ដៃគូគួរតែយល់ពីតម្រូវការអារម្មណ៍ផ្លូវភេទខ្ពស់បំផុតរបស់ស្ត្រី
សេចក្តីត្រូវការផ្លូវភេទជារឿងធម្មជាតិរបស់បុរសគ្រប់រូប ហើយមួយភាគធំតែងមិនបានដឹងទេថា ស្ត្រីមានសេចក្តីត្រូវការផ្លូវភេទមិនខុសពីបុរសឡើយ ។ តើអារម្មណ៍នៅពេលណាខ្លះដែលនាងត្រូវការខ្លាំងបំផុត ៖
១-នៅពេលមានសេចក្តីសុខមិនថា ពីការសម្រេចជោគជ័យក្នុងតួនាទីការងារ និងរួមរហូតដល់ការត្រូវឆ្នោត ។ ក្នុងអំឡុងបែបនេះស្ត្រីតែងមានអារម្មណ៍ផ្លូវភេទទ្វេដងឡើង ។
២-នៅពេលស្ថិតក្នុងបរិយាកាសល្អៗ គឺមិនមានសំឡេងក្តុងក្តាំង សំឡេងយំ ឬការឈ្លោះប្រកែកគ្នារបស់កូនចៅជាដើម ។ បុរសត្រូវយល់ថា ក្នុងស្ថានភាពបែបនេះអារម្មណ៍ផ្លូវភេទរបស់នាងគ្មានទេ ហើយបើត្រូវការនោះនាងក៏មិនអាចសម្រួលអារម្មណ៍បានគ្រប់គ្រាន់ដែរ ។ ចំណែកស្ថិតក្នុងបរិយាកាសល្អដូចជាថ្ងៃនៃសេចក្តីស្រឡាញ់ ថ្ងៃបុណ្យ ចូលឆ្នាំថ្មី ថ្ងៃភ្ជុំបិណ្ឌ ៘ ដែលក្នុងបរិយាកាសសប្បាយរីករាយបែបនេះនឹងជួយបង្កើតបរិយាកាសដល់អារម្មណ៍ផ្លូវភេទរបស់ស្ត្រីកើនទ្វេឡើង ។ បើជ្រើសរើសយកឱកាសបែបនេះរួមភេទពិតជាមានន័យចំពោះនាង ។
៣-ក្រោយពីឈ្លោះប្រកែកគ្នាពិសេសនៅពេលស្ត្រីជាភាគី មានកំហុសនៅពេលនោះ នាងនឹងលួងលោម ដោយការរួមភេទ ។
៤-នៅពេលមានគូប្រជែង គឺមានស្ត្រីម្នាក់ផ្សេងទៀតមកចែចង់បុរសជាគូស្នេហ៍របស់នាង ស្ត្រីតែងមានក្តីប្រចែប្រចណ្ឌហើយដើម្បីយកចិត្តគូស្នេហ៍ក៏ដូចជាភាពប្រចែប្រចណ្ឌនៅលាយឡំជាមួយនាងក៏ត្រូវការលួងលោមដោយរូបភាពការរួមភេទបែបបនេះតែម្តង ។
៥-នៅពេលបានផឹកគ្រឿងស្រវឹងបន្តិចបន្តួចនឹងជួយ បន្ថែមសេចក្តីត្រូវការផ្លូវភេទរបស់ស្ត្រី តែបើមានការបង្អកស្រារហូតដល់ស្រវឹងនោះនឹងកាត់បន្ថយផ្លូវភេទនាងទៅវិញទេ ។
៦-នៅពេលឃើញមនុស្សដែលនាងស្រឡាញ្ញ់ពេញចិត្តខុសពីបុរសទាល់តែមើលរឿងអាសអាភាសទើបកើតអារម្មណ៍ ប៉ុន្តែសម្រាប់ស្ត្រីគ្រាន់តែឃើញបុរសដែលនាងចូលចិត្តនឹងកើតអារម្មណ៍ឡើងមកភ្លាម ។
៧-អំឡុងថ្ងៃទី១០ និង១៤ នៃការមករដូវស្ត្រីក្នុងអំឡុងពេលនេះជាពេលធ្លាក់រដូវខែរបស់ស្ត្រីដែលធម្មជាតិធ្វើឱ្យនាងកើតអារម្មណ៍ផ្លូវភេទច្រើនជាងធម្មតា ។
៨-នៅពេលបានទទួលសម្តីផ្អែមល្ហែម ឬមានការសរសេរពាក្យជូនពរពីរោះៗ ដែលបញ្ជាក់ពីក្តីស្រឡាញ់ពេញចិត្តរបស់បុរសជាដៃគូ ។
៩-នៅពេលនៅឃ្លាតឆ្ងាយពីគ្នាហើយយូរៗជួបគ្នាម្តងស្ថានភាពបែបនេះតែងបង្កើតអារម្មណ៍ផ្លូវភេទដល់ស្ត្រីកាន់តែត្រូវការទ្វេដង ។
១០-នៅពេលបានទទួលការសម្រាកគ្រប់គ្រាន់ស្ត្រីមានការសប្បាយចិត្តជាធម្មតា ។
១១-នៅពេលអាក់ខានការរួមភេទយូរថ្ងៃ មានអាហារបរិភោគឆ្ងាញ់ និងប៉ូវកម្លាំង ។
១២-នៅពេលមានការផ្លាស់ប្តូរក្បាច់រួមភេទ ផ្លាស់ប្តូរទីកន្លែង…ដែលផ្តល់ភាពប្លែកៗដល់នាង ។
១៣-នៅពេលកំពុងមានគំនិតច្នៃប្រឌិតអ្វីមួយ ក្នុងរឿងនេះធ្វើឱ្យស្ត្រីមានអារម្មណ៍ហួសពីការស្មានទុកទៅទៀត ។
១៤-ពេលមានភាពតានតឹងអារម្មណ៍ហើយបើបាន បុរសជួយធ្វើម៉ាស្សាឱ្យដើម្បីបំបាត់អារម្មណ៍តានតឹងនោះចុងក្រោយនឹងបញ្ចប់ដោយការរួមភេទឡើងតែម្តង ៕
0 comments:
Post a Comment