រឿងនិទានខ្មោច ៖ គេចមិនរួចអំពីខ្មោច

Advertisements
ប៉ាចុងខ្ញុំតែងស្អប់ខ្ញុំ។ ពេលម៉ាក់ខ្ញុំរៀបការជាមួយគាត់ ហើយគាត់ផ្លាស់មកនៅផ្ទះនេះ, ជីវិតខ្ញុំបីដូចជាធ្លាក់ក្នុងនរកអវចី។ គាត់តែងចាប់កំហុសនូវរឿងរ៉ាវបន្តិចបន្តួចដែលខ្ញុំធ្វើទាំងប៉ុន្មានហើយតែងស្រែកដាក់ខ្ញុំ និងជេរឈ្មោះខ្ញុំ។ ក្នុងកែវភ្នែកគាត់, ខ្ញុំជាក្មេងដែលធ្វើអីមិនដែលត្រូវទេ។
ក្នុងពេលតែបន្តិច, រឿងរ៉ាវនៅផ្ទះចាប់ផ្ដើមជះឥទ្ធិពលទៅលើការសិក្សានៅសាលារបស់ខ្ញុំ។ ខ្ញុំដឹងថាគ្មានផ្លូវដែលខ្ញុំរៀនចូលទេ ហើយពិន្ទុប្រចាំខែខ្ញុំចាប់ផ្ដើមធ្លាក់ចុះ។ នៅតុបាយពេលល្ងាច, ខ្ញុំពិតជាច្របូកច្របល់ដែលខ្ញុំញ៉ាំអាហារមិនបានឆ្ងាញ់សោះ។ ខ្ញុំបានក្លាយជាមនុស្សស្ងប់ស្ងាត់ហើយលែងទៅដើរលេងជាមួយពួកម៉ាកដូចមុនទៀត។
ការណ៍នេះចាប់ផ្ដើមអាក្រក់ទៅៗ។ ខ្ញុំដូចជាបាវខ្សាច់សម្រាប់ប៉ាចុងវ៉ៃទៅហើយ។ គាត់ចាប់វាយខ្ញុំ ទោះខ្ញុំសុំទោសគាត់ក៏ដោយ។ គាត់ជាបុរសកម្លាំងខ្លាំងហើយខ្ញុំពិតជានៅតូចមិនអាចវ៉ៃតជាមួយគាត់បានទេ។ រាល់កណ្ដាប់ដៃ និងការធាក់របស់គាត់បានធ្វើឱ្យខ្ញុំឈឺចាប់ដូចគេធ្វើទារុណកម្ម។ ទោះខ្ញុំឈឺគ្រុនក៏មិនដែលបានលេបថ្នាំឬទៅពេទ្យអីដែរ។
ទង្វើទាំងនេះ, ម៉ាក់ខ្ញុំឱបដៃឈរមើលហាក់ដូចជាគ្មានរឿងអីកើតឡើងហើយមិនខ្វល់។ គាត់កាន់ជើងប្ដីថ្មីគាត់ជាងខ្ញុំ។ វាធ្វើឱ្យខ្ញុំឈឺចាប់ជាងអ្វីៗទាំងអស់។ ខ្ញុំអស់សង្ឃឹមហើយបន់ស្រន់ថាថ្ងៃណាមួយខ្ញុំនឹងអាចគេចខ្លួនពីការវាយដំនេះបាន។
ថ្ងៃមួយ, ខ្ញុំមិនអាចទ្រាំទៀតបានក៏លួចរត់ចេញពីផ្ទះ។ ខ្ញុំរត់ឆ្ងាយពីទីក្រុង, ពេលនោះមានប៉ូលីសម្នាក់ឃើញ និងស្គាល់ខ្ញុំក៏យកខ្ញុំមកផ្ទះវិញ។ ពេលពួកគេនាំខ្ញុំមកដល់ផ្ទះ, ប៉ាចុងខ្ញុំកំពុថឈរចាំខ្ញុំនៅមាត់ទ្វារផ្ទះ។ មុខគាត់គឺពិតជាពោរពេញដោយកំហឹងស៊ីសាច់ហុតឈាម។
ពេលប៉ូលីសចេញទៅបាត់ភ្លាម, គាត់ងាកមុខមកខ្ញុំហើយស្រែក «ឯងគិតថាអាចគេចរួចហេស?អាក្មេងចង្រៃ?»
យប់នោះ, គាត់វាយខ្ញុំខ្លាំងជាងមុនពីរដង។ ខ្ញុំដេកយំដោយឈឺចាប់។ បន្ទាប់ពីនោះ, អំពើហឹង្សាក៏កើតមានរាល់ថ្ងៃ។ រៀងរាល់ល្ងាចដែលគាត់មកពីធ្វើការ, ខ្ញុំព្យាយាមគេចមុខពីគាត់, តែវាឥតប្រយោជន៍ទេ។ គាត់ចាប់ផ្ដើមវ៉ៃដំខ្ញុំគ្មានត្រាប្រណី។ ខ្ញុំមិនដែលយល់ថាហេតុអីមានមនុស្សកាចសាហាវ និងឃោឃៅបែបនេះទេ។ វាហាក់ដូចជាគាត់វ៉ៃមនុស្សក្នុងហ្គេមចឹង។ រាល់ពេលដែលគាត់វ៉ៃខ្ញុំ, ខ្ញុំដឹងថាគាត់រីករាយណាស់។ រាង្គកាយខ្ញុំជាំអស់សព្វកន្លែងហើយឈឺចាប់ស្ទើដាច់ខ្យល់។
សរុបទៅ, គាត់សាហាវមែនទែន។ ល្ងាចមួយ, គាត់វាយខ្ញុំខ្លាំងណាស់ដែលខ្ញុំកម្រើកមិនរួច។ ខ្ញុំគ្រាន់តែដេកលើរនាបក្នុងបន្ទប់ខ្ញុំហើយសម្លឹងមើលទៅពិដាន។ ខ្ញុំវង្វេងវង្វាន់អស់ហើយតែដឹងត្រឹមថាមានឈាមហូរពីរាងកាយខ្ញុំ។ ម៉ាក់ខ្ញុំអង្វរគាត់ឱ្យយកខ្ញុំទៅពេទ្យ, តែគាត់មិនខ្វល់។ គាត់ថាខ្ញុំធ្វើពុត។ យប់នោះ, ខ្ញុំដេកលើរនាបបន្ទប់ដេកខ្ញុំ, យំថ្ងូរដោយក្ដីឈឺចាប់ហើយចាប់ផ្ដើមលែងដឹងស្មារតីយឺតៗ។ ព្រឹកបន្ទាប់, ម៉ាក់ខ្ញុំចូលមកមើលខ្ញុំ, តែ…ខ្ញុំបានស្លាប់បាត់ហើយ។

ពេលវេលាកន្លងផុតទៅ….
ខ្ញុំមិនដឹងថាកន្លងយូរទៅយូរប៉ុណ្ណាទេ….
រំពេជនោះ, ខ្ញុំឃើញពន្លឺភ្លើងអំពូល។
ខ្ញុំលឺសំលេងមនុស្សនិយាយ «គឺប្រុសដ៏ទ្រលុកទ្រលន់»!!
ខ្ញុំចាប់ផ្ដើមស្រែកយំឮៗ។
យឺតៗ, កាន់តែយឺតៗ, ខ្ញុំបើកភ្នែកឡើង។
បុរស និងនារីម្នាក់កំពុងសម្លឹងមុខមករកខ្ញុំ។
ពួកគេកំពុងញញឹមដាក់ខ្ញុំដោយអំណរ។
បុរសនោះឱនមុខមកជិតហើយប៉ះថ្ពាល់ខ្ញុំ។
គាត់និយាយដោយសំលេងដ៏ស្រទន់ថា, «ឯងគិតថាឯងអាចគេចពីយើងរួចមែនទេ?»៕
មុននឹងសម្រេចចិត្តយកប្ដី ឬប្រពន្ធថ្មី សូមគិតដល់កូនផង បើយកគេសំខាន់ជាងកូន សូមយកកូនដាក់មណ្ឌលកុមារកំព្រាចុះ
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment