ការរួមភេទធ្វើអោយយើងមានសុខភាពល្អនឹងមានអាយុវែង

Advertisements
ការ​រួមភេទ​ធ្វើឱ្យមាន ​វេទនារម្មណ៍​ខ្លាំងក្លា ហើយ​ក៏​ជួយ​ធ្វើឱ្យ​មាន​ សុខភាព​ល្អ​ផងដែរ​។ ពួក​អ្នក​វិទ្យា សាស្ត្រ​និង ​ពួក​អ្នក​សិក្សា​អំពី​បញ្ហា​ភេទ​ បាន​ឯកភាពគ្នា​ថា ការ​រួមភេទ​មាន​អត្ថប្រយោជន៍​ល្អ​ជាច្រើន​។​ ​ចំពោះ​សុខភាព​៖ ​ក្រៅតែពី​ការរីករាយ​សប្បាយ​ដែល​ គេ​ទទួលបាន ការរួម​ភេទ​និង​ ការចេញ​ទឹកកាម​នៅ​ទីបំផុត ​នៃ​តម្រេក​ធ្វើឱ្យ​មាន​ការបញ្ចេញ​នូវ ​អ័រម៉ូន​ដែល​មាន​ផល​វិជ្ជមាន​មួយ​ចំនួន ដូចជា ocytocine, sérotonine និង endorphine ។​ ដោយហេតុ​នោះ ការ​រួមភេទ​៖ - ​កាត់បន្ថយ​ការឈឺ​មួយ​ចំហៀង​ក្បាល និង​ការឈឺចាប់​ផ្សេងទៀត​ - ​ធ្វើឱ្យ​មាន​ការចងចាំ​ល្អប្រសើរ​ ​- បង្កើន​បរិមាណ​អង់ទីគ័រ​ដែល​ការពារ​ពី​ការបង្ក​រោគ ជាអាទិ​គឺ​ក្អក​និង​គ្រុន​ផ្តាសាយធំ​ - ​កាត់បន្ថយ​ជំងឺមហារីក​ប្រូ​ស្តា​ត​ចំពោះ​បុរស និង​មហារីក​សុដន​ចំពោះ​នារីៗ​ ​- ជួយ​ឱ្យ​រាង​នៅ​ស្រ​ឡូ​ន​ល្អ​។ រួមភេទ​ជួយ​ឱ្យ​មាន​អាយុ​វែង ការ​រួមភេទ​ក៏​ជា​ការ​ធ្វើ​កីឡា​មួយ​ដែរ ហើយ​ល្អ​លើស​ពី​កីឡា​ធម្មតា​ ព្រោះ​វា​បាន​រួម​បញ្ចូល​នូវ​អារម្មណ៍​រីករាយ​សប្បាយ ផងដែរ​។ ការសិក្សា​មួយ​ដែល​គេ​បាន​ចុះផ្សាយ​នៅក្នុង​ព្រឹត្តិប័ត្រ British Medical Journal បាន​បង្ហាញ​ឱ្យដឹងថា បុរសៗ​ដែល​រួម​ភេទ​តិច​ជាង​មួយ​ដង​ក្នុង​១​ខែ​មាន​ ហានិភ័យ​អាច​នឹង ​ត្រូវ​ស្លាប់​ក្នុងពេល​១០​ឆ្នាំ​ទៀត ២​ដង​ច្រើនជាង​អ្នក​ដែល​ រួមភេទ​១​ដង​ក្នុង​១​សប្តាហ៍​។ ហើយ​ការសិក្សា​អស់​រយៈពេល​២៥​ឆ្នាំ​ លើ​មនុស្ស​២៧០​នា​ក់មួយ​របស់​សាកលវិទ្យាល័យ Duke University ក៏​បាន​បង្ហាញ​ឱ្យ​ដឹង​ដែរ​ថា អ្នកណា​ដែល​រួមភេទ​កាន់តែច្រើន ​ក៏​មាន​អាយុ​កាន់តែ​វែង​ដែរ​។ ក៏ប៉ុន្តែ​ផល​ល្អ​បែបនេះ ​មាន​ចំពោះតែ​បុរសៗ​តែប៉ុណ្ណោះ​។ ចំពោះ​នារីៗ វា​ទាមទារ​ថា​ ទាល់តែ​នាង​ពេញចិត្ត​ផង​ទើប​ល្អ​។​​ ការ​រួមភេទ​ដែលមាន​មនោសញ្ចេតនា រឹតតែ​ល្អ​ ការ​រួមភេទ​ដែលមាន​មនោសញ្ចេតនា​ ផង​បង្កើន​ភាពសប្បាយ​រីករាយ ម្ល៉ោះហើយ​កាន់តែ​ល្អ​ខ្លាំងណាស់​ទៅទៀត​។​ តើ​អ្នក​មាន​ជំងឺ​បេះដូង​ត្រូវ​ត​មការ​រួមភេទ​ឬអ្វី​? គេ​បាន​ធ្វើការ​សិក្សា​រយៈពេល​២០​ឆ្នាំ​ទៅ​លើ​បុរស​៩១៤​នាក់ ហើយ​គេ​បាន​សង្កេតឃើញថា អ្នកណា​ដែល​រួមភេទ​ចាប់ពី​ម្តង​ក្នុង​១​ខែ​ទៅ​ដល់​២​ដង​ក្នុង​១​សប្តាហ៍ គ្មាន​បាតុភាព​ជំងឺ​បេះដូង​ច្រើន ដូចជា​អ្នក​ដែល​មិន​រួមភេទ​សោះ​ទេ ទោះបីជា​អ្នក​នោះ​ធ្លាប់​មាន​ជំងឺ​បេះដូង​ក៏ដោយ​។​​ បើទោះបីជា​ការ​រួមភេទ​ ធ្វើឱ្យ​មាន​សុខភាព​ល្អ​និង​ អាយុ​វែង​យ៉ាងណាក្តី ក៏​ត្រូវតែ​គិតដល់​សុវត្ថិភាព​ផង ដែរ​៖ រួមភេទ​ដោយ ​គ្មាន​ការ​ចម្លងរោគ មាន​សេចក្តីសុខ​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត ហើយ​និង​ផ្លូវច្បាប់​!
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment