្នេះ​ផ្ដោត​យក​ចិត្ត​ទុក​ដាក់​ជា​រឿង​តែ​មួយ​គត់​ដែល​អ្នក​ត្រូវ​ធ្វើ​ពេល​ប្រតិបត្តិការ​អ្វី​មួយ​។ ៥) ការ​ជួប​គ្រា​លំបាក នាំ​ឲ្យ​មនុស្ស​ទទួល​បាន​ឱកាស​ថ្មី ៖ បើ​តាម​លោក Robert Kiyosaki លោក​បាន​ឆក់​យក​ឱកាស​ពេល​ពិភពលោក​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច ទៅ​លើ​ប្រទេស ដែល​រង​ផល​ប៉ះពាល់​ខ្លាំង។ ដូចគ្នា​អញ្ចឹង​ដែរ​នៅ​ពេល​ដែល​ដៃ​គូ​ប្រជែង​របស់​អ្នក​កំពុង​ជួប​បញ្ហា​ វា​ជា​ឱកាស​របស់​អ្នក​ ក្នុង​ការ​ឆក​យក​ឱកាស​ណា​មួយ​ដើម្បី​ផ្ដួល​ពួក​គេ។ ៦) ត្រូវ​ដឹង​ថា​អ្នក​កំពុង​ប្រឹងប្រែង​ដើម្បី​អ្វី ៖ អ្នក​ត្រូវ​ដឹង​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់​ថា​ អ្វី​ដែល​អ្នក​កំពុង​ប្រឹង​ប្រែង​ធ្វើ​ដើម្បី​អ្វី ដើម្បី​ខ្លួន​ឯង​ ឬ ដើម្បី​អ្នក​ដទៃ ប្រសិន​បើ​អ្នក​មិន​ដឹង​ច្បាស់ ថា​អ្នក​ធ្វើ​ដើម្បី​អ្វី​នោះ​ទេ ភាព​ជោគជ័យ​ក៏​មិន​អាច​កើត​មាន​បាន​ដែរ។ ៧) កុំ​ភ័យ​ខ្លាច​ជា​មួយ​នឹង​ភាព​បរាជ័យ ៖ បរាជ័យ​គឺ​សុទ្ធ​តែ​ជា​មេរៀន​ ដែល​អ្នក​គួរ​សិក្សា​ដើម្បី​ទៅ​រក​ភាព​ជោគជ័យ ព្រោះ​បរាជ័យ​គឺ​ជា​វិធី​ ដែល​អ្នក​រក​ឃើញ​ អ្វី​មួយ​មិន​ដំណើរ​ការ​ ក្នុង​របៀប​មួយ។ ៨) ត្រូវ​មាន​បំណង​ចង់​ទិញ​ទ្រព្យ​សម្បត្តិ​ទុក ៖ បើ​តាម​លោក Robert Kiyosaki ដើម្បី​បង្កើន​ទ្រព្យ​ធន​គឺ​ត្រូវ​ចេះ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ទិញ​ផ្ទះ ទិញ​ដី គឺ​ជា​រឿង​ល្អ​បំផុត​សម្រាប់​អ្នក​មាន​លុយ​ច្រើន។ ៩) បញ្ឈប់​ការ​សន្សំ មក​ជា​ការ​បណ្ដាក់​ទុន ៖ លោក Robert Kiyosaki ថ្លែង​ថា​ការ​សន្សំ​លុយ​គឺ​ជា​រឿង​ល្អ​សម្រាប់​មនុស្ស​គ្រប់​រូប ប៉ុន្តែ​វា​នឹង​ក្លាយ​ទៅ​ជា​បញ្ហា​វិញ​នូវ​ពេល​ដែល​រូបិយប័ណ្ណ​ធ្លាក់​ចុះ ហើយ​ទំនិញ​ឡើង​ថ្លៃ ដូច្នេះ​មនុស្ស​គ្រប់​រូប​គួរ​តែ​យក​លុយ​នោះ​ទៅ​វិនិយោគ​វិញ​ទើប​ល្អ ព្រោះ​ថា​ទោះ​បី​ជា​ការ​ធ្លាក់​ចុះ​រូបិយប័ណ្ណ​ ទំនិញ​ឡើង​ថ្លៃ​យ៉ាង​ណា​ក៏​ដោយ ប្រាក់​វិនិយោគ​របស់​អ្នក​មិន​ប្រែ​ប្រួល​ឡើយ ព្រោះ​ផលិតផល​ឬ សេវាកម្ម​ដែល​អ្នក​វិនិយោគ​និង ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ពេល​សេដ្ឋកិច្ច​ជួប​អតិផរណា ហើយ​លុយ​របស់​អ្នក​នឹង​បង្កើន​ការ​វិនិយោគ​បាន​ច្រើន ពេល​រូបិយប័ណ្ណ​ឡើង​ថ្លៃ។
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment