រួមភេទយូរពេក អាចធ្វើឲ្យអ្នកស្លាប់បានដែរឬទេ?

Advertisements
ពេលខ្លះ អ្នកអាចលឺថា មានមនុស្សស្លាប់ បន្ទាប់ពីសម្រេច កាមដោយខ្លួនឯង ឬរួមភេទច្រើនពេក ហើយអ្នកនឹងឆ្ងល់ថាតើ វាជាការពិតដែរឬទេ? ពិតណាស់ ការរួមភេទ ផ្តល់ផលល្អជាច្រើន ចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្ត ជាពិសេស សម្រាប់គូស្នេហ៍ថ្មោងថ្មីតែម្តង។ ប៉ុន្តែ ការរួមភេទ ក៏ត្រូវបានគេហាមប្រាមផងដែរ ចំពោះអ្នកជំងឺមួយចំនួន ដូចជា អ្នកមានជំងឺបេះដូងជាដើម។ មនុស្សមួយចំនួន អាចនឹងស្លាប់ភ្លាមៗ បន្ទាប់ពីការរួមភេទ ដោយសាររោគគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ អ្នកប្រហែលជា មិនញ៉ាំបាយល្ងាយ តែចាំញ៉ាំបង្អែមជំនួសវិញ ប៉ុន្តែ ប្រសិនបើអ្នក មិនញ៉ាំអ្វីទាំងអស់ ដើម្បីធ្វើការរួមភេទ នោះអ្នកប្រហែលជាត្រូវការ សិចច្រើនពេកហើយ។ ការសិក្សាបានបង្ហាញថា ការរួមភេទ អាចលើកកម្ពស់ សុខភាពផ្លូវចិត្ត និងកាត់បន្ថយស្ត្រេស ប៉ុន្តែ អ្នកក៏អាចនឹងទទួល ផលវិបាកដូចគ្នា ប្រសិនបើអ្នកធ្វើវាច្រើនពេក។ ការសិក្សាមួយបានបង្ហាញថា ៖ - អាយុពី ១៨ ទៅ ២៩ ឆ្នាំ អ្នកគួរតែរួមភេទជាមធ្យម ១១២ ដងក្នុងមួយឆ្នាំ - អាយុពី ៣០ ទៅ ៣៩ ឆ្នាំ អ្នកគួរតែរួមភេទជាមធ្យម ៨៦ ដងក្នុងមួយឆ្នាំ។ យ៉ាងណាមិញ គេក៏បានរកឃើញផងដែរថា គូស្វាមីដែលមានសុភមង្គល គួរតែរួមភេទឲ្យបានម្តង ឬពីរដង ក្នុងមួយអាទិត្យ។ ផ្ទុយពីនេះ អ្នកជំនាញក៏បាន ណែនាំផងដែរថា អ្នកមិនគួររួមភេទ ញឹកញាប់ពេកនោះទេ ពីព្រោះវានឹងប៉ះពាល់ ដល់សុខភាព និងទំនាក់ទំនងរបស់អ្នក។ ពិតណាស់ មនុស្សស្រីមិនសូវ មានចំណង់ផ្លូវភេទ ច្រើនដូចមនុស្សប្រុសទេ ដូច្នេះ អ្នកគួរតែពិភាក្សាឲ្យបានច្បាស់ ជាមួយនឹងដៃគូរបស់អ្នក។ ការរួមភេទញឹកញាប់ពេក នឹងធ្វើឲ្យអ្នកអស់កម្លាំង គ្មានផាសុកភាព ហើយលែងសុខស្រួល។ ម្យ៉ាងទៀត រាងកាយរបស់មនុស្ស ក៏ផលិតទឹករំអិលមិន បានគ្រប់គ្រាន់ដែរ ដែលជាហេតុធ្វើឲ្យស្ត្រី ឈឺចាប់ និងគ្មានចំណង់ ផ្លូវភេទទៀតឡើយ៕
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment