កូរ៉េខាងជើងត្រូវ​គេ​សង្ស័យ​ថា​កំពុង​ត្រៀម​រៀប​ចំ​បាញ់​សាកល្បង​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ឆាប់ៗ​នេះ

Advertisements


ប្រទេស​កូរ៉េខាងជើង​ ប្រហែល​ជា​បាន​នឹង​កំពុង​រៀប​ចំ​ ការ​បាញ់​សាកល្បង​នូវ មីស៊ីល រយៈ​ចម្ងាយ​ឆ្ងាយ​ឆាប់ៗ នៅ​ក្នុង​រង្វង់​ពេល​មួយ​សប្ដាហ៍ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន ក្យូដូ (Kyodo) របស់​ប្រទេស​ជប៉ុន រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​បាន​ដក​ស្រង់​សម្ដី​មន្ត្រី​ រដ្ឋាភិបាល​ជប៉ុន​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ។ មាន​សញ្ញា​អាច​ទៅ​រួច​មួយ​ដែល​បង្ហាញ​ថា​កូរ៉េខាងជើង​ កំពុង​ត្រៀម​រៀប​ចំ​បាញ់​ មីស៊ីល​ រយៈ​ចម្ងាយ​ឆ្ងាយ ដោយ​ពួក​គេ​ផ្អែក​តាម​ការ​វិភាគ​រូប​ភាព​ថត​ចេញ​ពី ផ្កាយ​រណប​ តំបន់​ឆ្នេរ​ភាគ​ខាង​លិច​កូរ៉េខាងជើង មាន​ឈ្មោះ​ថា North's Tongchang-ri ដែល​ជា​កន្លែង​ធ្វើ​ការ​បាញ់​សាកល្បង។

ការ​រាយការណ៍​នេះ​បាន​លេច​ចេញ​ក្រោយ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ កំពុង​ពិភាក្សា​ដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត​លើ​ ប្រទេស កូរ៉េខាងជើង បន្ទាប់​ពី​ប្រទេស​នេះ​បាន​ធ្វើ​ការ​បាញ់​សាកល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ ជា​លើក​ទី ៤ របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ០៦ មករា កន្លង​ទៅ ហើយ​ប្រទេស​ក៏​បាន​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ដាក់​ទណ្ឌកម្ម រួច​ទៅ​ហើយ​ស្តី​ពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន។

ប្រទេស កូរ៉េខាងជើង បាន​ធ្វើ​ការ​បាញ់​សាកល្បង​ មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ជា​លើក​ចុង​ក្រោយ​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ ២០១២ ដែល​កូរ៉េខាងជើង អះអាង​ថា​បាន​ទទួល​ជោគជ័យ ក្នុង​ការ​បញ្ជូន​ផ្កាយរណប​ចូល​ទៅ​ក្នុង​គន្លង​តារាវិថី​ ខណៈ​ពេល​ដែល​អ្នក​ជំនាញ​អះអាង​ថា នេះ​ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​កម្មវិធី មីស៊ីល​អន្តរទ្វីប​ ICBM (Intercontinental Ballistic Missile)។

ប្រភព៖ Thebnews
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment