ធ្វើដូចម្តេច ទើបអាចគ្រប់គ្រង ការឆាប់ចេញទឹកកាមបាន?
ជាញយដងណាស់ ដែលបុរសមិនអាចទប់អារម្មណ៍សិចខ្លួនឯងបាន ហើយតែងតែបន្ធូរអារម្មណ៍ ដោយធ្វើតាមបែបសេពកាមដោយដៃ តាំងពីក្រចេញទឹកកាម រហូតដល់ឆាប់ចេញទឹកកាម ស្ទើរមិនដល់ ២ នាទីផង។ តើអ្នកចង់ដឹងទេថា ធ្វើដូចម្តេច ទើបអាចគ្រប់គ្រងការឆាប់ចេញទឹកកាមបាន?
ការឆាប់ឈានដល់តម្រេកកំពូល នាំឱ្យអ្នកឆាប់ចេញទឹកកាម ឆាប់ទៅតាមនោះដែរ។ ការឆាប់ចេញទឹកកាមរបស់បុរស គឺជាបញ្ហាសិច ដែលកើតមាន ចំពោះបុរសភាគច្រើន ប៉ុន្តែនៅមានមធ្យោបាយខ្លះ អាចធ្វើការពន្យា ឱ្យយូរបន្តិច បានដូចគ្នា។
វិធីសាស្ត្រ គឺបុរសត្រូវសង្កេតមើល អំពីប្រតិកម្មរបស់ខ្លួនឯង ដើម្បីអាចគ្រប់គ្រង ឬពន្យាការបាញ់ទឹកកាម មុនពេលចង់។ ចំណែកស្ត្រីជាដៃគូ ក៏អាចជួយបុរសបានផងដែរ ដោយប្រើដៃរឺតអវៈយវៈភេទបុរស ចុះឡើងៗ រហូតទាល់តែបុរស មានអារម្មណ៍ថា ជិតចេញទឹកកាម ទើបផ្តល់សញ្ញា ឱ្យស្ត្រីផ្អាករឺតសិន។ បន្ទាប់មកស្ត្រី សឹមច្របាច់ក្រោមវ័ណ្ឌក្បាលលិង្គតិចៗ ដើម្បីរារាំងការចេញទឹកកាម។
វិធីសាស្ត្រម្យ៉ាងទៀត ខណៈកំពុងរួមរ័ក្ស ពេលបុរសមានអារម្មណ៍ថា ជិតចេញទឹកកាម គេត្រូវផ្អាកសកម្មភាពរួមរ័ក្សមួយស្របក់សិន រហូតដល់រសាយអារម្មណ៍ហើយ សឹមបន្តរួមរក្សទៀត។ ការធ្វើដូច្នេះញឹកញាប់ទៅ គឺនឹងអាចពន្យាពេលនៃការចេញទឹកកាម បានជាក់ជាមិនខានឡើយ៕
0 comments:
Post a Comment