មូលហេតុ ៥ នេះបញ្ជាក់ថាហេតុអ្វីបានជាមនុស្សធ្វើការប្រកបដោយប្រសិទ្ធភាពខ្ពស់ឆាប់ចូលគេង
១) អ្នកមិនអាចរក្សាការចងចាំនូវអ្វីដែលអ្នកបានរៀននៅពេលដែលអ្នកហត់នឿយនោះទេ
បរិមាណ និង គុណភាព នៃការគេងរបស់អ្នក បានដើរតួយ៉ាងសំខាន់ លើសមត្ថភាពរបស់អ្នក ក្នុងការរៀនអ្វីដែលថ្មី។ គេងមិនគ្រប់គ្រាន់ កាត់បន្ថយភាពផ្តោតអារម្មណ៍ រួមទាំងប្រសិទ្ធភាពធ្វើការងារក៏ថយចុះផងដែរ។ នេះមានន័យថាអ្នកត្រូវតែរំលឹកម្តងហើយម្តងទៀតចំពោះកិច្ចការអ្វីមួយដែលអ្នកត្រូវធ្វើ ហើយអ្នកក៏ទំនងជាប្រព្រឹត្តកំហុសដោយមិនដឹងខ្លួនទៀតផង។
២) អារម្មណ៍របស់អ្នកនឹងច្របូកច្របល់ នៅពេលអ្នកហត់នឿយ
ការសិក្សាស្រាវជ្រាវបង្ហាញថា គេងមិនគ្រប់គ្រាន់ នាំទៅរកការឆាប់កើនឡើងនៃអារម្មណ៍ខឹងឆេវឆាវ ហើយការគេងមិនគ្រប់គ្រាន់នេះផងដែរ អាចនាំបង្កឲ្យមានបញ្ហាផ្នែកផ្លូវចិត្ត ដូចជា ជំងឺថប់អារម្មណ៍ និង ការបាក់ទឹកចិត្តជាដើម។
៣) គេងមិនគ្រប់គ្រាន់ធ្វើឲ្យធ្លាក់ចុះនូវសមត្ថភាពវិភាគ ឬ ការវិនិច្ឆ័យរបស់អ្នក
គេងមិនគ្រប់នឹងធ្វើឲ្យធ្លាក់ចុះខ្លាំង នូវសមត្ថភាព សម្រាប់ការបង្កើតការសម្រេចចិត្តដ៏ល្អណាមួយ នៅក្នុងការស្រាវជ្រាវ បង្ហាញថា គេងមិនគ្រប់ ក៏នាំឲ្យមានការថយចុះ សមត្ថភាពផ្លូវចិត្តក្នុងការវិនិច្ឆ័យរឿងអ្វីមួយ ដូច្នេះគេងមិនគ្រប់ជាហេតុធ្វើឲ្យមានការបន្ថយល្បឿនការកាត់របស់ខួរក្បាល។
៤) គេងមិនគ្រប់គ្រាន់អាចនឹងបង្កើនហានិភ័យចំពោះសុខភាពខ្លួនឯង
គេងមិនគ្រប់ បានជាប់ទាក់ទងជាមួយនឹងបញ្ហាសុខភាពយ៉ាងច្រើន ដូចយ៉ាង ជំងឺបេះដូង ការកើនឡើងសម្ពាធឈាមខ្ពស់ ជំងឺដាចសរសៃឈាមខួរក្បាល និង ជំងឺ ទឹកនោមផ្អែម។ ចំណែក អង់ទីគ័រ សម្រាប់ការពាររាងកាយពីការឆ្លងជំងឺផ្សេងៗក៏ត្រូវបានកាត់បន្ថយដែរ ហើយប្រព័ន្ធភាពស៊ាំរបស់រាងកាយនឹងធ្លាក់ចុះខ្សោយទៅៗ នៅពេលដែលអ្នកទទួលទានដំណេកមិនគ្រប់គ្រាន់។
៥) ភាពអស់កម្លាំងដោយការគេងមិនគ្រប់គ្រាន់ កាត់បន្ថយនូវសមត្ថភាព ដោះស្រាយបញ្ហា
គេងមិនគ្រប់គ្រាន់ បានកាត់បន្ថយនូវភាពរឹងមាំផ្លូវចិត្តរបស់អ្នក និង ធ្វើឲ្យប្រសិទ្ធភាពដោះស្រាយបញ្ហានានាក្នុងរឿងអ្វីមួយមានការថយចុះមិនសូវមានប្រសិទ្ធភាព។ ការស្រាវជ្រាវបង្ហាញថា គេងមិនគ្រប់ ៣ ទៅ ៤ ម៉ោងបានបន្ថយចុះនូវសមត្ថភាពផ្ទាល់ខ្លួនរបស់មនុស្ស ដើម្បីដោះស្រាយក្នុងកាលៈទេសៈអវិជ្ជមានណាមួយ។
ប្រភព៖ Thebnews
0 comments:
Post a Comment