កម្រង​ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់ៗ​ប្រចាំ​ថ្ងៃ​កើត​មាន​​នៅ​ជុំវិញ​ពិភពលោក​សម្រាប់​ថ្ងៃ ០៨ មករា

Advertisements
១) ការ​ផលិត​ប្រេង​រដ្ឋាភិបាល​ អារ៉ាប៊ីសាអ៊ូឌីត អាច​នឹង​មាន​ទំហំ​ធំឡើង​ និង កាន់​តែ​មាន​ឥទ្ធិពល​ឡើង នៅ​ក្នុង​ទីផ្សារ​សាធារណៈ​ បើ​យោង​តាម​សេដ្ឋ​វិទូ​ Saudi Aramco ក្រុមហ៊ុន​របស់​រដ្ឋ​ជា​ក្រុមហ៊ុន​ផលិត​ប្រេង​មួយ​ដ៏​ធំ​បំផុត​របស់​រដ្ឋាភិបាល អារ៉ាប៊ីសាអ៊ូឌីត អាន​នឹង​ចូល​រួម​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ឆាប់ៗ។ ២) ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់ Volkswagen ប្រហែល​ជា​កំពុង​ត្រៀម​រៀប​ចំ​ទិញ​យក​មក​វិញ​នូវ​ឡាន​របស់​ខ្លួន​រាប់​ពាន់​គ្រឿង​ ដែល​នេះ​ជា​ជម្រើស​មួយ​នៃ​កិច្ច​ពិភាក្សា​គ្នា​ បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​បាន​ប្រើ​កម្មវិធី​បន្លំ​ ដើម្បី​កាត់​បន្ថយ​កម្រិត​ជាតិ​ពុល​ពេល​ធ្វើ​តេស្ត​សាកល្បង​ កាល​ពី​ឆ្នាំ​មុន។ ៣) អភិបាល​រដ្ឋ California លោក Jerry Brown បាន​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាព​អាសន្ន​ ក្រោយ​ពី​មាន​ការ​លេច​ធ្លាយ​បំពង់​បង្ហូរ​ឧស្ម័ន​ដ៏​ធំ​មួយ ដែល​បាន​បញ្ចេញ​ឧស្ម័ន​មេតាន និង ឧស្ម័ន​ផ្សេង​ទៀត​រាលដាល​ដល់​រដ្ឋ​ជិត​ខាង​ ហើយ​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​ជម្លៀស​ចេញ​ពី​តំបន់។ ៤) ប៉ូលិស​នៅ​ក្នុង​ទីក្រុង​ប៉ារីស បាន​បាញ់​សម្លាប់​បុរស​កាន់​កាំបិត​ ដោយ​មាន​កាន់​និម្មិត​សញ្ញា​ផ្លាក​របស់​ក្រុម​រដ្ឋ​ឥស្លាម​ផង​ ក្រោយ​ពី​គេ​រាយការណ៍​ថា​គាត់ បាន​វាយ​ប្រហារ​ទៅ​លើ​មន្ត្រី​ប៉ូលិស​ ខណៈ​ពេល​ជន​រូប​នេះ​បាន​ពាក់​នូវ​ឧបករណ៍​បំផ្ទុះ​គ្រាប់​បែក​ក្លែង​ក្លាយ។ ព្រឹត្តិការណ៍​នេះ​បាន​កើតឡើង ១ ឆ្នាំ​ទៅ​ហើយ នៃ​ពិធី​បុណ្យ​គម្រប់​ខួប​១​ឆ្នាំ​ដែល​ភេរវជន​វាយ​ប្រហារ​លើ​ទី​ស្នាក់​ការ​ទស្សនាវដ្ដី Charlie Hebdo។ ៥) យ៉ាង​ហោច​ណាស់​មនុស្ស ៤៧ នាក់​បាន​ស្លាប់ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ពេល​ដែល​ មាន​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដ៏​អាក្រក់​មួយ​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​ការ​ដួល​រលំ​នៃ​របប​ដឹក​នាំ​របស់​លោក Muamma Gaddafi ដោយ​បំផ្ទុះ​នេះ​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​ហ្វឹកហាត់​របស់​ប៉ូលិស ដែល​ប្រមូល​ផ្តុំ​ដោយ​មន្ត្រី​ប៉ូលិស​រាប់​រយ​នាក់​នា​ព្រឹក​ព្រលឹម។ ៦) ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម ស៊ីរី និង អ៊ីរ៉ាក់ ISIS បាន​កំពុង​ស្វែង​រក​ទីតាំង​មួយ​ដែល​ល្អ​សម្រាប់​ធ្វើ​ជា​ទីស្នាក់ការ​ ជ្រើសរើស​សមាជិក​ខ្លួន​តាម​បណ្តាញ​អ៊ីនធឺណិត ជាមួយ​គ្នា​នេះ​ដែរ​សេតវិមាន​ បាន​បញ្ជូន​មន្ត្រី​សន្តិសុខ​កំពូល​ទៅ​កាន់​តំបន់ Silicon Valley ដើម្បី​ស្វែង​រក​ក្រុមហ៊ុន​បច្ចេកវិទ្យា ឲ្យ​ជួយ​បង្អាក់​ដំណើរ​ការ​ជ្រើស​រើស​សមាជិក​តាម​អនឡាញ​នេះ។
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment