យល់ដឹង ៧ កន្លែង បង្កើនកាម អារម្មណ៍ស្ត្រី ឲ្យរោលរាល
យើងរាល់គ្នា សុទ្ធតែដឹងថា គ្រប់ផ្នែកនៃរាង កាយរបស់ស្ត្រី ជាទីកន្លែងដែលបុរស តែងតែចង់ប៉ះពាល់ ប៉ុន្តែនៅលើរាងកាយរបស់ស្ត្រី ដែល អាច បង្កើន នូវការអារម្មណ៍ មិនមែនមានត្រឹមតែត្រង់ចំណុចសម្ងាត់ដូចជា សុដន់ និងប្រដាប់ភេទ របស់ពួកនាងនោះទេ ។
ចំណុចដែលអាចរំញោចប្រព័ន្ធប្រសាទ អាចនឹងប្រមូលផ្តុំត្រង់ចំណុចផ្សេងៗ ជាច្រើននៃរាងកាយស្ត្រី ឲ្យមានសេចក្តីសុខខាងវិញ្ញាណ ពេញសារ ពាង្គកាយរបស់នាង ហើយអាចធ្វើឲ្យនាងដាស់នូវអារម្មណ៍ផ្លូវភេទ បានយ៉ាងងាយ ដោយការប៉ះពាល់ផ្នែកខាងក្រៅ នៃរាងកាយទាំងនោះ ។
ខាងក្រោមនេះជាចំណុចដែលស្ត្រីតែងតែចង់ឲ្យដៃគូស្នេហា របស់នាងប៉ះពាល់មុនឈានទៅដល់ ដំណាក់កាលរួមសង្វាក់៖
១- កញ្ចឹងក៖ កញ្ចឹងក គឺជាទីកន្លែងដែលងាយនឹងធ្វើឲ្យស្ត្រីមានអារម្មណ៍រំភើបនិងរសើប ។ ការថើបលើកញ្ចឹងកស្រាលៗ ជាប្រយោជន៍ក្នុងការនាំនាង ឲ្យមាន អារម្មណ៍ ព្រឺព្រួច ។
២- សក់ក្បាល៖ គួរចាប់អារកម្មណ៍លើសក់ដែលស្ត្រីតែងតែមានការយកចិត្តទុកដាក់ ថែរក្សាឲ្យបានស្រស់ស្អាតជាប់ជានិច្ច ។ អ្នកគួរអង្អែលថ្មមៗ លើសក់របស់ នាង ដើម្បីធ្វើឲ្យនាងមានអារកម្មណ៍ព្រឺឆ្អឹងខ្នង ។
៣- ឆ្អឹងដងកាំបិត៖ នៅត្រង់ឆ្អឹងដងកាំបិតរបស់នាង ជាចំណុចដែលស្ត្រីមានភាពសិចស៊ី ។ បើយ៉ាងនេះហេតុអ្វីក៏អ្នកមិនធ្វើការចាប់អារម្មណ៍នៅត្រង់ចំណុចនេះ ដោយ ការថើបនិងស្ទាបអង្អែលនាង ។
៤- ខ្នងតូចរលោង៖ មធ្យោបាយដែលល្អអាចដុតរោលអារម្មណ៍ដៃគូរបស់អ្នក គួរយកដៃរបស់អ្នក ចាប់ស្ទាបអង្អែលលើខ្នងតូច របស់នាង ។ ឥរិយាបថនេះអាចធ្វើ ឲ្យអ្នក មានអារម្មណ៍ ថាអាចការពារនាបាន យ៉ាងពេញដៃដោយការដាក់ដៃថ្នមៗ លើស្មាររបស់នាងហើយសម្រុតចុះទៅស្ទាបអង្អែលលើ ខ្នង តូចរបស់នាង ។
៥- ទងត្រចៀក៖ ការប៉ះពាល់ការថើបសូម្បីតែការខាំតិចៗថ្នមៗ លើទងត្រចៀក គឺជាចំណុចពិសេស ដែលអាចធ្វើឲ្យនាង មានក្តីសុខរួចជាស្រេចបាត់ទៅហើយ ព្រោះ ទងត្រចៀក មានសភាពទន់ ហើយអាចធ្វើឲ្យស្ត្រីឆាប់មានអារម្មណ៍រសើបព្រឺរោម ។ នៅពេលដែលបុរសគ្រាន់តែថើប លឹតឬខាំតិចៗ ឬគ្រាន់ តែប្រលែងលេងត្រង់ម្តុំខាងក្រៅ ស្វែងជុំវិញត្រចៀក នោះអាចធ្វើឲ្យមានអារម្មណ៍ រំភើបស្ទើរទប់អារម្មណ៍មិនបានទៅហើយ ។
៦- គល់ភ្លៅខាងក្នុង៖ ច្របាច់ថ្នមៗត្រង់គល់ភ្លៅខាងក្នុងរបស់នាង ដោយឆ្លៀតប៉ះពាល់ដល់បរិវេណសម្ងាត់ របស់នាងដើម្បីលេងជាមួយអារម្មណ៍រោលរាលរបស់នាង ។ ប្រើដៃនិងមាត់របស់អ្នកដើម្បីជាគន្លឹះដាស់អារម្មណ៍របស់នាង ថើបថ្នមៗ អង្អែលត្រង់គល់ភ្លៅខាងក្នុង រូចដកថយមកវិញ រង់ចាំមើលប្រតិកម្ម របស់នាង ។
៧- ចំណុចសម្ងាត់៖ រាល់ចំណុចក្នុងសារពាង្គកាយរបស់ស្ត្រីដែលបានរៀបរាប់ខាងលើ សុទ្ធសឹងតែជាចំណុចដែលអាចដាស់អារម្មណ៍របស់ស្ត្រី ។ ប៉ុន្តែមិនមែន ថា នាង មិនត្រូវការឲ្យអ្នកជ្រៀតចូលទៅដល់ចំណុចសំខាន់របស់នាងឡើយ ។ ស្ត្រីខ្លះមានអារម្មណ៍រហូតដល់ទ្រាំលែងបាន ត្រឹមតែអ្នក ប្រើដៃ អង្អែលនាងសព្វសាច់ក៏មាន ៕
0 comments:
Post a Comment