តើអ្នកបានដឹងអ្វីខ្លះអំពីភពផែនដីយើងនេះ?

Advertisements
ភព​ផែនដី​គឺជា​ទី​លំនៅរបស់​មនុស្ស​ សត្វ​ និង​រុក្ខ​ជាតិ។ វាគឺជាទីកន្លែង​តែ​មួយ​គត់​ដែល​អំណោយ​ផលល្អ​ដល់​ជីវិតរស់នៅ ដោយសារ​តែ​នៅទី​នេះ មាន​ខ្យល់​អុកស៊ីសែនសម្រាប់​ដក​ដង្ហើម ទឹក​សម្រាប់​ប្រើប្រាស់ និង​ធនធាន​ដ៏ទៃៗ​ទៀត​ដែល​ជា​វត្ថុ​មិនអាចខ្វះ​បានក្នុងជីវិតរស់​នៅ ការលូតលាស់និងការ​អភិវឌ្ឍ។ ប៉ុន្តែ តើអ្នកបាន​សួរ​ខ្លួន​ឯង​ដែរ​ឬទេ ថា​តើ​អ្នក​បាន​ដឹង​អ្វី​ខ្លះ​អំពី​ភព​មួយ​នេះ​ដែល​ជា​ទីកន្លែង​កំណើត​របស់​អ្នក? ថ្ងៃ​នេះ​គេហទំព័រ​គំនិត នឹង​លើក​យកចំណេះដឹង​មួយចំនួន​ដែលយើង​ទាំង​អស់គ្នាគួរ​យល់ដឹង​អំពី​ភពមួយនេះ​មក​ចែក​ជូន​ប្រិយ​មិត្ត​អ្នកអាន។ ដើម្បី​កុំអោយ​ខាត​ពេលយូរ យើងទៅ​តាម​ដាន​ទាំងអស់គ្នា។
១-ភពផែនដី​គឺជា​ភព​លេខ​រៀងទី​បី​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ភពផែនដី​មាន​ចម្ងាយ​ប្រមាណ ១៤៩ ៣៩៧​៨៩០​គីឡូម៉ែត្រពី​ព្រះអាទិត្យ ឬ​ក៏​ស្មើនឹង​១AU(Astronomical Unit)។ ភពនេះ​ស្ថិត​នៅ​ចន្លោះ​ភពព្រះ​សុក្រ(Venus) និងភព​ព្រះ​អង្គារ(Mars)។ ២-ភព​ផែនដី​គឺជាភព​ធំបំផុត​លំដាប់ទី​ប្រាំក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ផែនដី​មាន​អង្កត់​ផ្ចិត​ប្រមាណ១២​៧៥៦​គីឡូ​ម៉ែត្រដែល​វាស់​នៅ​ត្រង់ចំនុច​អេក្វាទ័រ(ចំនុចកណ្តាល)។​ ​ភព​នេះ​មិន​មាន​រាងមូល​​នោះ​ទេ តែ​វា​មាន​រាង​ដូច​ផ្លែក្រូច ហើយ​សំប៉ែតបន្តិច​ត្រង់​តំបន់​ប៉ូល។ អង្កត់​ផ្ចិត​នៅ​ត្រង់​តំបន់​ប៉ូល​គឺ​ប្រមាណ១២​ ៧១០គីឡូម៉ែត្រ។ ៣-ភព​ផែនដីគឺជាភព​តែមួយ​គត់​ដែល​អំណោយ​ផល​ដល់ជីវិត ភពផែនដីគឺជា​ទី​កន្លែង​ដែល​បាន​ផ្តល់​នូវ​អ្វី​ៗ​គ្រប់​បែប​យ៉ាង​សម្រាប់​ការ​រស់​នៅ។ ការ​កកើត​ឡើង​នូវ​ភព​មួយ​នេះគឺ​វា​មាន​ភាព​ស្មុគស្មាញ ហើយ​ជួន​កាល​គឺ​មិន​អាច​ស្មាន​ដឹង។ ខ្យល់ ទឹក ដី និង​ជីវិត ដែល​រួម​មាន​មនុស្ស​ផង​ដែរ​នោះ បាន​ធ្វើ​អោយ​ភព​មួយ​នេះ​មាន​ការ​កែប្រែ​ជាច្រើន ដែល​អ្នកវិទ្យាសាស្ត្រ​បាន​នឹង​កំពុង​តែ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវដើម្បី​ស្វែង​យល់ពីភពមួយនេះ។ ៤-ភព​ផែនដីគឺគ្រប​ដណ្តប់​ភាគច្រើនដោយ​ទឹក ភាគ​ច្រើន​នៃ​ផ្ទៃ​ផែនដី​គឺ​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​ទឹក ដែល​មាន​ប្រមាណ​៧១%​នៃ​ផ្ទៃ​សរុប។ រហូត​មកដល់ពេលនេះ ភពផែនដី​គឺជា​ភព​តែ​មួយ​គត់​ដែល​មាន​ទឹក​គ្រប​ដណ្តប់​នៅ​លើ​ផ្ទៃដី។ ហេតុដូចនេះ​ហើយទើប​ភព​នេះ​ គឺជា​ភព​តែ​មួយ​គត់​ដែល​មាន​ជីវិត​រស់​នៅ។ ៥- ភពផែនដី​ផ្តល់​នូវបរិយាកាស​ដែល​អំណោយ​ផល​ដល់​ជីវិត នៅ​ក្នុង​បរិយាកាស​នៃ​ភព​ផែនដីមាន អាសូត(N) ៧៧% អុកស៊ីសែន(O2) ២១% រួម​សមាសធាតុ​ឧស្ម័នផ្សេងៗទៀត​ដូចជា អាកុង(Ar) កាបូនឌី​អុកស៊ីត (CO2)។ល។ បរិយាកាស​នេះអំណោយ​ផល​ដល់​ជីវិតនានានៅលើ​ភពនេះ ហើយ​វាបាន​​ជះ​ឥទ្ធិពល​ដល់​អាកាសធាតុ​ភព​ផែនដីទាំង​រយៈពេលវែង និង​រយៈពេលខ្លី ហើយ​វា​បាន​បញ្ចៀស​យើង​ចេញពី​ជាតិ​វិទ្យុសកម្ម​ដែល​ប្រកបដោយ​គ្រោះថ្នាក់នានា​ស្ទើរ​តែទាំងអស់ ពី​ព្រះអាទិត្យ។
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment